ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារី​គេចពន្ធ​​2500​សុង ត្រូវ​បាន​បង្ក្រាប​ប្រគល់​ឱ្យ​មន្ត្រីគយ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​ស៊ី​ណា​ពណ៌​.​ស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-7858 ត្រូវ​បាន​កំលាំង​ស្នាក់​ការ​សន្តិសុខ​101 សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្របែក ឃាត់​ចាប់​ដោយ​សង្ស័យ​ថា​រថយន្ត​នេះ​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់ ។ លោក​វរសេនីយ៍ត្រី…


ខេត្តព្រៃវែង ៖ រថយន្ត​ស៊ី​ណា​ពណ៌​.​ស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-7858 ត្រូវ​បាន​កំលាំង​ស្នាក់​ការ​សន្តិសុខ​101 សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្របែក ឃាត់​ចាប់​ដោយ​សង្ស័យ​ថា​រថយន្ត​នេះ​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់ ។

លោក​វរសេនីយ៍ត្រី ថា បញ្ញា ប្រធាន​ស្នាក់​ការ​សន្តិសុខ​101 កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​​ដឹង​ថា ការ​ស្ទាក់​ចាប់​រថយន្ត​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​5​និង​30​នាទី​ល្ងាច​ថ្ងៃ​ទី​3 វិច្ឆិកា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​1 ត្រង់​ចំណុច​លើ​ស្ពាន​កំពង់ត្របែក ក្នុងភូមិ​ឃុំ​និង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង ។

លោក ថា បញ្ញា ប្រធាន​ស្នាក់​ការ​សន្តិសុខ​101 បាន​បន្ត​ទៀត​ថា ក្រោយ​ចាប់​ឃាត់​រថយន្ត​នេះ​បាន កំលាំង​របស់​លោក​បាន​ឆែក​ត្រួតពិនិត្យ​ក្នុង​រថយន្ត រក​ឃើញ​បារី​គេចពន្ធ​ចំនួន​50​ប៊ិ​ច ស្មើ​2500​សុង ដែល​ក្នុង​នោះ​រួម​មាន + បារី​555​ពណ៌​ទឹក​ប៊ី​ច​ចំនួន​៣០​ប៊ី​ច​=1500​សុង +​បារី​555​ពណ៌​លឿង​ចំនួន​៥​ប៊ី​ច​=250​សុង +​បារី​Capri​ចំនួន​១០​ប៊ី​ច​=500​សុង +​បារី​Craven​ចំនួន​៥​ប៊ី​ច​=250​សុង បារី​ទាំង​អស់នេះ​ក្រុម​ឈ្មួញ​មាន​បំណង់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ព្រំដែន ខេត្តស្វាយរៀង ។

ក្រោយ​ពី​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច កំលាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ប្រគល់​វត្ថុ​តាង បារី​និង​រថយន្ត អោយទៅ​ជំនាញ​គយ​និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង​អនុវត្ត​បន្ត​តាម​នីតិវិធី​នៅ​ល្ងាច​ថ្ងៃ​ដដែល​តែ​ម្តង ។

អត្ថបទសរសេរ ដោយ