ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ៖ សេដ្ឋកិច្ច​ប្រទេស G20 នឹង​មិន​អាច​សម្រេច​គោលដៅ​កំណើន

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប (EU) ទទួលស្គាល់​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​ចំនួន​២០ (G-20) នឹង​មិន​អាច​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​បន្ថែម​ទេ តាម​រយៈ​

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប (EU) ទទួលស្គាល់​ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​ចំនួន​២០ (G-20) នឹង​មិន​អាច​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​បន្ថែម​ទេ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​នៅ​ត្រឹម​ឆ្នាំ​២០១៨ និង​អំពាវនាវ​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរាជ័យ ។

កាលពី​ឆ្នាំ​២០១៤ ប្រទេស G20 បាន​ព្រមព្រៀង​គ្នា​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ហោច​ណាស់​២% បន្ថែម​ទៀត​ក្នុង​រយៈពេល​៥​ឆ្នាំ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់ បន្ថែម​ថវិកា​ជាង​២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​សេដ្ឋកិច្ច​សកល និង​បង្កើត​ការងារ​រាប់​លាន ។

« យើង​ទំនងជា​មិន​អាច​ឈាន​ដល់​មហិច្ឆតា​កំណើន​២%​ក្នុង​រយៈពេល​៥​ឆ្នាំ នៅ​ត្រឹម​ឆ្នាំ​២០១៨​ទេ » ។ នេះ​បើ​តាម​ឯកសារ​គោល​អនុម័ត​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប សម្រាប់​កិច្ចប្រជុំ​មេដឹកនាំ​ហិរញ្ញវត្ថុ​ប្រទេស G20 នៅ​ថ្ងៃ​ទី​២០-២១ មេ​សា នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ។

ឯកសារ​ទទួល​ដោយសារ​ព័ត៌មាន Reuters ឲ្យ​ដឹង​ថា ៖ « យើង​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សមរម្យ​សម្រាប់​គោលដៅ​២​ក្នុង​៥, បង្កើត​ការ​វាយតម្លៃ​ចែករំលែក និង​យល់​ដឹង​ពី​មូលហេតុ​ដែល​យើង​មិន​អាច​សម្រេច​គោលដៅ​នេះ​បាន​ពេញលេញ ។ វា​សំខាន់​ណាស់​ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ និង​វិនិយោគ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ផលិតភាព » ។

ឯកសារ​នេះ​បង្ហាញ​ថា ៖ « គណៈប្រតិភូ EU ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន នឹង​និយាយ​ម្ដងទៀត​ថា ក្រុម​ប្រទេស G20 គួរតែ​ចៀសវាង​រាល់​ទម្រង់​គោលនយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម​ទាំងអស់​, គាំទ្រ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​, កិច្ចការ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​បៃតង និង​វិធីសាស្ត្រ​ពហុភាគី​ដើម្បី​បង់ពន្ធ និង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ » ។

សេចក្តី​ប្រកាស​នេះ​មាន​ស្ដង់ដា​ក្នុង​កិច្ចប្រជុំ របស់​ក្រុម​ប្រទេស G20 កាលពីមុន ប៉ុន្តែ​ឥឡូវនេះ បែរជា​មាន​បញ្ហា​ចាប់តាំងពី​លោក Donald Trump ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​មុន ។

ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ខែមីនា នៅ​ទីក្រុង Baden ប្រទេស​អា​ល្លឺ​ម៉​ង់ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 បាន​បរាជ័យ​ចំពោះ​កិច្ចសន្យា​រក្សា​ពាណិជ្ជកម្ម​សកល​បែប​សេរី និង​បើកចំហ ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម​កើនឡើង​នៅ​សហរដ្ឋអាមេរិក ។

ប្រធាន​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G20 បាន​ដក​ចេញ​នូវ​ការ​សន្យា​ផ្តល់​ហិរញ្ញវត្ថុ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បន្ទាប់​ពី​លោក Trump ហៅ​ការ​កើនឡើង​កំ​ដៅ​ផែនដី​ថា ជា​រឿង​កំប្លែង​មួយ ៕