ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Keisuke Honda បង្ហាញ​ផែនការ​សំខាន់​២ សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា
បាន​បង្ហាញ​ពី​ផែនការ​ចំនួន ២ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

លោក​បាន​បង្ហាញ​ផែនការ​ដូច្នេះ​គឺ​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​លី​គបាល់ទាត់​កម្ពុជា ដែល​មាន​រូប​លោក​ផ្ទាល់ និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន លោក Satoshi Saito​។

ក្នុង​ឱកាស​នៃ​ជំនួប​ដ៏​មាន​សារសំខាន់​នេះ​មានការ​សន្ទនា ជជែក​ពិភាក្សា​គ្នា និង​ការ​ចោទសួរ​ដេញដោល​ផ្ទាល់​ជាមួយ​អ្នកចាត់ការ​ទូទៅ​រូប​នេះ​។ ជា​ពិសេស​ទាក់ទង​នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ដែល​ជា​ក្រុម​ត្រូវ​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ជុំវិញ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លោក Honda ថ្លែងក្នុង​សម្ដី​ដើម​ថា​៖«​វា​ពិតជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​យើង ។ ពិត​ណាស់ យើង​នឹង​ព្យាយាម​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ តែ​ដូចដែល​អ្វី​ខ្ញុំ​បាន​និយាយ យើង​គួរតែ​យល់​ថា ការ​ប្រកួតប្រជែង​នេះ​វា​លំបាក​យ៉ាងណា ប៉ុន្ដែ​ពិត​ណាស់ អ្វី​ៗ​អាច​កើតឡើង មិន​ថា​ទល់​នឹង​ថៃ ឬ​វៀតណាម ។ យើង​ប្រហែលជា​អាច​ឈ្នះ ទោះបីជា​មាន​ភាគរយ​តិច ដូច្នេះ​ហើយ​ទើប​បានជា​យើង​ព្យាយាម​បង្កើន​ភាគរយ ទោះបីជា​១​ភាគរយ ក៏​យើង​ត្រូវ​តែប្រឹង​»​។ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ជប៉ុន​រូប​នេះ បាន​លើក​ឡើង​ពី​ផែនការ​ទាំង​២​ថា​៖«​យើង​មាន​ផែនការ​២​ជាក់លាក់ ជា​ការ​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​។

ទី​១-គឺ​យើង​នឹង​រៀបចំ​ជំរំ​ហ្វឹកហាត់​ក្នុង និង​ក្រៅប្រទេស​មុន​ស៊ី​ហ្គេ​ម​ឆ្នាំ​ក្រោយ ។ យើង​មាន​ពេល​ដើម្បី​អភិវឌ្ឍ​ជា​ក្រុម ទាំង​ផ្នែក​បច្ចេកទេស តាក់​ទិច និង​កាយសម្បទា ។ ទី​២-គឺ​ការ​ប្រើប្រាស់​កីឡាករ​លើស​អាយុ ពិត​ណាស់​ប្រទេស​ដទៃ​ប្រើប្រាស់​បែប​នេះ​ដែរ​។ អ៊ីចឹង​យើង​នឹង​ជ្រើសរើស​កីឡាករ​ពិសេស​ៗ​ដែល​លើស​អាយុ​ទាំងនេះ​គឺជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​»​។

ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព (​បាល់ទាត់​)វិញ្ញាសា​បុរស កំណត់​លក្ខខណ្ឌ​អាយុ​នៃ​ការ​ចូល
រួម​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ
សាស្ត្រ គឺ​នៅ​អាយុ​ក្រោម​២២​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ