ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ចោរកម្ម​ដែល​គេ​គិត​ថា ជា​រឿង​កំប៉ិកកំប៉ុក​កំពុង​បង្ក​អសន្តិសុខ​ពេញ​ក្រុង​បាត់ដំបង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំពើ​«​ចោរកម្ម​» ដែល​គេ​គិត​ថា ជា​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង ពេល​នេះ​បាន​និង​កំពុង​កើតឡើង​កាន់តែ​ខ្លាំង​ស្ទើរ​គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ការ​ធ្វើ​ដំណើរ​ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ត្រូវ​គេ​សង្កេត​ឃើញ​ថា…

ខេត្តបាត់ដំបង ៖ អំពើ​«​ចោរកម្ម​» ដែល​គេ​គិត​ថា ជា​រឿង​កំប៉ិកកំប៉ុក​អង្ករ​កំប៉ុង ពេល​នេះ​បាន​និង​កំពុង​កើតឡើង​កាន់តែ​ខ្លាំង​ស្ទើរ​គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ការ​ធ្វើ​ដំណើរ​ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​ទម្លាក់​ចោល​នូវ​ភារកិច្ច​របស់​ខ្លួន សូ​ម្បី​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្ដឹង​សុំ​អន្តរាគមន៍​ពេល​កើតហេតុ ក៏​គេ​លែងរ​វីរ​វល់​លែង​អើពើ​អស់​ទៅ​ហើយ ធ្វើ​ឲ្យ​ជន់​ល្មើស​កាន់តែ​បង្កើន​សកម្មភាព​ទ្វេ​ដង ។

បទល្មើស​ដែល​លោក​សមត្ថកិច្ច​តែង​ឆ្លើយ​តប​បែប​ចម្អក​ទៅ​កាន់​ពលរដ្ឋ​នោះ​មាន​ដូច​ជា​«​ចោរ​កាត់​ខ្សែភ្លើង ចោរឆក់ ចោរ​គាស់​ផ្ទះ ឬ​ចោរលួច​ទ្រព្យសម្បត្តិ​តាម​ដងផ្លូវ​» ។ បទល្មើស​ទាំងនេះ បាន​និង​កំពុង​កើត​មាន​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ពេល​នេះ​ជន​ល្មើស ហាក់​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង មួយ​យប់​កើតឡើង​ពី​ពីរ​ទៅ​បី​ករណី ឬ​លើស​នេះ​ក៏​មាន តែ​សមត្ថកិច្ច​ហាក់​ស្ងាត់ឈឹង​គ្មាន​សកម្មភាព​ឡើយ ។

ជាក់ស្ដែង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ តុលា ជនសង្ស័យ ដែល​គេ​អះអាង​ថា ជា​មុខសញ្ញា​ដែល​គេ​ធ្លាប់​ប្រទះ​ឃើញ ហើយ​ធ្លាប់​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​គ្រប់ពេល​បាន​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែភ្លើង​ខ្នាត​ធំ​អស់​ចំនួន​ពីរ​ខ្សែ​នៅ​ខាង​ហាង​ធ្វើ​នំប៉័ង​មួយ​កន្លែង​ក្បែរ​របង «​វិមាន​សព​» ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខណៈ​អំពើ​«​ឆក់​យក​ទ្រព្យ​សម្បត្តិ​» ផ្អើល​អ្នកដំណើរ​តាម​ដងផ្លូវ​បាន​កើតឡើង​កាលពី​ក្បាល​ព្រលប់ ។

ម្ចាស់​ហាង​នំប៉័ង អ្នកស្រី វែង ទៀង បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​២​ទៅ​ម៉ោង​៣​រំលង​អធ្រាត្រ កម្មករ​កំពុង​ធ្វើ​នំ​នៅឡើយ ។ ដូច្នេះ ខ្សែភ្លើង​ដែល​ត្រូវ​ចោរលួច​កាត់​នោះ អាច​កើតឡើង​ក្នុង​ចន្លោះ​ពី​ម៉ោង​៣​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ ហើយ​គាត់​បានដឹង​ពេល​ព្រឹក​ព្រលឹម​ពេល​គាត់​មក​ដល់​ហាង ។ ដោយ​ឡែក សាក្សី​នៅ​ក្បែរ​នោះ បាន​និយាយ​ថា ពួក​ចោរលួច​កាត់​ខ្សែភ្លើង​នោះ​មាន​គ្នា​ប្រហែល​បី​នាក់ ហើយ​មុខ​ដដែល​ៗ ។ ពួក​គេ​តែង​ធ្វើ​ជា​អ្នក​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់ តែ​គោលដៅ​ចម្បង គឺ​«​លួច​»​មិន​រើសមុខ ។ សាក្សី​បាន​បញ្ជាក់​ថា កាលពី​ក្បាល​ព្រលប់ គេ​ឃើញ​ជន​ម្នាក់​ជិះ​ម៉ូតូ​កញ្ចាស់​ឆ្លងកាត់​ទៅ​មក​ទីនោះ ហើយ​ពិនិត្យ​មើល​ខ្សែភ្លើង​នៅ​តាម​ដងផ្លូវ លុះ​យប់​ឡើង​ស្រាប់តែ​មាន​បាត់​ខ្សែភ្លើង​តែ​ម្ដង ។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ប​បទល្មើស ដែល​កំពុង​កើតឡើង​រំខាន​ខ្លាំង​បំផុត​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​គឺ​ករណី «​ចោរលួច​កាត់​ខ្សែភ្លើង​ពេល​យប់ ចោរឆក់​យក​ទ្រព្យសម្បត្តិ​អ្នកដំណើរ ចោរ​គាស់​ផ្ទះ និង​ចោរ​កាច់​សោរ​លួចម៉ូតូ​» ។ អំពើ​ចោរកម្ម​ទាំងនេះ បាន​កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង និង​ស្ទើរ​រាល់​យប់​ថ្ងៃ ។ ប្រជាពលរដ្ឋ ឬ​ជន​រង​គ្រោះ​តែង​រាយការណ៍ ឬ​ប្ដឹង​ទៅ​សមត្ថកិច្ច​ជា​បន្ត​បន្ទាប់ រាប់​ចាប់​តាំង​មុន​មុខសញ្ញា​ត្រៀម​ធ្វើ​សកម្មភាព រហូត​កំពុង​ធ្វើ​សកម្មភាព ពេល​ខ្លះ​ត្រូវ​ចាប់​បាន​ជន​ដៃដល់​ទៀត​ផង តែ​ពេល​ខ្លះ​សមត្ថកិច្ច​មិន​បាន​ឆ្លើយ​តប មិន​អើពើ ឬ​ចេញ​ជួយ​អន្តរា​គម​ន័​តាម​ការ​ស្នើ​សុំ​របស់​ជន​រង​គ្រោះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ លោក​សមត្ថកិច្ច​ថែម​ទាំង​ស្ដីបន្ទោស​តប​ទៅ​ជន​រង​គ្រោះ​ឬ​អ្នក​ប្ដឹង​វិញ​ថា «​ជា​រឿង​កំប៉ិកកំប៉ុក​សោះ ក៏​ប្ដឹង​ដែរ​»​។ ទ​ង្វើ​ដោយ​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​របស់​លោក​សមត្ថកិច្ច​បែប​នេះ បាន​កើត​ឡើងជា​ញឹកញាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបង រហូត​ពលរដ្ឋ​សម្រេច​ឈប់​ប្ដឹង​ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច នៅ​ពេល​ជួប​នូវ​អំពើ​ចោរកម្ម​ក្រោយ​ៗ​មក រហូត​ដល់​សព្វ​ថ្ងៃនេះ ។
បើ​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទ​ទូល​បាន​ពី​ជន​រង​គ្រោះ​ផ្ទាល់ និង​យោង​តាម​ប្រភព​ខ្លះ​ៗ​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង​អំពើ «​ចោរកម្ម​» ដូច​បទល្មើស​ខាងលើ​នេះ បាន​កើតឡើង​រាប់​សិប​ករណី ។

ជា​ពិសេស «​ចោរឆក់ និង​ចោរ​កាច់​សោ​លួច​ម៉ូតូ​»​។ ភាគច្រើន​ជន​រង​គ្រោះ​មិន​បាន​ប្ដឹង​ឬ​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ទេ ព្រោះ​ពួក​គេ​ហាក់​អស់ជំនឿ​លើ​សមត្ថកិច្ច ឬ ខ្លាច​ត្រូវ​សមត្ថកិច្ច​ស្ដី​បន្ទោស​​តប​វិញ ។ ដោយឡែក ករណី​ខ្លះ​ទៀត ជន​រង​គ្រោះ​បាន​ដាក់​បណ្ដឹង តែ​ត្រូវ​មន្ត្រី​មូលដ្ឋាន​បិទ​បាំង​មិន​ធ្វើ​របាយការណ៍​ទៅ​ការិយាល័យ​ជំនាញ ឬ​រាយការណ៍​ជូន​ថ្នាក់លើ​បាន​ជ្រាប​ទេ ។ ដូច្នេះ​ហើយ ទើប​មន្ត្រី​ការិយាល័យ​ជំនាញ​ត្រូវ​ជួប​ការ​លំបាក ក្នុង​ការ​ស៊ើបអង្កេត​តាម​ចាប់ខ្លួន​ជនសង្ស័យ ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​មន្ត្រី​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពេល​នេះ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ហាក់​លែង​ចង់រ​វីរ​វល់​នឹង​ការងារ​អស់ហើយ ដោយសារ​នៅ​ក្នុង​អង្គភាព​មានការ​ចែក​បក្ខ ចែក​ពួក​នាំ​ឲ្យ​មាន​ជម្លោះ​ផ្ទៃក្នុង​ដែល​ផ្ដើម​ចេញពី​ការ​ទំនាស់​ផលប្រយោជន៍ បូក​ផ្សំ​ថ្នាក់ដឹកនាំ​ធ្វើ​ព្រងើយកន្តើយ មិន​សូវ​គិតគូរ ថែម​ទៀត​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​មាន​សតិអារម្មណ៍​សំងំ​ស្ងៀម​រៀង​ៗ​ខ្លួន ទើប​ធ្វើ​ឲ្យ​លោក​ចោរ​បានដៃ មាន​ឪ​កាសចេញ​ធ្វើ​សកម្មភាព​តាម​ទំនើងចិត្ត ដែល​កើតឡើង​គ្រប់​ទីកន្លែង និង គ្រប់​រូបភាព ស្រប​ពេល​វិធានការ​ទប់ស្កាត់ ឬ ផែនការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​របស់​លោក​អធិ​ការ​ក្រុ​បាត់ដំបង ត្រូវ​គេ​មើលឃើញ​ថា «​គ្មាន​សកម្មភាព​ទាំងអស់​» ។

មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ការ​បន្ថយ​សកម្មភាព​ចេញ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​របស់​សមត្ថ​កិច្ច​នេះ ទំនង​អាច​មាន​សតិអារម្មណ៍ ដោយសារ​តែ​ការ​បាត់បង់​ប្រាក់​ចំណូល​ដ៏​ធំដុំ​ពី​បន​ល្បែង​ស៊ី​សង ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​ជិតឈឹង មិន​អនុញ្ញាត​ឲ្យ​សេសសល់​ខ្លះ​គ្រាន់​បាន​ថ្លៃ​បាយ​ទឹក​៕

អត្ថបទសរសេរ ដោយ