ខេត្តកែប ៖ របងបេតុងរាប់រយម៉ែត្រត្រូវបានគេធ្វើចំនួន២កន្លែងផ្សេងៗគ្នានៅលើភ្នំពោន ស្ថិតនៅ ឃុំក្នុងពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ខណៈកម្មកកំពុងឡើងទៅលើភ្នំធ្វើរបងបេតុងហ៊ុមពទ្ធ័យកដីភ្នំ។
ប្រជាពលរដ្ឋម្នាក់ដែលមានទីលំនៅឋានជាប់នឹងជើងភ្នំបាននិយាយឱ្យដឹងថា ដីព្រៃភ្នំពោនបានដាក់បញ្ចូលទៅក្នុងសហគមន៍រួចមកហើយ ។ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឡើងទៅកាប់ឈើ ឬធ្វើអ្វីមួយក៏គេហៅទៅធ្វើការណែនាំកុំអោយនាំគ្នាទៅកា.ប់បំផ្លាញព្រៃឈើដែរ ហើយគ្រប់គ្រងជាចាំបាច់ គឺមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកែប។
ប្រជាពលរដ្ឋរូបនោះបាននិយាយរៀបរាប់ប្រាប់បន្តថា បន្ទាប់ពីអ្នកមានអំណាចម្នាក់បានជួលប្រជាពលរដ្ឋអោយឡើងទៅលើភ្នំពោនប៉ែកខាងជើងកា.ប់បំផ្លាញព្រៃឈើរបស់សហគមន៍ ដោយមិនឃើញមានទោសអ្វីសោះ ដូច្នេះសហគមន៍ដែលមានប្រជាពលរដ្ឋជាអ្នកការពារក៏អស់ជំនឿ ក៏នាំគ្នាស្ងាត់ស្ងៀមមិនហ៊ានមាត់រហូតមកដល់សព្វថ្ងៃនេះ ។
ប្រជាពលរដ្ឋរូបនោះនិយាយទៀតថា ឥឡូវនេះគេធ្វើសំណង់រឹងនិងធ្វើរបងបេតុងនៅលើភ្នំខ្វែងខ្វាត់ ក៏មិនឃើញមានអាជ្ញាធរណាមកប្រកាសប្រាប់ប្រជាពលរដ្ឋដែរ។ ត្រង់នេះបង្ហាញថា អ្នកធ្វើបានទៅអ្នកមិនហ៊ានធ្វើគឺអត់បានទៅ ។
ជុំវិញករណីនៃការកាប់ព្រៃធ្វើរបងព័ទ្ធយកដីភ្នំនេះដែរ លោកឆាយ ឆៃ អភិបាលស្រុកដំណាក់ចង្អើរ កាលពីរសៀលថ្ងៃទី០២ ខែវិច្ចិកា បាននិយាយប្រាប់តាមទូរសព្ទ័ថា លោកកំពុងតែជាប់ប្រជុំ ហើយបង្វែរអោយអ្នការសែតទៅសួររដ្ឋបាលព្រៃឈើវិញទៅច្បាស់ជាង។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ