ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿន​ ចាប់ផ្តេីមគិតលុយ​ពីព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកានេះទៅហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ចាប់ផ្តើម​គិត​កម្រៃ​ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា ០៧:០០​ព្រឹក​នេះ​តទៅ​។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ផ្សាយ​ព្រឹក​នេះ​។…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ចាប់ផ្តើម​គិត​កម្រៃ​ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា ០៧:០០​ព្រឹក​នេះ​តទៅ​។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ផ្សាយ​ព្រឹក​នេះ​។

ក្រសួង​សាធារណការ​បាន​បន្ត​ថា ការ​បង់ប្រាក់​នឹង​ត្រូវធ្វើ​ឡើង​តាម​ចម្ងាយ​ជាក់ស្តែង​។​ឧទាហរណ៍​ចម្ងាយ 187.05km «​ភ្នំពេញ​-​ក្រុងព្រះសីហនុ​»​បង់ 12$ (​បាន​ចុះ​តម្លៃ​មក​ត្រឹម 80%​រួច​) សម្រាប់​យានយន្ត​ដែល​ត្រូវ​បង់​កម្រៃ Type «A»​ខាងក្រោម​៖

  1. រថយន្ត​ប្រភេទ​គ្រួសារ 7​កៅអី ចុះ​ក្រោម
  2. រថយន្ត​ផ្ទុកទំនិញ ក្រោម 2​តោន
  3. ទោចក្រយានយន្ត​កម្លាំង​ចាប់ពី 500cc ឬ 27kW ឡើង មាន​បិទ លតា​ប​ត្រ (​ស្ទី​គ័​រ​) សម្គាល់​អនុញ្ញាត​ដោយ​ក្រសួង​។
    តារាង​កម្រៃ​លម្អិត​ត្រូវ​គិត​តាម​ចម្ងាយ និង​ប្រភេទ​យានយន្ត ជាក់ស្តែង ដូច​មាន​ក្នុង​តារាង​ជូន​ភ្ជាប់​។ តារាង​កម្រៃ ក៏​មាន​បិទ​នៅ​តាម​ផ្ទាំង​ព័ត៌មាន ច្រក​ចេញចូល​ផ្លូវ​ល្បឿន​លឿន​ផង​ដែរ​។
    ក្រសួង​សាធារណកា​បាន​បន្ថែម​ថា រាល់​យានយន្ត​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ត្រូវ​មាន​៖

– ផ្លា​ក​លេខ​សម្គាល់​យានយន្ត
-ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) មាន​សុពលភាព
-កាតព្វកិច្ច​ផ្សេង​ៗ​តាម​ច្បាប់​ដែល​បាន​កំណត​។

សូម​បងប្អូន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា​។សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យអ្នកបើកបរលើផ្លូវល្បឿនលឿននេះ ដោយមិនយកប្រាក់១ខែពេញ(តុលា)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ