ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ទំនើប​ជិត​២០០​គ្រឿង នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ពិសេស ក្រោយ​ចប់​កិច្ចប្រជុំ​កំពូល APEC 2022

2 ឆ្នាំ មុន

ថៃ ៖ ក្រុមហ៊ុន Millennium Auto Group (MAG) កំពុង​ទទួលយក​ការ​កក់​ពី​អតិថិជន​លើ​ការ​ទិញ​

ថៃ ៖ ក្រុមហ៊ុន Millennium Auto Group (MAG) កំពុង​ទទួលយក​ការ​កក់​ពី​អតិថិជន​លើ​ការ​ទិញ​រថយន្ត​ស៊េរី​ទំនើប BMW ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២២ (APEC Thailand 2022) នៅ​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃ​ទី ១៤ រហូត​ដល់​ថ្ងៃ ១៩ ខែវិច្ឆិកា ខាង​មុខ​នេះ​។

Millennium Auto Group (MAG) កំពុង​ដាក់​ពង្រាយ​រថយន្ត​ជា​ច្រើន​គ្រឿង​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​នៃ​ព្រឹត្តិការណ៍ APEC Thailand 2022 ដែល​សុទ្ធតែ​ស៊េរី​ទំនើប​រួម​មាន ៖ រថយន្ត BMW i7 ចំនួន​៣០​គ្រឿង (​ប្រភេទ​ទី​១), BMW X7 xDrive40d M Sport ចំនួន​១២​គ្រឿង និង BMW 330 Li M Sport ចំនួន​៣០​គ្រឿង​ផង​ដែរ​។ ហើយ​ទន្ទឹម​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​រថយន្ត BMW 530e M Sport ចំនួន​១០០​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ សម្រាប់​សម្រួល​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​នេះ​។ បច្ចុប្បន្ន​រថយន្ត​ទាំងអស់​ត្រូវ​បាន​យក​ទៅ​ចត​តំរៀប​នៅ​ជិត​នាយកដ្ឋាន​គយ​ក្នុង​សង្កាត់ Klong Toey ក្រុង​បាងកក​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Nation Thailand បាន​រាយការណ៍​ថា រថយន្ត BMW 530e M Sport នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ពិសេស ៣.៤៥​លាន​បាត ប្រមាណ​៩​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿង រួម​នឹង​ការ​ថែម​ជូន​សំបុត្រ​យន្តហោះ​ប្រភេទ Business Class ទៅ​ជប៉ុន ដោយ​ឥត​គិតថ្លៃ​ចំនួន​២​សន្លឹក ដែល​មាន​តម្លៃ​ស្មើនឹង ១៥០,០០០​បាត ប្រមាណ​៤​ពាន់​ដុល្លារ ក្រោម​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways International Sompraj Bosuwan, MAG’s​។ ជាមួយ​រថយន្ត​ផ្សេង​ទៀត ដែល​មាន​តម្លៃ​ដូច​ខាងក្រោម​៖

-BMW 330 Li M តម្លៃ ២.៦៩​លាន​បាត (​ប្រមាណ​៧​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿង​)
-BMW 745 Le M Sport តម្លៃ ៥.៣៥​លាន​បាត (​ប្រមាណ​១៤​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿង​)
-BMW X7 xDrive40d M Sport តម្លៃ ៦.០៥​លាន​បាត (​ប្រមាណ​១៦​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿង​) ។ ចំណែកឯ​តម្លៃ​របស់​រថយន្ត BMW i7 នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ​។

រថយន្ត​ទាំងអស់​នឹង​ត្រូវ​បាន​លក់​ជា​យានជំនិះ​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ប្រើប្រាស់​នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល APEC Thailand 2022 បាន​បញ្ចប់​។ រថយន្ត​ទាំងអស់​នឹង​មក​ជាមួយ​កញ្ចប់​ថែទាំ BMW Service Inclusive ដែល​មាន​រយៈពេល​រហូត​ដល់​៥​ឆ្នាំ និង​ប័ណ្ណ​ប្រេង​ដែល​មាន​តម្លៃ​២​ម៉ឺន​បាត (​ជាង ៥០០​ដុល្លារ​) រួម​នឹង​កាមេរ៉ា GoPro 10 មួយ​ឈុត​ផង​ដែរ​។

គួរ​បញ្ជាក់​ជូន​ថា កិច្ចប្រជុំ​កំពូល APEC Thailand 2022 ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​គោល​គំនិត «​បើកចំហ ផ្សារ​ភ្ជាប់ និង​សមតុល្យ​» រួម​និង​ផ្នែក​សំខាន់​នៃ​ការ​ពិភាក្សា​គឺ​ជុំវិញ​គំរូ​សេដ្ឋកិច្ច​ថ្មី​ដូច​ជា សេដ្ឋកិច្ច​ជីវ​-​រង្វង់​-​បៃតង​។ ហើយ​ចំណុច​សំខាន់​នេះ គឺ​ការ​ផ្សព្វផ្សាយ​បន្ថែម​នៃ​រថយន្ត​អគ្គិសនី​ជា​យានជំនិះ​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​សម្រេចចិត្ត​សហការ​ជាមួយ​ក្រុមហ៊ុន BMW ត្រូវ​បាន​គេ​ពណ៌នា​ថា ជា Microcosm សម្រាប់​ផែនការ​បន្ថែម​ទៀត​៕ (​ដកស្រង់​ចេញពី The Nation Thailand និង បាងកក​ប៉ុ​ស្តិ៍)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ