ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឱ្យ​កងទ័ព​ហ្វ៊ី​លី​ពី​ន​កាន់កា.ប់​បណ្តា​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង

8 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​នា​ថ្ងៃ​ទី​៦ មេ​សា​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​កង​យោធា​ដាក់​ពង្រាយ​លើ​បណ្តា​តំបន់​ថ្ម​ប៉ប្រះ​ទឹក​និង​កោះ​តូច​ៗ​ទាំងឡាយ​គ្មាន​មនុស្ស​នៅ​ហើយ

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ប្រកាស​នា​ថ្ងៃ​ទី​៦ មេ​សា​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​កង​យោធា​ដាក់​ពង្រាយ​លើ​បណ្តា​តំបន់​ថ្ម​ប៉ប្រះ​ទឹក​និង​កោះ​តូច​ៗ​ទាំងឡាយ​គ្មាន​មនុស្ស​នៅ​ហើយ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បែប​នេះ​អាច​បង្ក​ឱ្យ​ចិន​មានការ​ខឹងសម្បា ។

លោក DUTERTE ថ្លែង​ទៅ​កាន់​បណ្តា​អ្នកកាសែត​ថា​ លោក​បាន​បញ្ជា​ឱ្យ​កងទ័ព​ដាក់​ពង្រាយ​ហើយ​កសាង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះ​តូច​ៗ​មួយ​ចំនួន​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី​ដែល​ប្រទេស​លោក​ទាមទារ​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​ហ្វ៊ី​លី​ពី​ន ។ ពេល​ទៅ​កាន់​មូលដ្ឋាន​យោធា​មួយ​លើ​កោះ​ប៉ា​ឡា​វ៉ា​ន ភាគ​ខាងលិច​ហ្វ៊ី​លី​ពី​ន​លោក DUTERTE ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ខ្ញុំ​បញ្ជា​ដល់​កងទ័ព​ឱ្យ​កាន់កាប់​ទីនោះ​ទាំងអស់​។ ចូល​កសាង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​បង្ហូតទង់ជាតិ​ហ្វ៊ី​លី​ពី​ន ។ លោក​បន្ត​ថា ក្រុង​ម៉ានីល​ទាមទារ​កោះ​៩​ឬ​១០ ព្រមទាំង​តំបន់​ថ្មី​ប៉ប្រះ​ទឹក​នៃ​ប្រជុំ​កោះ​ស្ប្រា​ត​លី ៕