ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទះ​ជម្រើសជាតិ​កម្ពុជា គ្រោង​ប្រកួត​មិត្តភាព​ជាមួយ​បារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បង្ហើប​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​បង្ហើប​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​ឱកាស​ឯកឧត្តម
អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់ «​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២»​នៅ​កីឡដ្ឋាន​ព្រី​ន​ស៍ កាលពី​ល្ងាច​ថ្ងៃ​ទី ៣០ ខែតុលា ឱ្យ​ដឹង​ថា ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា គ្រោង​នឹង​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង ឬ​ក្រុម​បាល់ទះ​យុវជន​បារាំង​អាយុ​ក្រោម ២១​ឆ្នាំ នា​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​មាន​ជំនួប​រវាង​ប្រមុខ​ថ្នាក់ដឹកនាំ​សហព័ន្ធ នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោក​Eric Tanguy​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​បារាំង​តាម​ប្រព័ន្ធ​Zoom ភាគី​បារាំង​បាន​បង្ហាញ​នូវ​ឆន្ទៈ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ប្រតិភូ ផ្លាស់​ប្ដូរ​បច្ចេកទេស​និង​ឈាន​ទៅ​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU)​នា​ពេល​អនាគត​ទៀត​ផង ។

ប្រមុខ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បន្ដ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​នាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ លោក​ប្រធានសហព័ន្ធ​កីឡាបាល់ទះ​បារាំង បាន​ទទួលយកសំណូមពរ​របស់​កម្ពុជា​រៀបចំ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្ដរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ ឬ​ក្រុម​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​របស់​បារាំង ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​បច្ចេកទេស​ល្អ​ៗ​។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​បញ្ជាក់បន្ថែម​ថា ការ​ប្រកួត​លក្ខណៈ​អន្ដរជាតិ​នេះ​គ្រោង
ធ្វើ​ឡើង​ក្រោម​ជម្រើស​២​គឺ​ទី​១​ក្រុម​ជម្រើសជាតិបារាំង ឬ​ក្រុម​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​របស់​បារាំង
មក​ប្រកួត​មិត្តភាព​នៅ​កម្ពុជា និង​ទី​២​យើង​បញ្ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​តែ​ម្ដង ។ បច្ចុប្បន្ន ក្រុម​អគ្គលេខាធិការដ្ឋាន​សហព័ន្ធ​ប្រទេស​ទាំង​ពីរ បាន​និង​កំពុង​ពិភាក្សា​រៀបចំ​ការ​ប្រកួត​នេះ​។

ជុំវិញ​ការ​ចងសម្ព័ន្ធភាព​ដ៏​ល្អ​និង​ឈាន​ទៅ​រកការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កំពុង​ឈរ​ចំណាត់
ថ្នាក់​លេខ​៣​លើ​ពិភពលោក​(​បារាំង​)​នេះ លោក​បណ្ឌិត​អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ព្រោះ​ស្ថិត​ក្នុង​ផែនការ​របស់​សហព័ន្ធ​ក្នុង​ការ​ជំរុញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ឲ្យ​បាន​ច្រើន ។ ជា​ពិសេស​ក្រុម​ខ្លាំង​ៗ​ជាង​ខ្លួន ដើម្បី​វាស់​ស្ទង់​ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​និង​បច្ចេកទេស​ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ