ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ បា.ក់តូបលក់​ដូរ​ចូលក្នុង​ស្ទឹង !

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តូប​លក់​អី​វ៉ា​ន់​មួយ​កន្លែង​យីហោ អ៊ី ឈុ​នហ៊ួ​យ ដែល​សង់​នៅ​ជាប់មាត់​ស្ទឹង​ពោធិ៍សាត់ ត្រូវ​បាន​បា.ក់​ស្រុត​ធ្លាក់​ចូល​ក្នុង​ស្ទឹង រួមទាំងឥ​វ៉ា​ន់​ចាប់ហួយ​ជា​ច្រើន​ត្រូវ​បាត់បង់ និង​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​…

ខេត្តពោធិ៍សាត់ ៖ តូប​លក់​អី​វ៉ា​ន់​មួយ​កន្លែង​យីហោ អ៊ី ឈុ​នហ៊ួ​យ ដែល​សង់​នៅ​ជាប់មាត់​ស្ទឹង​ពោធិ៍សាត់ ត្រូវ​បាន​បា.ក់​ស្រុត​ធ្លាក់​ចូល​ក្នុង​ស្ទឹង រួមទាំងឥ​វ៉ា​ន់​ចាប់ហួយ​ជា​ច្រើន​ត្រូវ​បាត់បង់ និង​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​ បាន​កើតឡើងវេលា​ម៉ោង​០៧​យប់ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​ នៅ​ចំណុច​មាត់​ស្ទឹងក្នុងភូមិ​ស្វាយ​លួង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លោក អ៊ុ​ន ស៊ី អធិការ​នគរបាល​ស្រុក​កណ្តៀងបានឱ្យ​ដឹង​ថា ម្ចាស់តូប​ឈ្មោះគឹ​ម ឈុ​នហួយ អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ ។ ​​ពេល​កន្លង​ទៅ រដ្ឋបាល​ស្រុកបាន​ជូនដំណឹង​ដល់​សា​ធារណៈជន​ថា មួយ​រយៈ​នេះ​ស្ថានភាព​បាក់​ច្រាំង​ស្ទឹង​ក្នុងស្រុក​កណ្តៀង​មានការ​បាក់​ច្រាំង​គួរ​អោយ​ព្រួយ​បារ​ម្ភ​ ។

អាជ្ញាធរ​ស្រុក និង​ឃុំ​បាន​បុក​បង្គោល និង​ដាក់​កា​រ៉ុ​ង​ខ្សាច់​តាម​កន្លែង​ប្រឈម​មួយ​ចំនួន ក្នុង​នោះ ​រដ្ឋបាល​ឃុំ​ស្វាយ​លួង បាន​ធ្វើ​លិខិត​ជូនដំណឹង​បន្ទាន់​មួយ ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ ឱ្យ​លោកស្រី គឹ​ម ឈុ​ន​ហ៊ួ​យ ត្រូវ​រុះរើរ​ឥ​វ៉ា​ន់​ជា​បន្ទាន់​ចេញពី​តូប​លក់ ដោយសារ​ច្រាំង​ស្ទឹង​មាន​ស្ថាន​ភាព​​ប្រះ​ស្រុត តែ​គាត់​មិន​បាន​សហការ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឃុំ​ទេ​មក​ដល់​ពេល​នេះ ដោយ​គាត់​ថា​ ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។

លោក​បន្ត​ថា​ ហេតុការណ៍​នេះ​ពុំ​មាន​អ្នក​បាត់បង់​ជីវិត ​និង​រង​គ្រោះ​ឡើយ ​។​ ចំពោះ​ទំហំនៃ​ការ​ខូច​ខាត​នោះ​មិន​ទាន់​ដឹង​នៅឡើយ ក៏​ប៉ុន្តែ​សមត្ថកិច្ចក៏​ដូច​ជា​ប្រជាពលរដ្ឋ កំពុង​តែ​សស្រាក់​សស្រាំនាំ​គ្នា​អន្តរាគមន៍​ជួយ​សង្គ្រោះ​។

អត្ថបទសរសេរ ដោយ