ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អេ​ឡិច​ត្រូ​និក​វិញ្ញាសា AK2 នឹង​ដាក់​បញ្ចូល​ក្នុង​ស៊ី​ហ្គេ​ម​២០២៣

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិញ្ញាសា AK2 នៃ​ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និក​(E-Sport) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​

រាជធានី​ភ្នំពេញ ៖ វិញ្ញាសា AK2 នៃ​ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និក​(E-Sport) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​កីឡា​សុ​ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ស្រប​ពេល​វិញ្ញាសា​នេះ​កម្ពុជា​មាន​ក្ដី​រំពឹង​ក្នុង​ការ​ដណ្ដើម​មេដាយ​ដោយ​ផ្អែក​លើ​សិទ្ធ​ផល​ប្រកួត​ក្នុង​តំបន់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។

ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និក​វិញ្ញាសា​AK2​ត្រូវ​បាន​បែងចែក​ជា​២​វិញ្ញាសា​គឺ​វិញ្ញាសា​ជា​ក្រុម និង​វិញ្ញាសា​ឯកត្តជន​ដែល​ស្ថិត​ក្នុង​ចំណោម​វិញ្ញាសា​ទាំង​៩​ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​នៅ​កម្ពុជា នៅ​ឆ្នាំ​ក្រោយ សម្រាប់​ការ​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ស៊ី​ហ្គេ​ម ដែល​ជា​វិញ្ញាសា​កម្ពុជា​មាន​សក្ដានុពល​បំផុត ។

បច្ចុប្បន្ន សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួត​ជម្រុះ​ដោយ​បាន​ឈាន​ចូល​ដល់​រដូវ​កាល​ទី​៤ និង​ជា​រដូវ​កាល​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​លើសគេ​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ តាម​គម្រោងការ​ជ្រើសរើស​ក្រុម​តំណាង​កម្ពុជា គឺ​អាច​នឹង​រក​ឃើញ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២៣​។

លោក ឈុ​ន ហាំ​ង​ជ័រ ហៅ Sento ដែល​មានបទពិសោធន៍​ច្រើន​លើ​វិញ្ញាសា AK2 បាន​បង្ហាញ​ចំណាប់អារម្មណ៍​ភា្ជ​ប់​ជាមួយ​ក្ដី​រំពឹង​និង​ការជឿជាក់​លើ​វិញ្ញាសា​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ចូលរួម​ប្រកួត​អន្តរជាតិ​តាំងពី​ឆ្នាំ​២០១២ កម្ពុជា​តែងតែ​ធ្វើ​បាន​ល្អ​តាម​រយៈ​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​រឿយ​ៗ​។

លោក Sento បាន​និយាយ​ថា វិញ្ញាសា​AK2 ជា​វិញ្ញាសា​មាន​សក្ដានុពល​នៅ​ក្នុង​ស៊ី​ហ្គេ​ម​ដោយ
សារ​​កម្ពុជា​លេង​វិញ្ញាសា​នេះ​ប្រហែលជា​ខ្ទង់​១០ឆ្នាំ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​គឺ​កម្ពុជា​តែងតែ​ឡើង
ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ហេតុនេះ វិញ្ញាសា​AK2​រំពឹងនឹង​បាន​មេដាយមាស​ភាគរយ​ច្រើន​ស្ទើរតែ​៨០​ភាគរយ ។ លោក ឈុ​ន ហាំ​ង​ជ័រ ក៏​បាន​និយាយ​ពី​គូប្រកួត​ក្នុង​តំបន់​ដោយ​លើក​សរសើរ​ពី​ភាព​ខ្លាំង​របស់​ប្រទេស​ជិតខាង​គឺ ម៉ា​ឡេ​ស៊ី និង​ថៃ ដែល​អាច​ចាត់ទុកជា​គូប្រជែង​ធំ​។

លោក​ថា សម្រាប់​លោក ប្រទេស​ដែល​អាច​ដណ្ដើម​មេដាយ​ជាមួយ​កម្ពុជា​បាន​ទី​១​គឺ​ម៉ា​ឡេ​ស៊ី​បន្ទាប់​មក​ទី​២ គឺ​ប្រទេស​ថៃ ពីព្រោះ​ម៉ា​ឡេ​ស៊ី​និង​ថៃ​គេ​មាន​បទ​ពិសោធ​ច្រើន​ដែរ ។ ពួក​គេ​លេង​យូរ​ដែរ ហើយ​ម្យ៉ាងវិញទៀត​តែងតែ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ប៉ះ​ប្រទេស​ថៃ​ក៏​ដូច​ជា​ម៉ា​ឡេ​ស៊ី​តែ​ភាគច្រើន​គឺ​កម្ពុជា​ជួប​ម៉ា​ឡេ​ស៊ី​ច្រើន​។

វិញ្ញាសា​AK2​បាន​ចូល​មក​កម្ពុជា​អំឡុង​ឆ្នាំ​២០១០​ក្រោយមក​ក៏​មានការ​ប្រកួត​ជា​ហូរហែ​រួច​បន្ថែម​មានការ​ប្រកួត​លក្ខណៈ​អន្តរជាតិ នៅ​ឆ្នាំ​២០១២​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​ការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្រុម​AK​របស់​កម្ពុជា​តែងតែ​ធ្វើ​បាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៣ ទទួល​បាន​ជើងឯក​រង ពេល​ប្រកួត​នៅ​ប្រទេស​ថៃ ។ ចាប់ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០២២ កម្ពុជា​ធ្លាប់​ឈ្នះ​ជើងឯក ចំនួន​៣​ដង និង​រង​ជើងឯក​៥​ដង ។

លទ្ធផល​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាប់​រហូត លើក​លែង​ឆ្នាំ​២០២១​ ពុំ​មានការ​ប្រកួត​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ឆ្នាំ​២០២២ នេះ ក្រុម​កម្ពុជា ទាំង​ពីរ​ក្រុម​ទទួល​បាន​ជើងឯក និង​ជើងឯក​រង ជា​ការ​ប្រកួត​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ