ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ស្ទើរ​ពេញ​មួយ​រាត្រី លិច​ខេត្ត​លោកតា​ដំបង​គ្រញូង

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោងសេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង តាម​ដងផ្លូវ​នានា​ស្ទើរ​គ្រប់​ទីកន្លែង ។ ជា​ពិសេស លិចលង់​នៅ​ក្នុង​ក្រុង​បាត់ដំបង ដោយសារ​ភ្លៀង​បាន​បង្អោរ​ស្ទើរ​ពេញ​មួយ​រាត្រី…


ខេត្តបាត់ដំបង ៖ យោងសេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទឹកភ្លៀង​បាន​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង តាម​ដងផ្លូវ​នានា​ស្ទើរ​គ្រប់​ទីកន្លែង ។ ជា​ពិសេស លិចលង់​នៅ​ក្នុង​ក្រុង​បាត់ដំបង ដោយសារ​ភ្លៀង​បាន​បង្អោរ​ស្ទើរ​ពេញ​មួយ​រាត្រី ចាប់ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៦ តុលា រហូត​ដល់​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ ហើយ​មេឃ​នៅ​តែ​អ័​ព្វ​អ៊ួ​រ និង​មាន​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ជោគ​ជាំ​នៅឡើយ ។

បើ​តាម​សេចក្ដីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា តាម​បណ្ដា​ស្រុក​មួយ​ចំនួន ភ្លៀង​ស្ទើរ​ពេញ​មួយ​រាត្រី​នេះ បាន​ក្លាយជា​ទឹកជំនន់​កំពុង​វាយប្រហារ​ចូល​ផ្ទះសំបែង​ពលរដ្ឋ និង​លិចលង់​តាម​កំណាត់​ផ្លូវ​នានា​ផង​ដែរ​។ ដោយឡែក នៅ​ឯ​ក្រុង​បាត់ដំបង​វិញ ជំនន់​ទឹកភ្លៀង​នេះ​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែរ ។ គេ​ឃើញ​ទឹកភ្លៀង​បាន​លិច​ចូល​ក្នុង​លំនៅ​ឋាន សាលារៀន តាម​ដងផ្លូវ​នានា​នៅ​ក្នុង​ក្រុង ។ ស្ថានភាព​ទឹកភ្លៀង​បាន​ហូរ​កាត់​ដងផ្លូវ និង​ជន់​លិច​ធ្វើ​ឲ្យ​យានយន្ត​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ខណៈ​ផ្ទៃមេឃ​នៅ​តែ​គ្របដណ្ដប់​ដោយ​ភាព​អ័​ព្វ​អ៊ួ​រ​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​គ្មាន​ត្រា​ប្រណី ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជំនន់​ទឹកភ្លៀង​ស្ទើរ​ពេញ​មួយ​រាត្រី​នេះ បាន​ជន់​លិច​ស្ទើរ​គ្រប់​ទីកន្លែង​។ ទីកន្លែង និង ដង​វិ​ថី​ខ្លះ​មិន​ធ្លាប់​លិចលង់​សោះ ពេល​នេះ​កំពុង​រង​គ្រោះ តែ​រង​គ្រោះ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ប្រព័ន្ធ​លូរ​រំដោះ​ទឹក​មាន​ទំ​ហុំ​តូច ។ ដោយឡែក នៅ​ក្នុង​សង្កាត់​ចំការ​សំរោង​នៃ​ក្រុង​បាត់ដំបង​ឯណោះ​វិញ អ្នក​ភូមិ​បាន​និយាយ​ថា តំបន់​គាត់​រស់នៅ​មិន​ធ្លាប់​មាន​ទឹកជំនន់​ជន់​លិច​ដូច​ពេល​នេះ​ទេ​។ គាត់​និយាយ​ថា ពេល​នេះ​ទឹកភ្លៀង បាន​ជន់​លិច​ចូល​ដល់​ក្នុងផ្ទះ​ត្រិ​ម​ជង្គង់​។ តាម​ដងផ្លូវ​មួយ​ចំនួន​យានយន្ត​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ រីឯ​ព្រះ​ភី​រុណ​វិញ​គ្មាន​សញ្ញា​ថមថយ​សោះ ។

យ៉ាងណា​ក្ដី មន្ត្រី​រដ្ឋបាល​ខេត្ត​បាន​ប្រាប់​ថា ពេល​នេះ​អាកាសធាតុ​អ័​ព្វ​អ៊ួ​រ​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ផង បាន​គ្រប់​ដណ្ដប់​ស្ទើរ​គ្រប់​ទិស​ទី​ទាំងអស់​នៅ​ក្នុង​ខេត្តបាត់ដំបង ។ នេះ​បើ​តាម​ព័​ត៏​មាន​ដែល​បាន​រាយការណ៍​ពី​តាម​បណ្ដា​ស្រុក​នានា ប៉ុន្តែ​ហាក់​មានការ​ស្ងប់ស្ងាត់​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។
មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គិត​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់់ តែ​ពុំ​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​អំពី​ផល​ប៉ះពាល់​ជាក់លាក់ ឬ​គ្រោះថ្នាក់​មនុស្ស​ដោយសារ​បាតុភូត​ធម្មជាតិ​នៅ​ឡើយ​ទេ ខណៈ​អាជ្ញាធរ​ខេត្ត និង មន្ត្រី​ជំនាញ​បាន​និង​កំពុង​ទាក់ទង​សាកសួរ​ព័ត៌មាន​ទៅ​កាន់​មន្ត្រី​តាម​មូលដ្ឋាន​ជា​ប្រចាំ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ