ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវទេសចរចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅអំឡុងខែតុលានេះ គឺមានចំនួន៨៦.៥៩៧នាក់ និងភ្ញៀវចូលមកលេងល្បែងក្រុងប៉ោយប៉ែត មានចំនួន១៤៧.៨៣៨នាក់ ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថាភ្ញៀវទេសចរចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែតុលា ឆ្នាំ២០២២នេះមានចំនួន៨៦.៩៧នាក់មានការកើនឡើង០០,៥៩% បើប្រៀបធៀបខែសីហា ឆ្នាំ២០២២កន្លងទៅ។

លោកបានបញ្ជាក់ទៀតថា ភ្ញៀវទេសចរចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតព្រំដែននៅខែតុលា ឆ្នាំ២០២២មានចំនួន១៤៧.៨៣៨នាក់ មានការកើនឡើង០១,០១% បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០២២ មានចំនួន១៤៦.៣៥៣នាក់ និងភ្ញៀវទេសចរលេងកាស៊ីណូដែលត្រឡប់ចេញទៅវិញមានចំនួន១២៣.៩៣០នាក់ បើប្រៀបធៀបខែកញ្ញា ឆ្នាំ២០២២ មានចំនួន១២៧.៥៦១នាក់។

លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ភ្ញៀវទេសចរចូលមកកម្សាន្តតាមរមណីយដ្ឋានមានចំនួន៩.៤៩៣នាក់ មានភ្ញៀវជាតិចំនួន៩.៤០២នាក់ ភ្ញៀវបរទេសមានចំនួន៩១នាក់ ភ្ញៀវស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន២.៧៣៦នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ២៧១៣នាក់ និងភ្ញៀវទេសចរបរទេសមនចំនួន២៣នាក់។








ចែករំលែកព័តមាននេះ