ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃបន្តភ្លៀងធ្លាក់ខ្លាំង ១យប់ ១ថ្ងៃ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀង លិចលង់ភូមិជាច្រើន ក្នុងឃុំ​ស្ទឹងត្រង់ ខេត្តប៉ៃលិន

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ ក្រោយពីមេឃភ្លៀងធ្លាក់ជាប់ៗ ចាប់តាំងពីយប់ថ្ងៃទី២៦ រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ ធ្វើឱ្យទឹកហូរពីផ្នែកខាងលើ ធ្លាក់ទៅជន់លិចភូមិនានាជាច្រើន ក្នុងឃុំស្ទឹងត្រង់។…

ខេត្តប៉ៃលិន៖ ក្រោយពីមេឃភ្លៀងធ្លាក់ជាប់ៗ ចាប់តាំងពីយប់ថ្ងៃទី២៦ រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ ធ្វើឱ្យទឹកហូរពីផ្នែកខាងលើ ធ្លាក់ទៅជន់លិចភូមិនានាជាច្រើន ក្នុងឃុំស្ទឹងត្រង់។ នៅថ្ងៃទី២៧តុលានេះ ​អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីរាជការ មកពីមន្ទីរជុំវិញខេត្ត ចុះពិនិត្យ ដើម្បីត្រៀមជួយសង្គ្រោះ និងផ្តល់អាហារស្បៀងជូនដល់ពួកគាត់ ដែលកំពុងតែរងគ្រោះផងដែរ។

ហេតុការណ៍ជំនន់ទឹកភ្លៀងបន្តជន់លិចលង់ភូមិមួយចំនួន នៅក្នុងឃុំស្ទឹងត្រង់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

​លោក ជា យ៉ុន មេឃុំស្ទឹងត្រង់ បានឱ្យភ្នាក់ងារយើងដឹងថា ​មេឃចាប់ផ្តើមធ្លាក់ភ្លៀងមួយមេយ៉ាងធំ ចាប់តាំងវេលាម៉ោង ៨ និង ១០នាទីយប់ថ្ងៃទី២៦ ខែតុលា រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បង្កឱ្យក្លាយទៅជាជំនន់ទឹកភ្លៀង បន្តជន់លិចលង់នៅក្នុងភូមិមួយចំនួន ដូចជាភូមិផ្ទះស្បូវ ភូមិកូនដំរី ភូមិព្រៃសន្ទះ បណ្តាលឱ្យលិចផ្លូវថ្នល់ និងលិចវត្តផ្ទះស្បូវ លុះដល់ល្ងាចថ្ងៃ ដដែលជំនន់ទឹកភ្លៀងនេះ បានបន្តជន់លិចភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម និងភូមិអន្លង់រក្សា ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកមេឃុំ បានបន្តទៀតថា ក្រោយពីជំនន់ទឹកភ្លៀង បានបន្តលិចលង់ផ្ទះសម្បែង ក៏បានធ្វើឱ្យលិចដល់ដំណាំអស់ជាច្រើនហិកតា ដូចជា ដំណាំដំឡូងមី ដំ ណាំពោតក្រហម សណ្តែក ត្រប់ ត្រសក់ ម្ទេស ស្ពៃ ជាដើម បណ្តាលឱ្យទទួលរងការខូចខាតយ៉ាងដំណំ ដែលធ្វើឱ្យម្នាក់ៗ មានការបារម្ភពីបញ្ហាជីវភាព។

លោកបញ្ជាក់ថា ទោះបីជាយ៉ាងណា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយឯកឧត្តម​អ្នកតំណាងរាស្ត្រ បានដឹកនាំក្រុ មការងារអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ជាក់ស្តែង ដែលកំពុងតែជន់លិចលង់លំនៅឋាន វត្តអារា ម ដំណាំដាំដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ដដែលនេះ លោកជំទាវ អភិបាលខេត្តប៉ៃលិន នឹងដឹកនាំក្រុមការងារ និងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ចុះចែកស្បៀងអាហារដល់​ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះធម្មជាតិទឹកជំនន់នេះផងដែរ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ