ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​សិង្ហ​បុរី ២​នាក់ ​ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យមក​ប្រទេស​កម្ពុជា​ដើម្បី​ចាប់ជំរិត

1 ឆ្នាំ មុន

និស្សិត ២​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ត្រូវ​បាន​ប៉ូ​លី​សរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ក្រុម​បោកប្រាស់ (Scammer) ឱ្យធ្វើ​ដំណើរ​មក​ទីនោះ​។ ក្នុង​ករណី​ទាំង​ពីរ ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​បាន​ទទួល​វី​ដេ​អូ​ដែល​បង្ហាញ​ពី​ការ​ចង់ដៃ​កូនប្រុស​របស់​ពួក​គេ​។ ពួក​គេ​ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាមទារ​ប្រាក់​លោះ​ផង​ដែរ​។ ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​រាយការណ៍​ពី​ករណី​ចាប់ជំរិត​នេះ​ទៅ​កាន់​ប៉ូ​លី​ស​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី ១៩…

និស្សិត ២​នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ត្រូវ​បាន​ប៉ូ​លី​សរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ក្រុម​បោកប្រាស់ (Scammer) ឱ្យធ្វើ​ដំណើរ​មក​ទីនោះ​។

ក្នុង​ករណី​ទាំង​ពីរ ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​រស់នៅ​ក្នុង​ប្រទេស​ចិន​បាន​ទទួល​វី​ដេ​អូ​ដែល​បង្ហាញ​ពី​ការ​ចង់ដៃ​កូនប្រុស​របស់​ពួក​គេ​។ ពួក​គេ​ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាមទារ​ប្រាក់​លោះ​ផង​ដែរ​។

ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​រាយការណ៍​ពី​ករណី​ចាប់ជំរិត​នេះ​ទៅ​កាន់​ប៉ូ​លី​ស​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី ១៩ និង ២២​តុលា​។ករណី​ទី ១​ពាក់ព័ន្ធ​នឹង​និស្សិត​វ័យ ២១​ឆ្នាំ​ម្នាក់​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​យ៉ាងតិច ៤​ឆ្នាំ ខណៈ​ករណី​ទី ២ ពាក់ព័ន្ធ​នឹង​និ​ស្ស័​ត​វ័យ ២២​ឆ្នាំ​ដែល​បាន​រស់នៅ​សិង្ហ​បុរី​យ៉ាងតិច ៣​ឆ្នាំ​។

និស្សិត​ទាំង​ពីរ​បាន​ទទួល​ការ​តេ​ទូរស័ព្ទ​ចូល​ពី​ក្រុម​បោកប្រាស់​ដែល​អះអាង​ថា​ខ្លួន​ជា​មន្ត្រី​ប៉ូ​លី​សម​ក​ពី​ប្រទេស​ចិន​។ ជន​ទាំងនោះ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា ពួក​គេ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​អុត​ស្វា (monkeypox) និង​អំពី​កូ​វី​ដ ១៩​។

ក្រុម​បោកប្រាស់​បាន​ទាមទារ​ឱ្យ​មានការ​សហការ​របស់​ជន​រង​គ្រោះ​ដើម្បី​ស៊ើបអង្កេត និង​បាន​ប្រាប់​ពួក​គេ​ឱ្យធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​អនុវត្ត​បេសកកម្ម​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូ​លី​ស​សិង្ហ​បុរី​។

នៅ​ពេល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ដល់ទី​ក្រុងភ្នំពេញ ពួក​គេ​ត្រូវ​បាន​ណែនាំ​ដោយ​ជន​បោកប្រាស់​ឱ្យ​ថត​វី​ដេ​អូ​របស់​ពួក​គេ​ដោយ​ធ្វើ​ពុត​ជា​ត្រូវ​គេ​ចាប់ជំរិត​ក្នុង​គោលបំណង​អប់រំ និង​ស៊ើបអង្កេត​ករណី​ឆបោក​។និស្សិត​ទាំង​ពីរ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ស្នាក់​នៅ​សណ្ឋាគារ​ផ្សេង​គ្នា​ផង​ដែរ និង​ប​ញ្ឍ​ប់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​។

ប៉ូ​លី​សបញ្ជាក់​ថា ក្រោយមក​ក្រុម​បោកប្រាស់​បាន​ផ្ញើ​វី​ដេ​អូ​ទៅ​ឱ្យ​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​ដើម្បី​ទាមទារ​ប្រាក់​លោះ ដោយ​ករណី​ទី ១​ទារប្រាក់ ២​លាន​យ័ន (៣៧៥.៧៦៦​ដុល្លារ​អា​មេ​រិ​ក​) និង​ករណី​ទី ២ ទារ ៨០០.០០០​យ័ន ស្មើនឹង ១១០.៣០៦​ដុល្លារ​។

ដោយ​មានការ​ចូលរួម​ពី​ប៉ូ​លី​ស​កម្ពុជា និង​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ ប៉ូ​លី​សបាន​រក​ឃើញ​ជន​រង​គ្រោះ​នៅ​ភ្នំពេញ និង​បាន​បញ្ជូន​ពួក​គេ​ឱ្យ​ជួបជុំ​គ្រួសារ​។ប៉ូ​លី​ស​កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​ទាំង​ពីរ​នេះ​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ