ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​មធ្យម ងំ​ដៀមដាម​ថា «​ឆ្កែ​» លុះ​បុរស​រង​គ្រោះ​ចេញ​មក​មើល​កា​.​ប់​ជា​ច្រើន​កាំបិ.ត

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ស្រវឹងស្រា​ខឹង​រឿង​ជម្លោះ​ចាស់ រួច​ជេរ​ថា «​ឆ្កែ​» ដៀមដាម​ជា​ច្រើន​ដង ខណៈ​ពេល​ដើរ​ចេញពី​បន្ទប់​ក៏​យក​កាំបិ.ត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ខឹង​រឿង​ជម្លោះ​ចាស់ ក៏ជេរដៀមដាម​ជនរងគ្រោះ​​ដោយ​ប្រើ​ពាក្យ​ថា «​ឆ្កែ​» ជា​ច្រើន​ដង លុះ​ជនរងគ្រោះ​​​ដើរ​ចេញពី​បន្ទប់មក​មើល ​ក៏ស្រាប់តែ​ជនបង្ក​​យក​កាំបិ.ត​កា​.​ប់ទៅ​លើ​​ជន​រង​គ្រោះ​ចំនួន​៤​កាំបិ.ត ត្រូវ​ចំ​ក​ញ្ចឹ​ង​.​កមួយ​កាំបិ.ត បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដេរ​ជាង​១០​ថ្នេរ បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ នៅ​ខាងក្រោយ​ផ្សារ​អូ​ដឹ​ម ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផុ​ន ភូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្ម​ករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ទូច រាប អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ ចំណែក​ជន​បង្ក​វិញ​មិន​បាន​ស្គាល់ឈ្មោះ​ទេ​។

បើ​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ មិត្តភក្តិ​របស់​គាត់​ម្នាក់​បាន​នាំ​គាត់​ទៅ​ផឹកស្រា​បៀរ​មួយ​កំប៉ុង ដោយសារ​ស្រា​មាន​តែ​ពីរ​កំប៉ុង ដូច្នេះ​មិត្តភក្តិ​របស់​គាត់​ហូប​មួយ​កំប៉ុង ហើយ​គាត់​ហូប​មួយ​កំប៉ុង​។ នៅ​ពេល​គាត់​កំពុង​តែ​ហូប​ស្រា​បៀរ​នោះ ក៏​ស្រាប់តែ​ឮ​សូរ​សំឡេង​ជន​បង្ក​បាន​ស្រែក​ជេរ​ដៀមដាម​ដាក់​រូប​គាត់​នៅ​បន្ទប់​ជួល​ជិត​គ្នា ពេល​នោះ​គាត់​ចេញពី​បន្ទប់​ភ្លាម ស្រាប់តែ​ជន​បង្ក​យក​កាំបិ.ត​ប៉័ងរ​ត់ទៅ​កា​.​ប់​គាត់​ភ្លាម​ៗ ខណៈ​រូប​គាត់​មិន​មានអី​តដៃ​នោះ​ទេ គឺ​ជន​បង្ក​បានកា​.​ប់​ទៅ​លើ​រូប​គាត់​ចំនួន​៣​កាំបិ.ត​តែ​ខុស ហើយ​កា​.​ប់​មួយ​កាំបិ.ត​ទៀត​ចំ​ក​ញ្ចឹ​ង​.​ក​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​រយះ​រង​របួសធ្ងន់​ដេរ​ជាង​១០​ថ្នេរ​តែ​ម្តង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កា​.​ប់​ជន​រង​គ្រោះ​រង​របួសធ្ងន់​ហើយ ជន​បង្ក​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​វិញ ហើយ​ដេក​ចាក់សោ​ពី​ខាងក្នុង​ធ្វើ​ដូច​អត់​មានរឿង​អី​កើត ឡើង ចំណែក​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ និង​បងប្អូន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​។

ក្រោយ​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​ទីតាំង​កន្លែង​កើតហេតុ ខ្លាច​ជន​បង្ក​រត់​បាត់​ក៏​បាន​នាំ​គ្នា​យក​សោ​មួយទៀត​មក​ចាក់​ពី​ខាងក្រៅ រួច​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។ ខណៈ​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍ រួម​នឹង​ប្រជា​ការពារ​ភូមិ បាន​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ ក៏​បាន​វា​.​យ​កម្ទេច​សោ និង​ស្រែក​ឲ្យ​ជន​បង្ក​បើកទ្វារ តែ​ជន​បង្ក​មិន​ព្រម​បើកទ្វារ​នោះ​ទេ បន្ទាប់​មក​ខាង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​នាំ​គ្នា​ធាក់​ទ្វារ​ជា​ច្រើន​ជើង នៅ​តែ​មិន​ព្រម​បើក​ទៀត​។ ពេល​នោះ​កុំ​តែ​បាន​ប្រពន្ធ​របស់​ជន​បង្ក អង្វរ​ឲ្យ​ប្តី​របស់​ខ្លួន​បើកទ្វារ ទើប​ព្រម​បើកទ្វារ ហើយ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​តែ​ម្តង​។

ក្រោយ​ពេល​ឃើញ​ឃាត់ខ្លួន ជន​បង្ក​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ឱ្យ​ត​ដឹង​ថា មុន​កើតហេតុ ដោយ​សារ​តែ​ជន​រង​គ្រោះ​យក​ស្នួល​ហាល​ខោអាវ​មក​វា​.​យ​គាត់​មុន ទើប​គាត់​យក​កាំបិ.ត​បុ័ងតោ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​បែប​នេះ​តែ​ម្តង ។

តែបើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីតាំង​កន្លែងផ្ទះ​ជួល​ខាងលើ​វិញ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មុន​កើតហេតុ នៅ​ពេល​ថ្ងៃ គេ​ឃើញ​ជន​បង្ក​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មួយ​ក្រុម​នៅ​ជិត​ទីតាំង​កន្លែង​កើតហេតុ​ជា​ច្រើន​ម៉ោង​មក​ហើយ​ក្នុង​សភាព​ស្រវឹងស្រា លុះ​រហូត​ដល់​ម៉ោង​កើតហេតុ ក៏​ឃើញ​ជន​រង​គ្រោះ​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត បន្ទាប់​មក​ជន​បង្ក​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ​កន្លង​មក​ផង​នោះ ក៏​បាន​ជេរ​ដៀមដាម​ជន​រង​គ្រោះ​ដោយ​ប្រើ​ពាក្យ​ថា «​ឆ្កែ​» ទើប​ជន​រង​គ្រោះ​ដើរ​ចេញ​មក​មើល ក៏​ត្រូវ​ជន​បង្ក​យក​កាំបិ.ត​បុ័ងតោ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​រង​របួស​តែ​ម្តង​។

ប្រជាពលរដ្ឋ​នៅ​ទីតាំង​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ទៀត​ថា ជន​បង្ក​ខាងលើ ធ្លាប់​ផឹកស៊ី​ស្រវឹង រួច​ដេញ​កា​.​ប់​បងប្អូន​ម្ចាស់ផ្ទះ​ម្ដង​រួច​មក​ហើយ​តែ​មិន​បាន​ចំ​រេច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ