ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ព្យួរ​ហ្គ​ង់​ឈប់​វ៉ៃ​មួយ​រយៈ​ធំ កែវ រំ​ចង់ ប្រកាស​​ចូលរួម​ប្រកួត​កីឡា​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កែវ រំ​ចង់ បាន​និយាយ​ថា រូបគេ​នឹង​ចូលរួម​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ដែល​គ្រោង​

រាជធានី​ភ្នំពេញ ៖ កែវ រំ​ចង់ បាន​និយាយ​ថា រូបគេ​នឹង​ចូលរួម​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ លើ​ប្រភេទ​វិញ្ញាសា Kickboxing ក្នុង​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម ។ បើ​ស្ដាប់​តាម​សម្ដី កីឡាករ​រូប​នេះ​ហាក់​មាន​ចេតនា​ចង់​ជាប់​ជម្រើសជាតិ​កម្ពុជា ដើម្បី​មានឱកាស​បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ព័ត៌មាន កែវ រំ​ចង់ ងាក​មក​ប្រឡូក​វិស័យ​ប្រដាល់​វិញ​បាន​ធ្វើ​ឲ្យ​មហាជន​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ព្រោះតែ​កីឡាករ​រូប​នេះ​បាន​ព្យួរ​ហ្គ​ង់​ឈប់​វ៉ៃ​មួយ​រយៈពេល​ធំ​មក​ហើយ រហូត​បណ្ដោយ​ខ្លួន​ឲ្យ​ឡើង​ទម្ងន់​ដល់​ទៅ​ជិត​៩០​គីឡូក្រាម ។ មានការ​ចោទសួរ​ថា តើ​ការ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​នេះ ជា​ការ​បោះ​ជំហាន​ដើម្បី​បាន​ជាប់​ជម្រើសជាតិ​កម្ពុជា ឬ​យ៉ាងណា? សំណួរ​នេះ​ត្រូវ​បាន​កែវ រំ​ចង់ ឆ្លើយ​តប​ថា លោក​គិត​បែបហ្នឹង​មែន ។ មួយទៀត បើសិន​បាន​ជាប់​ជម្រើសជាតិ ហើយ​បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មឆ្នាំ​២០២៣​មែន​នោះ លោក​ប្ដេជ្ញា​ថា នឹង​យក​មេដាយមាស​ឲ្យ​បាន ដើម្បី​ជូន​ជាតិ​។

កីឡាករ​ដដែល​បន្ថែម​ថា រូប​លោក​បាន​ដើរ​ច្រើន​ប្រទេស ហើយ​បាន​សិក្សា​ច្រើន​ពី​វិញ្ញាសា Kickboxing នេះ ធ្វើ​ឲ្យ​លោក​យល់​ច្បាស់ និង​ដឹង​ថា វា​មាន​ភាព​ងាយស្រួល​ជាង​ការ​វ៉ៃ​គុន​ខ្មែរ ។

ដោយ​ផ្អែក​លើ​ចំណុច​ខាងលើ​នេះ​ហើយ ទើប​លោក​ជឿ​ថា ប្រសិនបើ​លោក​បាន​ក្លាយជា​កីឡាករ​ជម្រើស​ជាតិ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នឹង​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ