ភរិយាលោកអេ ភូថង បង្ហើបតម្លៃខ្លួនសិស្សសំណព្វ និងកូនប្រុសទាំង2 ទៅវ៉ៃនៅថៃលើកនេះបានខ្ពស់ជាងមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកស្រី សាំង សុម៉ាលី ភរិយាអតីតអ្នកប្រដាល់កែងឆេះជង្គង់ទិព្វ អេ ភូថង បានទ
រាជធានីភ្នំពេញ ៖ អ្នកស្រី សាំង សុម៉ាលី ភរិយាអតីតអ្នកប្រដាល់កែងឆេះជង្គង់ទិព្វ អេ ភូថង បានទ
រាជធានីភ្នំពេញ ៖ អ្នកស្រី សាំង សុម៉ាលី ភរិយាអតីតអ្នកប្រដាល់កែងឆេះជង្គង់ទិព្វ អេ ភូថង បានទម្លាយថា កូនប្រុសរបស់អ្នកស្រីទាំងពីរ អេអាំម៉ារិន ភូថង និង ម៉ឺន មេឃា ព្រមទាំងសិស្សសំណព្វ ធឿន ធារ៉ា ដែលគ្រោងចេញទៅប្រកួតនៅថៃ លើកនេះគឺទទួលបានតម្លៃខ្លួនខ្ពស់ជាងលើកមុនៗ។
ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា កូនប្រុសទាំងពីររបស់លោកអេ ភូថង បានចេញទៅប្រឡូកនៅតាមសង្វៀនស្រុកថៃ Petchyindee ធ្វើឲ្យកីឡាករថៃហាក់មានការចាប់អារម្មណ៍ បន្ទាប់ពីកីឡាករកម្ពុជាទាំងពីរទទួលបានជ័យជម្នះត្រឡប់មកស្រុកវិញ ។ ចំណែក ធឿន ធារ៉ា ដ្បិតថា ចាញ់កីឡាករលំដាប់របស់ ថៃ ថាណាន់ឆ័យ ពិតមែន តែការប្រកួតនោះត្រូវបានគេមើលឃើញថា អ្នកលេងពូថៅដៃរូបនេះធ្វើបានល្អ និងបានប្រឹងប្រែងអស់លទ្ធភាព។
យ៉ាងណាក៏ដោយក្រោយការបង្ហាញខ្លួនបានល្អនៅលើទឹកដីថៃ ពេលនេះអ្នកស្រី សាំង សុម៉ាលី បានប្រាប់អ្នកសារព័ត៌មានថា«រឿងទៅវ៉ៃនៅថៃហ្វៃ ហ្នឹងអត់ទាន់ច្បាស់១០០%ទេ ព្រោះកំពុងចរចាគ្នា គ្រាន់តែដឹងថា ខាង ថៃហ្វៃ គេទាក់ទងមក ចង់បាន អេ អាំម៉ារិន និង ធឿន ធារ៉ា ទៅវ៉ៃ។
បើនិយាយពីតម្លៃខ្លួនវិញ ទៅលើកនេះបានថ្លៃខ្ពស់ជាងលើកមុន ព្រោះគេទាក់ទងមកគេឡើងឲ្យយើងអូតូហ្មង ព្រោះអីកាលលើកមុនហ្នឹងគេឃើញយើងធ្វើបានល្អ ។ ហើយកាលលើកមុនហ្នឹង ខ្ញុំអត់បានទារតម្លៃខ្លួនគេទេ គេដាក់ប៉ុន្មានខ្ញុំយកប៉ុនហ្នឹង ព្រោះថាយើងចង់ផ្សព្វផ្សាយគុនខ្មែរផង ហើយលើកនេះក៏ខ្ញុំអត់បានទាមទារអីដូចគ្នា តែគេទាក់ទងមកគេឲ្យខ្ពស់ជាងមុនតែម្ដង»។
ទោះបីយ៉ាងណា អ្នកស្រី សាំង សុម៉ាលី មិនបានបញ្ជាក់ពីតម្លៃខ្លួនកូនប្រុសទាំងពីរ និងសិស្សសំណព្វ ធឿន ធារ៉ា ទទួលបានប៉ុន្មានច្បាស់នោះទេ ប៉ុន្តែសម្រាប់ជើងមុន ធ្លាយព័ត៌មានថា កូនប្រុសទាំងពីរបស់អ្នកស្រីទទួលបាន១៥០០ ទៅ២០០០ដុល្លារ ។
គួររំលឹកថា សម្រាប់ការប្រកួតរបស់ធឿន ធារ៉ា និងអេ អាំម៉ារិន អ្នកស្រីសាំង សុម៉ាលី មិនទាន់អាចបញ្ជាក់ច្បាស់បាន ប៉ុន្តែសម្រាប់ ម៉ឺន មេឃា គឺដឹងច្បាស់ហើយថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ នឹងប៉ះកីឡាករល្អម្នាក់របស់ថៃនៅលើទឹកដីថៃ ដែលការប្រកួតនេះគឺផ្លូវការហើយ គឺប្រកួតលក្ខណៈ ៣ទឹក ។
សូមបញ្ជាក់ថា ដើមហេតុដែលនាំឲ្យការចេញទៅវ៉ៃនៅថៃលើកនេះបានតម្លៃខ្លួនខ្ពស់ជាងលើកមុនៗនោះគឺដោយសារតែការប្រកួតចុងក្រោយរបស់ អេ អាំម៉ារិន នៅលើទឹកដីថៃគឺឈ្នះកីឡាករថៃ រ៉ាក់សុរិន្ទ នៅសង្វៀន Petchyindee ខណៈកីឡាករ ម៉ឺន មេឃា ឈ្នះកីឡាករ ស្មីញនុម ផេតប៊ុនម៉ី នៅសង្វៀននេះដូចគ្នា ៕




ចែករំលែកព័តមាននេះ