ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ល្អ​ ចំពោះ​សុខភាព​?

7 ឆ្នាំ មុន

ទឹក​ត្រជាក់​ដាក់​ទឹកកក​មួយ​កែវ​ពេញ​អាច​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការងារ​ដ៏​ហត់នឿយ​មួយ ។ ទឹក​ត្រជាក់ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា វា​អាច​ជួយ​អោយ​រាង​កាយ​មាន​ថាមពល​ល្អ នៅ​ក្នុង​ពេល​ព្រឹក ។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​ផឹក ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព ។

ទឹក​ត្រជាក់​ដាក់​ទឹកកក​មួយ​កែវ​ពេញ​អាច​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការងារ​ដ៏​ហត់នឿយ​មួយ ។ ទឹក​ត្រជាក់ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា វា​អាច​ជួយ​អោយ​រាង​កាយ​មាន​ថាមពល​ល្អ នៅ​ក្នុង​ពេល​ព្រឹក ។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​ផឹក ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ចំពោះ​សុខភាព ។

មិន​ថា ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ ឬ​ត្រជាក់ ក៏​ដោយ​ការ​រក្សា​ឱ្យ​រាង​កាយ​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​វិសេស​មួយ​ក្នុង​ការ​រក្សា សុខ​ភាព និង​អារម្មណ៍​របស់​អ្នក​ឱ្យ​បាន​ស្រស់ថ្លា ។ តែ​អ្នក​គួរ​ធ្វើការ​ពិចារណា​ឡើង​វិញ អំពី​ការ​ជ្រើសរើស យក​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ​មក​ផឹក ឱ្យ​បាន​ប៉ុន្មាន​កែវ​ជា​រៀងរាល់ថ្ងៃ ។

ខាងក្រោម​នេះ គឺ​គុណសម្បត្តិ​នៃ​ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ៖

-​ជួយ​ធ្វើ​អោយ​មុខងារ​របស់​ដំណើ​ការ​របស់​ការ​រំលាយ អាហារ និង​ពោះវៀន​ល្អ​ប្រសើរ​ជាង​មុន
-​ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ ក្នុងអំឡុងពេល​នៃ​ការ​ទទួលទាន​អាហារ អាច​ជំនួយ​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ ។ វា​ជួយ​ក្នុង​ការ បំបែក​អាហារ នៅ​ក្នុង​ក្រពះ នេះ បើ​យោង​តាម​សម្តី​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពះ​ពោះវៀន លោក​វេជ្ជបណ្ឌិត Michael F.Picco ។ ទឹក​ក្តៅ ក៏​អាច​ជួយ​ផង​ដែរ ក្នុង​ការ​រំលាយ អាហារ ចាស់​ៗ ដែល​នៅ​សល់​ជាប់ នៅ​ក្នុង​បំពង់​រំលាយ​អាហារ​, ជួយ​សម្អាត ពោះវៀន ដោយ​ការ​លាង​ជម្រះ​បំពង់​អាហារ ផ្នែក​ខាងក្នុង ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​នេះ ។

ម្យ៉ាងវិញទៀត ការ​ផឹក​វា​ជា​ប្រចាំ ក៏​អាច​ជួយ​ផង​ដែរ ក្នុង​ការ​យក​ចេញ​នូវ​ការ​កើនឡើង នូវ​កាក​សណល់ នៅ​ក្នុង​បំពង់​អាហារ ។ ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ ដែល​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្អាត​កាក​សំណល់ នៅ​ក្នុង​រាង​កាយ បាន​ផង​ដែរ ហើយ ជា​លទ្ធផល​នោះ​វា​នឹង​ធ្វើ​ឱ្យ​មុខងារ​របស់​ពោះវៀន មានដំណើរ​ការ​ទៅ​បាន រលូន​ជាង​មុន ។ ជម្ងឺរាក និង​បញ្ហា​ទល់លាមក ក៏​អាច នឹង​ត្រូវ​បង្ការ​បាន​ផង​ដែរ ។

ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ចិត្ត និង​រាង​កាយ​ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ឱ្យ​បាន​ពីរ បី ដង នៅ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ផ្តល់​គុណសម្បត្តិ ក្នុង​ការ​បន្សាប​ជាតិពុល ។ នេះ​បើ​តាម​សម្តី​របស់​ប្លុក​មួយ ដែល​និយាយ​អំពី​អត្ថប្រយោជន៍ ចំពោះ​សុខភាព​នៃ​ការ​ផឹកទឹក ។ នៅ​ពេល​ដែល​អ្នក​ផឹកទឹក​ក្តៅ ឬ​ក្តៅ​ឧ​ណ្ណ​ៗ​នោះ កម្តៅ​រាង​កាយ​របស់​អ្នក​នឹង​កើនឡើង ។ ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើ​អោយ​បែកញើស ដែល​ជា​ដំណើរការ​ធម្មជាតិ​មួយ ក្នុង​ការ​ជួយ​អោយ​រាង​កាយ​ត្រជាក់​ស្រួល និង​បន្ថែម​នូវ​សារ​ប្រយោជន៍​មួយទៀត គឺ​ជួយ​បញ្ចេញ ជាតិពុល​ចេញពី​ក្នុង​ខ្លួន ។

វិធី​នេះ គឺ​អាច​ជួយ​ក្នុង​ការ​សម្អាត​ចរន្តឈាម ។ វា ប្រៀប​ដូច​ជា​ការ​ចូល​ទៅ​ក្នុង​បន្ទប់​សូ​ណា​ដូច្នោះ​ដែរ ។ ដោយសារ​តែ​ជាតិពុល ត្រូវ​បាន​យក​ចេញពី​ក្នុង​រាង​កាយ​បាន​នោះ មាន​អ្នក​ថែរក្សា​សុខភាព​តាម​បែប​ធម្មជាតិ​ជា​ច្រើន​បាន​ជឿ​ថា ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ណ​ៗ ក៏ អាច​ជួយ​ធ្វើ​អោយ​អារម្មណ៍​ផ្លូវចិត្ត​ស្រស់ស្រាយ​បាន​ដែរ ។

ជួយ​សម្អាត​ច្រមុះ និង​បំពង់ក​ការ​ផឹកទឹក​ក្តៅ ឬ​ក្តៅ​ឧ​ណ្ឌ​ៗ អាច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​ក្នុង​ការ​ជួយ​សម្អាត និង​សម្រាល ដល់ អាកា​រៈ​នៃ​ការ​តឹង​ច្រមុះ ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ , អា​លែ​ហ្សី ឬ​គ្រុនផ្តាសាយ​ជាដើម ។ ការ​ផឹកទឹក​នេះ ក៏​អាច​ជួយ​បន្ថយ នូវ ការ​ប្រមូលផ្តុំ​ឡើង​នៃ​ស្លេស្ម នៅ​ក្នុង​រន្ធ ច្រមុះ ។

ភាព​ជាក់ស្តែង នៃ​ការ​ផឹក​ទឹកតែ​ម្យ៉ាង​គត់​នោះ គឺ​វា​ជួយ​យក​ចេញ​នូវ​ឥទ្ធិពល​របស់​កាហ្វេ​អ៊ី​ន​នៃ​ការ​ធ្វើ​អោយ​បាត់បង់​ជាតិ​ទឹក  ដែល​មាននៅ​ក្នុង​ប្រភេទ ភេសជ្ជៈ​ក្តៅ​ៗ​ដទៃ​ទៀត មាន​ដូច​ជា​ទឹកតែ និង​កាហ្វេ ដែល​អ្នក​គួរតែ​ធ្វើការ ចៀសវាង នៅ​ពេល​ដែល​អ្នក មាន ជម្ងឺ ។ លើស​ពី​នេះ​ទៅ​ទៀត ទឹក​ក្តៅ​ឧ​ណ្ណ​ៗ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ក្អក ដោយ​ការ​យក​ចេញ នូវ​កំហាក ឬ​ស្លេស្ម ចេញពី​ក្នុង ផ្លូវ​ដង្ហើម ។

ប្រភព​: www.health.com.kh