រាជធានីភ្នំពេញ ៖ អាហារូបត្ថម្ភពិតជាមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងមានភាពស្វាហាប់របស់កុមារ ។ ឪពុកម្តាយចូរសាកល្បងវិធីទាំងនេះ ដើម្បីទទួលបានលទ្ធផលល្អ ៖
១. ផ្តល់ជម្រើស ៖ គ្មាននរណាម្នាក់ចង់ឱ្យគេបង្ខំឱ្យធ្វើអ្វីមួយទេ ជាពិសេសកុមារដែលទើបចេះដើរតេះតះ ឬអ្នកចង់បង្កើតឯករាជ្យភាពរបស់ខ្លួន ក្នុងនោះលើតុអាហារផងដែរ ។ កូនតូចរបស់អ្នកប្រហែលជារំភើបក្នុងការសាកល្បងអាហារថ្មី ឬម្ហូបដែលមានសុខភាពល្អ ប្រសិនបើពួកគេមានអារម្មណ៍ថា វាជាគំនិតរបស់ពួកគេ ។

២. មានចានផ្ទាល់ខ្លួន ៖ ការអនុញ្ញាតឱ្យកូនរបស់អ្នកមានចានផ្ទាល់ខ្លួន គឺជាវិធីមួយផ្សេងទៀតដើម្បីអនុញ្ញាតឱ្យពួកគេមានឯករាជ្យភាព និងធ្វើឱ្យពួកគេចាប់អារម្មណ៍ក្នុងការសាកល្បងអាហារថ្មី ។ វាអាចត្រូវការការព្យាយាមពីរបីដង ប៉ុន្តែកុមារភាគច្រើននឹងកាន់តែមានឆន្ទៈក្នុងការបន្ថែមអាហារដែលមានសុខភាពល្អទៅក្នុងចានរបស់ពួកគេ ប្រសិនបើពួកគេមានស្វ័យភាពក្នុងការជ្រើសរើស ។ អាហារជាទូទៅគួរតែរួមបញ្ចូលប្រូតេអ៊ីន កាបូអ៊ីដ្រាត បន្លែ ផ្លែឈើ និងទឹកដោះគោ ឬអាហារសម្បូរជាតិកាល់ស្យូមផ្សេងទៀត ។

៣. ណែនាំអាហារសុខភាព ៖ កុមារមានការសង្ស័យចំពោះរបស់ថ្មី ។ ផ្សំអាហារថ្មីជាមួយនឹងជម្រើសមានសុខភាពល្អដែលកូនរបស់អ្នកចូលចិត្ត ។ ប្រសិនបើពួកគេស្ទាក់ស្ទើរក្នុងការសាកល្បងអាហារថ្មី ឬមិនចូលចិត្តរសជាតិ សូមសាកល្បងផ្គូផ្គងជាមួយនឹងអ្វីដែលពួកគេចូលចិត្ត ។

៤. អាហារសម្រន់ ៖ ជារឿងសំខាន់ក្នុងការរក្សាអាហារសម្រន់ដែលមានសុខភាពល្អ ។ ត្រូវរក្សាទំហំអាហារសម្រន់សម្រាប់កុមារតូច ។ ចៀសវាងការបំបាត់ចំណង់អាហារពេលល្ងាចរបស់កូន ដោយសារតែផ្តល់អាហារសម្រន់មុនពេលអាហារពេលល្ងាច ។ អាហារសម្រន់គួរតែសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ព្រោះវានឹងធ្វើឱ្យកូនរបស់អ្នកឆ្អែតបានយូរ ដែលក្នុងនោះមានចូចជា ៖ នំឃុកឃីធញ្ញជាតិទាំងមូលជាមួយឈីស, ចំណិតផ្លែប៉ោមជាមួយប័រសណ្តែកដី, គ្រាប់ផ្លែឈើ, ការ៉ុត ឬស៊ុតឆ្អិន និងទំពាំងបាយជូរ ។

៥. ជ្រើសរើសពណ៌ និងរូបរាងអាហារ ៖ កុមារចង់ដឹងចង់ឃើញពីធម្មជាតិ ដូច្នេះការផ្តល់ឱកាសឱ្យពួកគេទៅកសិដ្ឋាន ឬផ្សារកសិករក្នុងស្រុកនឹងធ្វើឱ្យពួកគេចាប់អារម្មណ៍លើអាហារដូចជាបន្លែ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងទឹកដោះគោ ។ អនុញ្ញាតឱ្យពួកគេស្វែងរករូបរាង និងពណ៌ផ្សេងគ្នាទាំងអស់ដែលបន្លែ និងផ្លែឈើដុះលូតលាស់ ហើយជ្រើសរើសមួយណាដែលមើលទៅល្អបំផុតសម្រាប់ពួកគេ ។

៦. ចូលរួមចម្អិនអាហារ ៖ ក្មេងៗទំនងជាសាកល្បងអាហារថ្មី ប្រសិនបើពួកគេធ្វើវាខ្លួនឯង ។ កិច្ចការងាយៗដូចជាការវាស់គ្រឿងផ្សំ ឬបេះសាឡាដ គឺជាចំណុចចាប់ផ្តើមដ៏អស្ចារ្យ ។ ការចម្អិនម្ហូបជាមួយកូនពេលខ្លះអាចនឹងយឺត និងសាមញ្ញជាង ប៉ុន្តែមានតម្លៃ ។
៧. ធ្វើគំរូល្អ ៖ ឥទ្ធិពលឪពុកម្តាយមានសារៈសំខាន់ណាស់ ជាពិសេសអាកប្បកិរិយា និងទម្លាប់របស់ឪពុកម្តាយជុំវិញបញ្ហាម្ហូបអាហារ ដែលអាចនាំឱ្យមានការទទួលទានអាហារដែលមានសុខភាពល្អ ។ បង្ហាញកូនឱ្យទទួលទានអាហារដែលមានសុខភាពល្អ ។ សរសើរពួកគេនៅពេលពួកគេជ្រើសរើសអាហារដែលមានសុខភាពល្អ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សម្រាប់វគ្គសិក្សាថ្មី កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំណែកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ ការចុះឈ្មោះបុត្រធីតានៅសាលារៀនយើងខ្ញុំ លោកអ្នកនឹងទទួលបានពិន្ទុសន្សំកាន់តែច្រើន ដើម្បីប្តូរយកសម្ភារ ឬទូទាត់ជាមួយនិងសេវាសផ្សេងៗ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ