ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បាត់បង់​ជីវិត

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្មេង​ប្រុស​ជំទង់​ម្នាក់​បានលង់ទឹក​ស្លា.ប់ នៅ​ក្នុង​គ្រោះថ្នាក់​កាណូត​បា​ឡាស្មាច់​​​ចំនួន​២​គ្រឿង​បុក​គ្នា ខណៈធ្វើ​​​ដំណើរ​បញ្ច្រាសទិសគ្នា បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បានលង់ទឹក​ស្លា.ប់ នៅ​ក្នុង​គ្រោះថ្នាក់​កាណូត​បា​ឡាស្មាច់​​​ចំនួន​២​គ្រឿង​បុក​គ្នា ខណៈធ្វើ​​​ដំណើរ​បញ្ច្រាសទិសគ្នា បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទីល្ងាច ​ថ្ងៃ​ទី​៣១ ខែតុលា​ ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ចំណុច​ខាងជើង​បឹង​រាំង ស្ថិត​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លា.ប់​ឈ្មោះ ឆុំ តុលា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្អួ​រលំ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។ ហើយ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស ឆុំ តុលា បាន​បើកកាណូត​បា​ឡា​ស្មាច់​១​គ្រឿង​ចេញពី​មាត់​កំពង់ នៅ​ចំណុច​ផ្លូវបត់​កែង​ជ្រុង​របង​សាលា ស្រុក​កំពង់លែង​ខាងលិច ឆ្ពោះទៅ​ភូមិ​ស្ទឹង​សណ្ដែក ឃុំ​កំពង់​ហៅ។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​ប៉ះទង្គិច​ជាមួយ​កាណូត​បា​ឡា​ស្មាច់​១​គ្រឿង​ទៀត បើក​បរ​ដោយ​ឈ្មោះ លឹ​ម វាសនា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្លែង​ពណ៌ ឃុំ​ត្រងិល ស្រុក​កំពង់លែង ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

គ្រោះថ្នាក់​នេះ បណ្ដាល​ឱ្យ​ក្មេង​ប្រុស ឆុំ តុលា រង​របួស​ក្បាល ​និង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លង់ស្លា.ប់​តែ​ម្ដង ។ ចំណែក​ឈ្មោះ លឹ​ម វាសនា បាន​រត់គេច​ខ្លួន ក្រោយ​ពេល​កើតហេតុ ។

សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស្រង់​ជន​រង​គ្រោះ​ពី​ក្នុង​ទឹក ​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ហើយ​ប្រគល់​ស.ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​កាណូត​បា​ឡា​ស្មាច់​ទាំង​២​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​លែង ដើម្បី​កសាង​​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ