ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរជឿ ! សឿ សុធារ៉ា ជួបទុក្ខម្តាយទទួលមរណភាពស្ទើគ្មានលុយធ្វើបុណ្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ដ៏​ល្បី​អ្នក​នាង សឿ សុធា​រ៉ា កំពុង​តែ​ជួប​ទុក្ខ​ធំ ដោយ​ម្តាយបង្កើត​របស់​នាង​បាន​ទទួលមរណភាព កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៧៩​ឆ្នាំ​ដោយ​រោគាពាធ​។​ម្តាយ​របស់​តារា​រូប​នេះ​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​វិហារ​ត្រាញ់ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២…

តារា​សម្តែង​ដ៏​ល្បី​អ្នក​នាង សឿ សុធា​រ៉ា កំពុង​តែ​ជួប​ទុក្ខ​ធំ ដោយ​ម្តាយបង្កើត​របស់​នាង​បាន​ទទួលមរណភាព កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៧៩​ឆ្នាំ​ដោយ​រោគាពាធ​។​ម្តាយ​របស់​តារា​រូប​នេះ​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​វិហារ​ត្រាញ់ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ក្តី​សោក​សង្រែក និង​អាឡោះអាល័យ​យ៉ាង​ខ្លាំង​។

អ្វី​ដែល​ធ្វើ​អោយ​មហាជន​មិន​គួរ​អោយ​ជឿ​នោះ ក្រោយ​ជួប​ទុក្ខ​ធំ​នា​ពេល​នេះ​អ្នក​នាង សឿ សុធា​រ៉ា ស្ទើ​តែ​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ពិធីបុណ្យ​ស​.​ព​ជូន​ម្តាយ​របស់​ខ្លួន នា​ពេល​នេះ​ឡើយ ដោយសារ​អ្នក​នាង​កំពុង​ធ្លាក់ខ្លួន​ដុនដាប​រឿង​លុយកាក់​នេះ​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក សា​វី​ន ហ្វី​លី​ព ដែល​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​អ្នក​នាង សឿ សុធា​រ៉ា នោះ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា តារា​ស្រី​រូប​នេះ​កំពុង​តែ​ជួប​ទុក្ខ​ផ្ទួន​ៗ​ដោយ​ម្តាយ​បាន​ទទួលមរណភាព ខណៈ​ពេល​ដែល​នាង​កំពុង​ជួប​វិបត្តិ​ថវិកា​ដែល​ធ្វើ​អោយ​នាង​ធ្លាក់ខ្លួន​ដុនដាប​ខ្លាំង​។

លោក​បញ្ជាក់​ថា តាម​ការ​អោយ​ដឹង​ពី​អ្នក​នាង សឿ សុធា​រ៉ា នាង​បាន​ត្រូវ​កូន​តុងទីន​បោក​បន្ត​ដែល​ត្រូវ​អោយ​នាង​បង្ខំចិត្ត​លក់​ទ្រព្យ​សង​គេ​ស្ទើរ​គ្មាន​សល់​។ លោក​បន្ថែម​ថា សូ​ម្បី​ដែល​ផ្ទះ​នាង​រស់នៅ​រាល់​ថ្ងៃនេះ​ក៏​ជា​ផ្ទះ​ឈ្មោះ​របស់​គេ​ដែរ ដោយសារ​ផ្ទះ​នេះ​ត្រូវ​នាង​បញ្ចាំ​យក​លុយ​ទៅ​សង​ធនាគារ​អស់ហើយ​។

យ៉ាងណា បើ​តាម​លោក សា​វី​ន ហ្វី​លី​ព ដោយសារ​ឃើញ​ការ​លំបាក​នា​ពេល​នេះ​លោក​ក៏​បាន​ចេញ​មុខ​ប្រកាស​ស្វែងរក​សប្បុរសជន​នានា ដើម្បី​ជួយ​ជា​ថវិកា​សម្រាប់​នាង​ធ្វើបុណ្យ​ជូន​ម្តាយ​នា​ពេល​នេះ​។លោក​បញ្ជាក់​ថា ក្រោយ​ការ​ប្រកាស​របស់​លោក​រហូត​មក​ទល់​នា​ពេល​នេះ​មាន​សិល្បករ និង​សប្បុរសជន​នានា​បាន​ចូលរួម​ជា​បន្តបន្ទាប់​។

យ៉ាងណា​ចំពោះ​មុខ​លោក សា​វី​ន ហ្វី​លី​ព អ្នក​នាង សឿ សុធា​រ៉ា បាន​សម្តែង​ក្តី​រំភើប​លាយឡំ​ទឹកភ្នែក​សម្តែង​ក្តី​អរគុណ​ដល់​លោក និង​សប្បុរសជន​នានា​ដែល​បាន​ជួយ​ថវិកា​ដល់​រូប​នាង​នា​ពេល​នេះ ដែល​ចំនួន​ថវិកា​ដែល​បាន​ជួយ​នាង​នោះ​គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​ហើយ​។

ជា​ការ​កត់សម្គាល់ អ្នក​នាង សឿ សុធា​រ៉ា បាន​រស់នៅ​ស្ពាយ​ឈ្មោះ​មេម៉ាយ​កូន​២ បន្ទាប់​ពី​អ្នក​នាង​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី គឺ​លោក សា​ពូន មី​ដា​ដា​។ ក្រោយ​ការ​លេង​លះ​គ្នា​នោះ​នាង​បាន​ខិតខំ​ពុះពារ​ចិញ្ចឹម​កូន និង​ម្តាយ​ចាស់ជរា ខណៈ​ពេល​ដែល​នាង​ក៏​កំពុង​វណ្ឌ​ក​ជាមួយ​បំណុល​តុងទីន​ផង​ដែរ​។

ទោះជា​យ៉ាងណា ដំណឹង​អកុសល​សម្រាប់​មរណភាព​ម្តាយ​របស់​នាង​នា​ពេល​នេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ក្តី​រន្ធត់ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​រូប​នាង និង​បាន​សុំ​អោយ​នាង​មាន​ភាពរឹងមាំ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នា​ពេល​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ