ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអនុប្រធានាធិបតីអា​មេ​រិកព្រមានលែងធម៌ក្តៅ​ប្រសិនបើ​កូរ៉េ​ខាងជើងហ៊ានវាយប្រហារមុន

7 ឆ្នាំ មុន

ស្រប​ពេល​ដែល​ស្ថានភាព​កំពុង​តែ​មាន​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង ដែល​កំពុង​តែ​ក្តៅ​គគុក​មួយ​រយៈពេល​កន្លង​មកនេះ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នោះ នៅ​ពេល​នេះ​យោង​តាម​សារព័ត៌មាន Channel News Asia

ស្រប​ពេល​ដែល​ស្ថានភាព​កំពុង​តែ​មាន​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង ដែល​កំពុង​តែ​ក្តៅ​គគុក​មួយ​រយៈពេល​កន្លង​មកនេះ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នោះ នៅ​ពេល​នេះ​យោង​តាម​សារព័ត៌មាន Channel News Asia ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នេះ​ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Mike Pence បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​នឹង​រួម​ដៃ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាងជើង​លើ​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ដោយ​មិន​មានការ​លើកលែង​ឡើយ ហើយ​ប្រសិនបើ​កូរ៉េ​ខាងជើង​ហ៊ាន​តែ​វាយប្រហារ​មុន​នោះ សហរដ្ឋអាមេរិក​នឹង​ធ្វើការ​វាយប្រហារ​កូរ៉េ​ខាងជើង​យ៉ាង​ចាស់ដៃ​វិញ​ជា​មិន​ខាន ។

ការ​លើក​ឡើង​បែប​នេះ​ស្រប​ពេល​ដែល​លោក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan ដែល​កំពុង​តែ​ត្រួតពិនិត្យ​នៅ​កំពង់​ផែ Yokosuka ប្រទេស​ជប៉ុន​ផង​ដែរ ។ លោក​ក៏​បាន​ថ្លែង​ទៀត​ថា សហរដ្ឋអាមេរិក​នឹង​ប្តេជ្ញា​ការពារ​ឱ្យ​បាន​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​អាកាសចរណ៍ តំបន់​សមុទ្រ​ចិន​ខាង​ត្បួ​ង​ដែល​ជាទី​កន្លែង​ដែល​ទីក្រុង​ប៉េ​កាំ​ង​មាន​ភាព​រកាំរ​កួស​ជាមួយ​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍ ។

ក្រោយ​ពេល​ដែល​លោក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Mike Pence បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន​រួច​នោះ លោក​នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​អូស្ត្រាលី បន្ត​ទៅ​ទៀត​ដើម្បី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ​របស់​លោក​នៅ​តំបន់​អាស៊ី​ផង​ដែរ ៕