ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី ខាន់ ចេ​សា ប្រកួត​ជើងឯក​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​(០២ វិច្ឆិកា​)​កីឡាការិនី និង​កីឡាករ​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​(០២ វិច្ឆិកា​)​កីឡាការិនី និង​កីឡាករ​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​ជើងឯក​ជឺ​ជី​តស៊ូ​ពិភពលោក នៅ​ទីក្រុង Abu Dhabi ប្រទេស​អា​រ៉ាប់​រួម​។

កីឡាការិនី​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា ដែល​ជា​ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី ឆ្នាំ​២០១៨ នឹង​ប្រកួត​វិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់​៥២​គីឡូក្រាម នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ។ ចំណែក
នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា កីឡាករ ហួរ សេង​ហុង​ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់​៦៩
គីឡូក្រាម និង​កីឡាករ ថន អេ​ន​ដ្រូ ប្រកួត​វិញ្ញាសាJiu Jitsu (Newaza)​ទម្ងន់​៦២​គីឡូក្រាម​។

ការ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នេះ​ក៏​ជា​ផ្នែក​មួយ​របស់​ក្រុម​កីឡាករ កីឡាការិនី​ជឺ​ជី​ត
ស៊ូ​កម្ពុជា ក្នុង​ការ​បង្កើន​សមត្ថភាព និង​ពង្រឹង​បច្ចេកទេស​ដើម្បី​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ប្រតិភូ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ដឹកនាំ​ដោយ​លោក ថោ​ង បញ្ញា​ធន អម​ដោយ​លោក Jasper Paas ជា​ជនជាតិ​ហូ​ឡង់ ។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង Abu Dhabi កីឡាការិនី ខាន់ ចេ​សា ក៏​ដូច​ជា​កីឡាករ​ពីរ​នាក់​បាន​ហ្វឹកហាត់​ជាមួយ​ឪពុក និង​គ្រូបង្វឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ