ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អុំទូក​ថ្ងៃ​ដំបូង មាន​មនុស្ស​មក​ទស្សនា​​ជិត​១​សែន​នាក់​នៅ​ខេត្តស្វាយរៀង

1 ឆ្នាំ មុន
  • ស្វាយរៀង

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អុំទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​បីសន្លឹក​នៅ​ន្លេ​វ៉ៃ​គោ នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ មាន​មន្ត្រីរាជការ និង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អុំទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​បីសន្លឹក​នៅ​ន្លេ​វ៉ៃ​គោ នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២២ មាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស​ហសនា​ជិត​១​សែន​នាក់​។

បើ​តាម​គណៈកម្មការ​រៀបចំ​ប្រណាំងទូក​បាន​ឲ្យ​ដឹង​ថា តាម​កម្មវិធី​ប្រ​ណាំ​ទូក​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ដោយ​ចំណុះ​ទូក​ចូលរួម​ប្រកួត​ទាំងអស់ សរុប​៥០​ទូក ក្នុង​នោះ​ទូក​អន្តរជាតិ​មាន ៤៤​ទូក និង​ទូក​ក្តា​បីសន្លឹក មាន​៦​ទូក ក្នុង​នោះ​មាន​នារី​១​ទូក ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នា​ពេល​ខាង​មុខ​ពិធី​អុំទូក​នេះ​។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ពិធី​ប្រណាំងទូក​នេះ អាច​ដំណើរ​ទៅ​បាន ដោយសារ​តែ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​បរិបូរណ៍ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាជន​មក​ពី​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ឲ្យ​ពិធី​នេះ ប្រព្រឹត្ត​ទៅ​យ៉ាង​អធិក​អធម្ម ហើយ​ក៏​មាន​ស្តង់​តាំង​ពិ​ព័រ​ណ៌​ជាង ៥០០​ស្តង់ មក​តាំង​ទំនិញ​លក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ