ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បា.ញ់បោះ​ផ្ទួន​ៗ៦​គ្រាប់ ផ្អើល​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ពួន

1 ឆ្នាំ មុន

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន រួម​ទាំង​អាវុធ​ខ្លី​ចំនួន​១​ដើម យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ធ្វើការ​បា.ញ់បោះ​សេរី​អស់​ជា​ច្រើន​គ្រា​.​ប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន រួម​ទាំង​អាវុធ​ខ្លី​ចំនួន​១​ដើម យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ធ្វើការ​បាញ់បោះ​សេរី​អស់​ជា​ច្រើន​គ្រា​.​ប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ នៅ​ជិត​ភោជនីយដ្ឋាន «​ពិភព​សាច់ញាតិ​អាំង​១៦៨» ផ្លូវ​៤៥៦ កែង​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ជនជាតិ​ចិន​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ដកហូត​បាន​អាវុធ​ខ្លី​ចំនួន​១​ដើម និង​សំបក​ក​ន្ទុះ​ចំនួន​៦​គ្រាប់​តែ​ប៉ុណ្ណោះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​ខាងលើ បាន​ចុះ​ពីលើ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ហើយ​ក៏​មិនដឹង​ថា តើ​មានរឿង​ធ្វើ​នោះ​ទេ? ក៏​ស្រាប់តែ​ដើរ​តាម​បណ្ដោយ​ផ្លូវ​៤៥៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​បាញ់​ឡើង​ទៅ​លើ​មេឃ​ចំនួន​៦​គ្រា​.​ប់​ផ្ទួន​ៗ​គ្នា ដែល​ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ពួន​បាត់​អស់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាញ់​ហើយ បុរស​ជា​ជនជាតិ​រូប​នោះ ក៏​បាន​យក​កាំ​ភ្លើ​.​ង​ដាក់​ចូល​ទៅ​ក្នុង​កាបូប​វិញ ហើយ​ដើរ​បន្ត​ទៅ​មុខ​បាន​១០០​ម៉ែត្រ ក៏​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅ​អន្តរាគមន៍​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​រូប​នេះ​បាន​ភ្លាម​ៗ រួម​ទាំង​អាវុធ​ខ្លី​ចំនួន​១​ដើម និង​សំបក​ក​ន្ទុះ​ចំនួន​៦​គ្រា​.​ប់ យក​ទៅ​ធ្វើការ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​តែ​ម្ដង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ