ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​សទើប​ឆេះ​ផ្ទះ​២​ខ្នង​​នេះខ្ទេចខ្ទីរ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ករណី​ឆាបឆេះ​ផ្ទះ​២​ខ្នង​ខ្ទេចខ្ទីរ​ក្លាយ​​ជា​ផេះ​ផង់ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​២០២២ ស្ថិត​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​អូរ​ជ្រៅ បាន​ដឹង​ពី​មូលហេតុ​ហើយ​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ករណី​ឆាបឆេះ​ផ្ទះ​២​ខ្នង​ខ្ទេចខ្ទីរ​ក្លាយ​​ជា​ផេះ​ផង់ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​២០២២ ស្ថិត​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​អូរ​ជ្រៅ បាន​ដឹង​ពី​មូលហេតុ​ហើយ​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ អ្វីដែលគួរឱ្យ​អា​សូរនោះ គឺ​គ្រួសា​មួយ​ក្នុង​បន្ទុក​មានកូន​នឹង​ចៅ​រហូត​ជាង​១០​នាក់​ ឯ​ស្ត្រី​ជា​ប្រពន្ធ​​ក៏​​ឈឺ​ធ្ងន់​ទៀត​ផង​។

​បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ទាំង​២​ខ្នង​ខាងលើ​ ១​ខ្នង​ជា​របស់​ឈ្មោះ​ឈួ​ន ​វេ​ត ​ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ប្រ​ភេ​ទផ្ទះ​ឈើ​ប្រក់​ស័ង្ក​សី​ទំហំ​៥​ម៉ែត្រ​ គុណ​និង​១៥​ម៉ែត្រ​ ។ រីឯ​១​ខ្នង​ទៀត​ជា​របស់​ឈ្មោះ​ផឹ​ម​ណា​ង​ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ ​ប្រ​ភេ​ទផ្ទះ​ឈើ​ប្រក់​សង្ក​សី​ដូច​គ្នា ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​។

​តាម​របាយការណ៍​បញ្ជាក់​ថា​ ករណី​អគ្គិ​ភ័យ​នេះ​ បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​។​ មេ​ភូមិ​ប៉ោយ​ប៉ែ​ត ​លោកស្រី​ស៊ិ​ន​ ណាំ​យ៉ុ​ង​ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ កា​រឆាបឆេះ​ផ្ទះ​នេះ​ដំបូង​បណ្តាល​មក​ពី​ផ្ទះ​របស់​ឈ្មោះ​ផឹ​ម​ ណា​ង ​ដែល​ឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្នាក់​នៅ​ ហើយ​ទំនងជា​ស្ត្រី​ខាងលើ​ ដាំទឹក​ចោល​មិន​បាន​បិទ​ភ្លើង​រវល់​ចេញ​ទៅ​រើស​អេ​ត​ចាយ​ ក៏​​ក្លាយជា​បញ្ហា​តែ​ម្តង​។

​លោកស្រី​មេ​ភូមិ​បញ្ជាក់​ថា​ ផ្ទះ​១​ខ្នង​ទៀត​ដែល​ម្ចាស់​ឈ្មោះ​ឈួ​ន ​វេ​ត ​ក្រីក្រ​ក្នុង​បន្ទុកគ្រួសា​គ្នា​ច្រើន​រហូត​ជាង​១០​នាក់ ​ហើយ​ស្ត្រី​ជា​ប្រពន្ធ​នៃ​គ្រួសា​ខាងលើ​ ធ្លាក់ខ្លួន​ឈឺ​ដេក​នឹង​កន្ទេល​ស្ទើរតែ​យក​ចេញ​មិន​ចង់​ទាន់​ពេល​អគ្គិភ័យ​ឆាបឆេះ​ឡើង​។​ មិនតែប៉ុណ្ណោះ​ លោកស្រី​មេ​ភូមិ​បន្ត​ថា​ ផ្ទះ​គ្រួសា​នេះ​ក៏​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ឯ​ឯកសា​អ្វី​ៗ ក៏​​ឆេះ​គ្មាន​សល់​ដែរ​។

​យ៉ាងណា​ក៏​ដោយ​ ទាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​នៅឡើយ​ទេ​ ដោយសា​រម្ចាស់ផ្ទះ​ទាំង​២​ខ្នង​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​នៅឡើយ​ ។

ព័ត៌មានបន្ថែម​កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត។

អត្ថបទសរសេរ ដោយ