ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ចង់​ឈ្នះ ក៏​ខំប្រឹង​រហូតដល់ស្លា.ប់

7 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រជែង​ញ៉ាំ​នំ​ដូ​ណាត់​ខ្នាត​យក្ស បាន​ស្លា.ប់​បាត់បង់​ជីវិត ដោយសារ​

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រជែង​ញ៉ាំ​នំ​ដូ​ណាត់​ខ្នាត​យក្ស បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ទទួលទាន​លឿន​ជ្រុល​។

លោក Travis Malouff អាយុ​៤២​ឆ្នាំ ត្រូវ​បាន​ស្លាប់​បន្ទាប់​ពី​បាន​ព្យាយាម​ញ៉ាំ​នំ​ដូ​ណាត់​ខ្នាត​យក្ស ដែល​មាន​ទំហំ​ធំ​ជាង​នំ​ធម្មតា​៦​ដង​។ គាត់​ត្រូវ​ញ៉ាំ​ឲ្យ​អស់​ក្នុង​រយៈពេល​៨០​វិនាទី ដើម្បី​ឈ្នះ​។

លោក​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កម្មវិធី​ប្រកួត​ញ៉ាំ​នំ​ដូ​ណាត់ Tex-Ass Doughnut Challenge នៅ Denver រដ្ឋ Colorado​។

អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់ Julia Edelstein បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គា​រថា នំ​ដូ​ណាត់​នោះ​មាន​ទំហំ​ធំ​ប៉ុន​នំ​ខេ​ក​តូច​មួយ​។

អ្នក​ឈ្នះ​ក្នុង​កម្មវិធី​នេះ នឹង​ទទួល​បាន​នំ​ដូ​ណាត់​មិន​គិតថ្លៃ និង​ពាន​បញ្ជាក់​ថា គេ​បាន​ឈ្នះ​ការ​ប្រកួត​។

នៅ​ពេល​ប្រកួត​នំ​មួយ​ផ្នែក​បាន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក Travis ពេល​ដែល​មុខ​គាត់​ឡើង​ពណ៌​ស្វាយ ហើយ​ដួល​ទៅ​នឹង​ដី​។ អ្នក​នៅ​ទីនោះ​បានរ​ត់ទៅ​ជួយ​គាត់ រហូត​ដល់​ក្រុម​ជួយ​សង្គ្រោះ​មក​ដល់​។ តែ​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​លោក​បាន​ដាច់ដង្ហើម​បាត់​ទៅ​ហើយ​៕