ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​មិន​ចុះសម្រុង​គ្នា​​អស់​៧​ខែ​ហើយ ប្រពន្ធសុំលែងលះ​ ​បែរ​ជា​​ប្ដី​​ផ្តាច់​សង្ខារ​​​ប្រពន្ធ

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ប្ដី​ប្រពន្ធ​១​គូ ​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​គ្មាន​សុភមង្គល ព្រោះតែ​

​រាជធានី​ភ្នំពេញ​ ៖ ប្ដី​ប្រពន្ធ​១​គូ ​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​គ្មាន​សុភមង្គល ព្រោះតែ​បុរស​ជា​ប្ដី​គិតតែ​ពី​ដើរ​លេង​ផឹកស៊ី​រួច​វា.យ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ ទើប​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​អស់​រយៈពេល​៧​ខែ​មក​ហើយ ​មិនតែប៉ុណ្ណោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​សុំ​លែងលះ​គ្នា​នៅ​ត្រឹម​ភូមិ​និង​ឃុំ​ថែម​ទៀត​ផង ប៉ុន្តែ​ប្ដី​មិន​ព្រម​ផ្ដិត​មេដៃ​លែងលះ​ឡើយ លុះដល់​ពេល​ចុង​ក្រោយ ប្ដី​កំណាច​បាន​ចាប់​ក្រៀក​ប្រពន្ធ​រួច​ចា.ក់​ជា​ច្រើន​កាំបិ.ត បណ្ដាល​ឲ្យ​​នាង​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​ជន​នេះ​ក៏​បាន​ចា.ក់​ខ្លួនឯង​តាម​ក្រោយ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ក្រោយ​មកក៏បានបាត់បង់ជីវិត​​ពេល​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​

​ករណី​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះផេង សុភា​ង អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ ។ ​ចំណែក​បុរស​ជា​ប្ដី​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ។​

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​បុរស​ជា​ប្ដី​តែងតែ​ដើរ​ផឹក​ស៊ី​​ស្រវឹង​ហើយ​វា.យ​ធ្វើបាប​ប្រពន្ធ​ស្ទើរ​រាល់​ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង​ឡើយ​ ​រហូត​​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​រយៈពេល​៧​ខែ​មក​ហើយ ​។ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដោយ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​សម្រេចចិត្ត​សុំ​លែងលះ​នៅ​ត្រឹម​ភូមិ ឃុំ ព្រោះ​គិត​ថាបើ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​តទៅ​ទៀត​ដូច​រស់នៅ​ឱប​ភ្នំភ្លើង​ដូច្នោះ​ដែរ ។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ប៉ុន្តែ​​ប្ដី​រូប​នេះមិន​ព្រម​ផ្ដិត​មេដៃ​លែងលះ​នោះ​ឡើយ និង​តែងតែ​ប្រច័ណ្ឌ​រករ​រឿង​ប្រពន្ធ​ជា​ញឹកញាប់​ថែម​ទៀត​ផង ​លុះ​នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ​ បន្ទាប់​ពី​ប្រពន្ធ​ចេញពី​ធ្វើការ​ដល់​ផ្ទះ​ជួល ប្ដី​​រូប​នេះ​បាន​ទៅ​រករឿង​ទៀត ។​ ខណៈនោះ​បង្ក​ជា​ជម្លោះ​ប្រវា.យប្រតប់​គ្នា​ ​បន្ទាប់មក​​ប្តី​​បាន​ចាប់​ក្រៀក​ប្រពន្ធ​អូស​ចេញពីផ្ទះ​ជួល​ដើរ​តាម​ផ្លូវ រួច​យក​កា​បិ.ត​ចុង​ស្រួច​ចា.ក់​ប្រពន្ធ​ជា​ច្រើន​កាំបិ.ត បណ្ដាល​ឲ្យ​ដួល​ប្រកា.ច់​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

​តាម​ប្រភព​ព័ត៌មាន​មួយ​នេះ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​មក​ទើប​ប្ដី​រូប​នោះ​ប្រើ​កាំបិ.ត​ដដែល​ចា.ក់​ពោះ​ខ្លួនឯង​ប៉ុនប៉ង​​ផ្តាច់ជីវិត​​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​ស្លា.ប់​គ្រាន់តែ​រង​របួសធ្ងន់​និង​ដួល​ដេក​នៅ​ជិត​នោះ​ដែរ​ ។

​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​វា.យ​ខ្នោះដៃបុរសជា​ប្តី​ខាងលើ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ​ក្រោយ​មក​ក៏បានបាត់បង់ជីវិត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ