សិក្ខាកាម៤៩រូបចូលរួមវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល គ្រូបង្វឹកកីឡាជឺជីតស៊ូកម្រិតមូលដ្ឋាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិត
រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិត
រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិតមូលដា្ឋនរបស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា បានបញ្ចប់ជាស្ថាពរ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយថ្នាក់ដឹកនាំសហព័ន្ធជំនាញកីឡាមួយនេះបានចាត់ទុកវគ្គនេះជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ត្រូវបន្តការខិតខំអភិវឌ្ឍសមត្ថភាពបន្ថែមដើម្បីត្រៀមចូលរួមដឹកនាំការប្រកួតក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ក្រោយពេលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤
ឆ្នាំ ។ លោកបណ្ឌិតជឿជាក់ថា អ្នកពាក់ព័ន្ធក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជានឹងចាប់ដៃគ្នាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមសមិទ្ធផលជូនជាតិមាតុភូមិក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រផងដែរ។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធរូបនេះបានជំរុញឲ្យសិក្ខាកាមទាំងអស់គោរពឲ្យបាននូវវិន័យ សកម្មភាពរបស់ខ្លួន និងទង្វើរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើឲ្យបានល្អប្រសើរ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ។ ពេលនេះ មន្ត្រីអាជ្ញាកណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺជាអ្នកដឹកនាំ ក្នុងនាមជាអ្នកកាត់សេចក្តី ក្នុងពេលប្រកួតត្រូវពង្រឹងស្មារតីកាត់សេចក្តីឲ្យមានភាពសុក្រឹត យុត្តិធម៌ ឲ្យស្របតាមស្មារតីកីឡា។
លោក សៀន សុភក្ត្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថា ជឺជីតស៊ូ គឺជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជាពិសេសសហព័ន្ធមានកញ្ញា ខាន់ ជេសា ដែលជាកីឡាការិនីឆ្នើមធ្លាប់ដណ្ដើមបានមេដាយជាច្រើនជូនជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស នាពេលនេះ គឺដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដំណើរឆ្ពោះទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាកម្រិតមូលដ្ឋានជាលើកដំបូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួមចំនួន៤៩នាក់ ក្រោមការចែករំលែកចំណេះដឹង បទពិសោធពីគ្រូឧទ្ទេសចំនួន៥នាក់ (ជនជាតិខ្មែរ២នាក់ ថៃម្នាក់ ហូឡង់ម្នាក់ និងអាមេរិកម្នាក់ ដោយផ្តោតសំខាន់លើ៥មុខ ដូចជាអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show មេរៀន Sport Data ។
ដើម្បីបន្តនូវការអភិវឌ្ឍវិស័យកីឡាជំនាញរបស់ខ្លួនឲ្យកាន់តែរឹងមាំក្នុងគុណភាពបច្ចេកទេសបន្ថែម លោកអគ្គលេខាធិការបានបញ្ជាក់ថា សហព័ន្ធគ្រោងនឹងបញ្ជូនប្រតិភូកីឡាជឺជីតស៊ូទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជីជីតស៊ូ ជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ៕


ចែករំលែកព័តមាននេះ