ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្ពុជា​ស្ថិ​ត​ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​សប្បាយចិត្ត​តិច​ជាងគេ

3 ឆ្នាំ មុន

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​សប្បាយចិត្ត​តិច​ជាងគេ ដោយ​មាន​លេខ​រៀង​ទី​១១២ ក្នុង​ចំណោម​ប្រទេស​១៤៦​ដែល​ត្រូវ​បាន​ស្រាវជ្រាវ ចំណែក​ប្រទេស​ហ្វាំ​ង ឡង់ គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ជា​ប្រទេស​ដែល​មានការ​សប្បាយ​រីករាយ​បំផុត​។

នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០២២ របស់​ស្ថាប័ន World Population Review​។ ស្ថាប័ន​នេះ​ក៏​បានអោយ​ដឹងផង​ដែរ​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ គឺ​ប្រទេស សិង្ហ​បុរី​មានការ​សប្បាយ​រីករាយ​ច្រើន​ជាងគេ​បំផុត ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​អាស៊ាន និង​លេខ​៣២ ក្នុង​ពិភពលោក​។

ចំណែក​ប្រទេស​ថៃ​ជាប់​លេខ​២ បន្ទាប់​ពី​សិង្ហ​បុរី​។​ហ្វី​លី​ពី​ន​ជាប់​លេខ ៣ វៀតណាម​ជាប់​លេខ​៤ ម៉ា​ឡេ​ស៊ី​លេខ​៥ ឥណ្ឌូ​នេ​ស៊ី​លេខ​៧ ប្រទេស​ឡាវ​លេខ​៨ និង​ប្រទេស​ភូមា​ជាប់​លេខ​ចុង​ក្រោយ​គេ គឺ​លេខ ១០​ក្នុង​តំបន់​អាស៊ាន​។

ចំណែក​ប្រទេស​ចំនួន​១០ ដែល​មានការ​សប្បាយ​ចិត្តច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក រួម​មាន ប្រទេស​ហ្វាំ​ង​ឡង់​ជាប់​លេខ​១ ប្រទេស​ដា​ណឺ​ម៉ាក​ជាប់​លេខ​២ ប្រទេស​ស្វី​ស​ជាប់​លេខ​៣ ប្រទេស​អាយ​លែ​ន្ស​ជាប់​លេខ​៤ ប្រទេស​នី​ដឺ​លែ​ន​ជាប់​លេខ​៥ ប្រទេស​ន័​រ​វ៉េ​ស​ជាប់​លេខ ៦ ប្រទេស​ស៊ុ​យ​អែ​ត​ជាប់​លេខ​៧ ប្រទេស​លុ​ច​ហ្សំ​បួរ ជាប់​លេខ​៨ ប្រទេស​ញូ​ហ្ស៊ី​លែ​ន​ជាប់​លេខ​៩ និង​ប្រទេស​អូ​ស្ត្រៀ​ជាប់​លេខ​១០​។

ចំណែក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​ប្រទេស​មានការ​សប្បាយចិត្ត​តិច​ជាងគេ​បំផុត ក្នុង​ពិភពលោក​ដោយ​ស្ថិត​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ គឺ​លេខ​១៤៦​។

ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​កម្រិត​នៃ​ការ​សប្បាយចិត្ត​របស់​ប្រជាជន គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កត្តា​ចំនួន​៦ គឺ ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្ស​ម្នាក់​ៗ​ការ​គាំទ្រ​សង្គម​ជីវិត​រស់នៅ​ជា​មធ្យម សេរីភាព​នៃ ជម្រើស​ជីវិត​ដោយ​ខ្លួនឯង សណ្តាន​ចិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​មួយ និង​កម្រិត​នៃ​អំពី​អំពើ​ពុក​រលួយ​៕​ដោយ សា​រ៉ា​ន់