ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ចោរលួច​ខ្ទេច​លួច​ខ្ទី​រ​កាល​​កន្លះ​ខែ​​មុន ពេល​​នេះ​ក្របួច​​បាន​​ហើយ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជិត​កន្លះ​ខែ​ក្នុង​សំណុំរឿង​ជន​មិន​ស្គាល់​​មុខ «​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​លួច​យក​ព្រ​ទ្យ​ស​ម្ប​តិ្ត​» កម្លាំង​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នៅ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជិត​កន្លះ​ខែ​ក្នុង​សំណុំរឿង​ជន​មិន​ស្គាល់​​មុខ «​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​លួច​យក​ព្រ​ទ្យ​ស​ម្ប​តិ្ត​» កម្លាំង​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា នៅ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​មាន ១-​ឈ្មោះ រ័​ត្ន ដា​រ៉ា​ន់ អាយុ​២០​ឆ្នាំ នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក (​មាន​ដីកាចាប់ខ្លួន​) ២-​ឈ្មោះ ធី រ៉ា​ឆេ​ន អាយុ​២១​ឆ្នាំ នៅ​ភូមិ​ប៉ោង​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល និង ៣-​ឈ្មោះ ស៊ិ​ន រ៉ូ​ត អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។

អធិការ​ស្ដីទី​ស្រុក​ថ្មគោល លោក ប៉ា​ង ផង់ បាន​ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​ទាំង​បី​នាក់​នេះ ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​«​ចោរកម្ម​» គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ​គ្មាន​សល់ កាលពី​ជិត​កន្លះ​ខែ​មុន នៅ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ។ លោក​បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​របស់​លោក​បាន​ធ្វើការ​ស៊ើបអង្កេត​រហូត​មក​ដល់​ពេល​នេះ ទើប​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ។

ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​មិន​បាន​ប្រព្រឹត្ត​ផ្ទាល់ តែ​បាន​ទ​ទូល​យក​វត្ថុ​តាង​ដែល​លួច​បាន​យក​ទៅ​លក់​បន្ត​នៅ​ខេត្តបន្ទាយមានជ័យ ។ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ តុលា មានការ​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​ក្នុងភូមិ​កោង​កាង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​។ ម្ចាស់ផ្ទះ​ឈ្មោះ កង សុវណ្ណ ស្រី​អាយុ​៧៣​ឆ្នាំ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​គាត់ ខណៈ​ពេល​គាត់​មិន​បាន​ស្នាក់​នៅ​បិទទ្វារ​ទុក​ចោល ។

បើ​តាម​ម្ចាស់ផ្ទះ​ដែល​បាន​ប្ដឹង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បតិ្ត​ដែល​បាត់បង់​រួម​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​ន​ន័​រ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង 1AH-7542 កុំព្យូទ័រ​យូ​ដៃ​មួយ​គ្រឿង និង​ទូរស័ព្ទ​មួយ​គ្រឿង ។ ប៉ុន្តែ​ពេល​ត្រូវ​ចាប់ខ្លួន សមត្ថកិច្ច​ក្រុម​ជនសង្ស័យ​ពុំ​មាន​វត្ថុ​តាង​នៅ​សេសសល់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ដកហូត​ទេ ព្រោះ​ពួក​គេ​អះអាង​ថា បាន​យក​ទៅ​លក់​អស់​ហើយ ។

លោក ប៉ា​ង ផង អធិការ​ស្ដីទី បាន​និយាយ​ថា ជនសង្ស័យ​ទាំង​បី​នាក់​នេះ បាន​ឆ្លើយ​បដិសេធ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ផ្ទាល់​លើ​ករណី​គាស់​ផ្ទះ​ខាងលើ​នេះ​ទេ តែ​បាន​ទ​ទូល​យក​សម្ភារៈ​ទាំងនោះ យក​ទៅ​លក់​ឲ្យ​គេ​នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

លោក​អធិការ​ស្ដីទី​បាន​បញ្ជាក់​ថា ពេល​នេះ​យើង​មិន​ទាន់​រក​ឃើញ​ឬ​ដកហូត​វត្ថុ​តាង​ណាមួយ​បាន​ពី​ក្រុម​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​វត្ថុ​តាង​ទាំងនោះ ពួក​គេ​អះអាង​ថា បាន​យក​ទៅ​លក់​អស់​ហើយ​។ ពេល​នេះ​លោក​កំពុង​រង់ចាំ​គោល​ការ​ណ៏​លោកស្នងការ និង​លោក​ព្រះ​ព្រះរាជអាជ្ញារ ដើម្បី​បន្ត​នីតិវិធី​តាម​រក​វត្ថុ​តាង នៅ​ទីតាំង​ដែល​ជនសង្ស័យ​បាន​យក​ទៅ​លក់​៕

អត្ថបទសរសេរ ដោយ