ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​លោក​ឧកញ៉ា និង​អង្គរក្ស ដាក់​រថយន្តក្រុង​ដែល​បើក​កៀរ​រថយន្ត​គាត់​តាម​ផ្លូវ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

លោក​ឧកញ៉ា​ម្នាក់ និង​អង្គរក្ស បាន​ប្រើ​ហិ​.​ង្សា​វា​.​យ​កម្ទេច​កញ្ចក់​រថយន្តក្រុង ដោយសារ​ខឹងសម្បារ​រឿង​អ្នកបើកបរ​រថយន្តក្រុង​បើក​កៀរ​រថយន្ត​របស់​លោក​ឧកញ៉ា និង​បាន​យក​ទូរស័ព្ទ​ដៃ​ប្រ៊ូ​ឡាន​វា​.​យ​កំទេច​ចោល​ទៀត ដោយសារ​តែ

ខេត្តស្វាយរៀង ៖ លោក​ឧកញ៉ា​ម្នាក់ និង​អង្គរក្ស បាន​ប្រើ​ហិ​.​ង្សា​វា​.​យ​កម្ទេច​កញ្ចក់​រថយន្តក្រុង ដោយសារ​ខឹងសម្បារ​រឿង​អ្នកបើកបរ​រថយន្តក្រុង​បើក​កៀរ​រថយន្ត​របស់​លោក​ឧកញ៉ា និង​បាន​យក​ទូរស័ព្ទ​ដៃ​ប្រ៊ូ​ឡាន​វា​.​យ​កំទេច​ចោល​ទៀត ដោយសារ​តែ​ប្រូ​រថយន្តក្រុង​ថត​សកម្មភាព​លោក​ឧកញ៉ា និង​អង្គរក្ស វា​.​យ​កញ្ចក់​រថយន្ត​របស់​គេ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និ​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្នុងភូមិ​បា​វិត សង្កាត់​បា​វិត ក្រុង​បា​វិត​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ទោ ហែម សុ​វ​ណ្ណា​រិ​ទ្ធ អធិការ នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា ករណី​ឈាន​ដល់​ការ​ប្រើ​ហិ​.​ង្សា​នេះ មូលហេតុ​ដោយសារ​អ្នកបើកបរ​រថយន្តក្រុង បាន​បើក​កៀ​រថយន្ត​របស់​លោក​ឧកញ៉ា លី យូ​កៀក ធ្វើ​ឲ្យ​រថយន្ត​លោក​ឧកញ៉ា លី យូ​កៀក គេច​ធ្លាក់​ផ្លូវ​។

លោក​អធិការ​បន្ត​ទៀត​ថា ក្រោយមក លោក​ឧកញ៉ា ក៏​បាន​ទូរស័ព្ទ​មក​សុំ​អន្តរាគមន៍​ឲ្យ​សមត្ថកិច្ច​ស្ទាក់​រថយន្ត​បង្ក ដើម្បី​ធ្វើការ​ដោះស្រាយ​។ បន្ទាប់​មក​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត ក៏​បាន​ដាក់​កម្លាំង​ស្ទាក់​រថយន្ត​បង្ក តាម​ការ​ប្តឹង​សុំ​អន្តរាគមន៍​ពី​ជន​រង​គ្រោះ (​សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​ភ្លាម ក៏​ដាក់​កម្លាំង​ចុះ​ស្ទាក់​បាន នៅ​សង្កាត់​បា​វិត ក្រុង​បា​វិត​)​។

ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​លោក​ឧកញ៉ា​មក​ដល់​បាន​ហៅ​អ្នកបើកបរ​រថយន្តក្រុង​ឲ្យ​ចុះ​ពីលើ​រថយន្ត ដើម្បី​ដោះស្រាយ ក៏​ប៉ុន្តែ​អ្នកបើកបរ​រថយន្តក្រុង មិន​ព្រម​ចុះ​ពីលើ​រថយន្ត ទើប​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ខឹង ហើយ​អង្គរក្ស​លោក​ឧកញ៉ា ក៏​បាន​យក​ដុំ​ថ្ម​វា​.​យ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​ឲ្យ​អ្នកបើកបរ​ចុះ​មក​ដោះស្រាយ​។ ខណៈ​ពេល​នោះ ប្រ៊ូ​រថយន្តក្រុង​បាន​យក​ទូរស័ព្ទ​ដៃ ថតរូប​លោក​ឧកញ៉ា និង​អង្គរក្ស បន្ទាប់​មក​លោក​ឧកញ៉ា​បាន​ឲ្យ​អ្នក​ថត​នោះ​លុប​រូបភាព​ចេញ ក៏​ប៉ុន្តែ​ជន​នោះ​មិន​ព្រម​លុប ទើប​លោក​ឧកញ៉ា​យក​ទូរស័ព្ទ​វា​.​យ​កម្ទេច​ចោល​តែ​ម្តង​។

ក្រោយមក​សមត្ថកិច្ច​ក៏​បាន​អញ្ជើញលោក​ឧកញ៉ា និង​អង្គរក្ស ព្រមទាំង​អ្នកបើកបរ​រថយន្តក្រុង ទៅ​អធិការដ្ឋាន​ក្រុង​បា​វិត ដើម្បី​ដោះស្រាយ ក៏​ប៉ុន្តែ​ភាគី​អ្នក​បើករថយន្ត​ក្រុង​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ទេ គឺ​រត់គេច​ខ្លួន ហើយ​បាន​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ចូល​មក​ដោះស្រាយ​វិញ​។ ចំណែក​ភាគី​លោក​ឧកញ៉ា លី យូ​កៀក មិន​យល់ព្រម គឺ​លោក​ឧកញ៉ា សុំ​ឲ្យ​អ្នកបើកបរ​រថយន្តក្រុង​ចូលខ្លួន​មក​ដោះស្រាយ សុំ​ទោស​លោក​ឧកញ៉ា ដើម្បី​បញ្ចប់រឿង និង​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា ឱ្យ​ជន​បង្ក​នោះ​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អប់រំ​អ្នកបើកបរ​ត្រូវ​មាន​ក្រមសីលធម៌ សុជីវធម៌ គោរព​អាទិភាព កុំ​បើក​វ៉ា​ជែង​កន្លែង​គ្រោះថ្នាក់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកបើកបរ​រថយន្តក្រុង​មិន​ព្រម​ចូលខ្លួន ដោយសារ​ខ្លាច​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​ម្ចាស់​ក្រុមហ៊ុន​ក៏​មិន​ហ៊ាន​ដោះស្រាយ​បញ្ចប់រឿង​ដែរ ដូច្នេះ​សមត្ថកិច្ច​ឃាត់​រថយន្តក្រុង​ទុក និង​ធ្វើ​របាយការណ៍​បញ្ជូន​សំណុំរឿង​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត​។

ចំណែក​មហាជន​វិញ ក៏​បាន​លើក​ឡើង​ថា គួរ​ឃាត់ខ្លួន​អ្នកបើកបរ​រថ​យ​ន្យ​ក្រុង​មក​ធ្វើ​កិច្ចសន្យា និង​អប់រំ ដោយ​កន្លង​មក គឺ​អ្នកបើកបរ​រថយន្តក្រុង​បើក​ព្រហើន​ណាស់ គ្មាន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​គ្មាន​សុជីវធម៌​ទេ បើកបរ​ល្បឿន​លឿន វ៉ា​ជែង​កន្លែង​គ្រោះថ្នាក់​។

ចំណែក​មហាជន​បាន​មើល​ឃ្លី​ប​វី​ដេ​អូ​ដែល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ពី​សកម្មភាព​លោក​ឧកញ៉ា និង​អង្គរក្ស យក​ដុំ​ថ្ម​វា​.​យ​កម្ទេច​កញ្ចក់​រថយន្តក្រុង និង​វា​.​យ​កំទេច​ទូរស័ព្ទ​ដៃ​ប្រ៊ូ​ឡានក្រុង​នោះ បាន​ផ្ទុះ​ខម​មិន​រិះគន់​យ៉ាង​ចាស់ដៃ​នូវ​សកម្មភាព​របស់​លោក​ឧកញ៉ា និង​អង្គរក្ស​។

ពាក់ព័ន្ធ​ក្នុ​រ​ករណី​ខាងលើ ដោយ​មាន​អ្នក​ច្បាប់​ចូល​ខម​មិន លើក​អំពី​ច្បាប់​ស្តី​ពី បទ ល្មើស​ប្រឆាំង​នឹង​ទ្រព្យសម្បត្ដិ មាត្រា ៤១០, បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា អំពើ​ប្រព្រឹត្ដ​ដោយ​ចេតនា ដោយ​បំផ្លិចបំផ្លាញ ធ្វើ​ឱ្យ​ទ្រុឌទ្រោម ឬ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​របស់​អ្នក​ដទៃ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០​រៀល ទៅ ៤.០០០.០០០ រៀល លើកលែងតែ​ការ​ខូចខាត​មាន​លក្ខណៈ​ស្រាល ។ មាត្រា ៤១១. ស្ថាន​ទម្ងន់ទោស បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា ៤១០ (​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​) នៃ​ក្រម​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល នៅ​ក្នុង​ករណី​ដូច​តទៅ ៖

១- កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​ដោយ​បុគ្គល​ច្រើន​រូប​ធ្វើ​សកម្មភាព​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្ដើមគំនិត ឬ​ជា​អ្នកសមគំនិត ។
២-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​នៅ​ក្នុង​ទីកន្លែង​ជា​លំនៅ​ឋាន ។
៣-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​នៅ​ក្នុង​ទីកន្លែង សម្រាប់​តម្កល់​មូលនិធិ តម្លៃ ទំនិញ ឬ​សម្ភារៈ ។
៤-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សំណង់​គ្រឹះស្ថាន សាធារណៈ ឬ​ផ្លូវ​សាធារណៈ ។
៥-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​ដំណាំ ឬ កសិផល ។
៦-​កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ដ​នាំ​ឱ្យ​ខូច​បង្គោល​ព្រំដែន​អន្ដរជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។

ចាំ​មើល​ទៀត​… តើ​ការ​បញ្ចេញ​កំហឹង​របស់​ឧកញ៉ា និង​អក្ស​រក្ស មានទោស​តាម​ច្បាប់​ដែរ​ឬ​អត់?

ព័ត៌មាន​ពិស្តារ​នឹង​បន្ត​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ