ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំងគ្រប់គ្រងរបបអាហារដើម្បីសម្រកទំងន់

7 ឆ្នាំ មុន

វិធីសាស្ដ្រ​​ដែល​ជួយ​សម្រក​ទំងន់ គឺ​ការ​គ្រប់គ្រង​របបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ ។ តើ​គួរធ្វើ​ដូច​ម្ដេច​ដើម្បី​កុំឱ្យ​រាង​កាយ​មាន​ភាព​ទន់ខ្សោយ និងអាចគ្រប់គ្រងរបបអាហារបានទៀតនោះ ។ ខាងក្រោមគឺជាវិធីសាស្ត្រគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវក្នុងខណៈពេលសម្រកទំងន់ ៖

​កាត់​បន្ថយ​ការ​ទទួលទាន​បាយ​តាមប្រក្រតី ​គឺក្នុង​ការ​ទទួលទាន​គួរ​កាត់​បន្ថយឱ្យ​បាន​តិច​ជាង​ទំលាប់​ប្រហែល​១​ភាគ​៣ ។ 
​ត្រូវ​ទទួលទាន​សាច់​ត្រី ស៊ុត​ពណ៌​ស តៅហ៊ូ និង​ផលិតផល​ពី​សណ្ដែកសៀង ជារៀងរាល់ថ្ងៃ ។ 
​គួរ​ចៀសវាង​ការ​ទទួលទាន​អាហារ ចៀន  បំពង និង​ឆា គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ជ្រើសរើសយក​អាហារ​ដែល​ជា​លក្ខណៈ​ស្ងោរ ចំហុយ និង​អាំង​ជំនួស​វិញ ។ 
​ចៀសវាង​ទទួលទាន​ចំណីអាហារ​ដែលមាន​ខ្លាញ់​មាន​ដូច​ជា ប្រេងដូង ប៊​រ័​ជាដើម ។ សូម​ទទួលទាន​ប្រេងឆា​ធ្វើ​ពី​កន្ទក់ សណ្ដែក សៀង និង​ប្រេង​ដែល​ធ្វើ​ពី​គ្រាប់​ផ្កាឈូករ័ត្ន ។ 
​ពិសា​ភេសជ្ជៈ​ទឹកដោះគោ ដែល​គ្មានជាតិ​ប៊​រ័ ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពី​១​ទៅ​២​កែវ ។ បើ​ពិសា​ទឹកដោះគោ​មិន​បានត្រូវ​ពិសា​ទឹកសណ្ដែក​ជំនួស ។ 
​កាត់​បន្ថយ​ការ​ពិសា​ទឹក​ស្ករ ឬ​ស៊ី​រ៉ូ​ផ្អែម ទឹកក្រូច ទឹក​ផ្លែ​ឈើ ដែល​ផ្អែម​ខ្លាំង ស្រា និងស្រា​បៀរ ។ 
​ផ្អាក​ទទួលទាន​អាហារ​សម្រន់ ដែលធ្លាប់​ទទួលទាន​ជា​ប្រចាំ​ក្នុងអំឡុងពេលរសៀល ឬ​ល្ងាច ។ 
​បន្ថយ​ការ​ទទួលទាន​អំបិល ផ្លែ​ឈើ ដែល​ត្រាំ ឬ​ជ្រក់ និង​អាហារ​ប្រភេទ​ប្រៃ ។ 
​ត្រូវ​ហាត់ប្រាណ​ក្នុង​មួ​យស​ប្ដា​ហ៍​ឱ្យ​បានពី​២​ទៅ​៣​លើក ។ ចាត់​ទុក​ថា​ជា​ឱកាស​ដ៏​ល្អ  មួយ​សំរាប់​ធាត់ និង​មាន​ស្ថានភាព​ខ្លួនប្រាណខុស​ពី​ប្រក្រតី ៕