ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធដើម​មន្ត្រី​គយ​ជិះ​រថយន្ត​នាំ​បក្ខពួក​ចូល​ទៅ​វាយ​ប្រពន្ធចុង​ថែម​ទាំង​ដក​កាំភ្លើងខ្លី​បង្ហាញ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​មន្ត្រី​គយ​បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ នាំ​បក្ខពួក​ចូល​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​សាមគ្គី រួច​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ទៅ​ចាប់​ក្របួច​.​ក​អាវ​ស្ត្រី​វ័យក្មេង​ម្នាក់

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​មន្ត្រី​គយ​បាន​បើករថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ នាំ​បក្ខពួក​ចូល​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​សាមគ្គី រួច​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ទៅ​ចាប់​ក្របួច​.​ក​អាវ​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធចុង​មន្ត្រី​គយ​នោះ​រួច​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​បង្ហាញ​ស្ត្រី​រង​គ្រោះ ហើយ​ក៏​ចាប់ផ្តើម​វាយ​ទៅ​លើ​នាង និង​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត បន្ទាប់​មក​បើករថយន្ត​ចេញដំណើរ​ទៅ​ទិស​ដៅ​ខាងកើត​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ខាងជើង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ស្ត្រី​២​នាក់​បាន​បើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-7683 បើកបរ​ទៅ​ឈប់​ចត​នៅ​ខាង​មុខ​សាលារៀន​ឯកជន​មួយ​ក្បែរ​ផ្សារ​សាមគ្គី​រួច​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ត្រី​ដែល​ទើបនឹង​សាងសង់​ថ្មី ហើយ​ក៏​ចាប់​ស្ត្រី​វ័យក្មេង​ម្នាក់​រួច​យក​កាំភ្លើងខ្លី​មួយ​ដើម​បង្ហាញ​ស្ត្រី​រង​គ្រោះ​រួច​វាយ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ធ្វើ​ឲ្យ​អ្នក​លក់ដូរ តាម​ដងផ្លូវ និង​ក្នុង​ផ្សារ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តែ​ពួក​គេ​បាន​ត្រឹម​ឈរ​មើល​មិន​ហាន​ចូល​ជួយ​អន្តរាគមន៍​នោះ​ទេ ។ បន្ទាប់​មក​ស្ត្រី​ទាំង​២​នាក់​នោះ​បាន​បើករថយន្ត​ដឹក​ស្ត្រី​រង​គ្រោះ​ចេញ​ទៅ​ទិស​ដៅ​ខាងកើត​បាត់​ស្រមោល ។ 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្ត្រី​វ័យក្មេង​អាយុ​ជាង​២០​ឆ្នាំ​ដែល​លក់ដូរ​សំលៀក​បំពាក់​នៅ​ក្នុង​ផ្សារ​គេ​សង្ស័យ​ថា ជា​ប្រពន្ធ​លួចលាក់​របស់​មន្ត្រី​គយ​ម្នាក់​នៅ​ស្រុក​កំ​រៀង លុះ​ប្រពន្ធដើម​ដឹង​រឿង​ក៏​នាំ​បក្ខពួក​ទៅ​វាយ​គម្រាម​នឹង​កាំភ្លើងខ្លី​ហើយ​អូស​.​ក​ឡើង​រថយន្ត​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក លឹ​ម វាសនា អធិការ​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ករណី​វាយ​គ្នា​នៅ​ក្នុង​ផ្សារ​សាមគ្គី​នេះ​ខាង​លោក​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រួចរាល់​អស់ហើយ អត់​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​កាំភ្លើងខ្លី​អ្វី​នោះ​ទេ ។ ចំណែក​ការ​វាយតប់​គ្នា​នោះ​គឺជា​ការ​ឈ្លោះ​ទាស់ទែង​រវាង​បងប្អូន​ខ្លួនឯង​របស់​ស្ត្រី​លក់ដូរ​នៅ​ក្នុង​ផ្សារ​ប៉ុណ្ណោះ​ហើយ​ក៏​ដោះ​លែង​ស្ត្រី​រង​គ្រោះ​ឱ្យ​ត្រឡប់​ទៅ​វិញ​ហើយ ៕