ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​រស័ព្ទសាសង​អូន​-​បង​រហូត​ឆាប​ឆេះ​បេះ​ដូង​ប្រពន្ធទ​ប់ចិត្ដ​មិ​នបាន​ក្លាយជា​ភ្លើង​ប្រចណ្ឌ​កា.ប់ប្ដី​សុសសាច់

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង របួស​ជា​ទំងន់​ដោយសារ​ភ្លើង​ប្រចណ្ឌ​របស់​ស្ដ្រី​ជា​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​កា.ប់​នឹង​កាំបិត​ផ្គាក់​ជា​ច្រើន​កាំបិត ។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ដកណ្ដាល កាលពី​ព្រឹក ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១០ ។បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ក្រុម គ្រួសារ​ដឹក​តាម​រថយន្ដ​មន្ទីរពេទ្យ​បង្អែក​ស្រុក​នាំ​មក​កាន់​មន្ទីរពេទ្យ​ មិត្ដភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ព្យាបាល​នា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ដែរ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង របួស​ជា​ទំងន់​ដោយសារ​ភ្លើង​ប្រចណ្ឌ​របស់​ស្ដ្រី​ជា​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​កាប់​នឹង​កាំបិត​ផ្គាក់​ជា​ច្រើន​កាំបិត ។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ដកណ្ដាល កាលពី​ព្រឹក ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១០ ។បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ក្រុម គ្រួសារ​ដឹក​តាម​រថយន្ដ​មន្ទីរពេទ្យ​បង្អែក​ស្រុក​នាំ​មក​កាន់​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ព្យាបាល​នា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ដែរ ។ 

បុរស​រូប​នេះ​ឈ្មោះ​បុ​ន កុសល អាយុ ២៧​ឆ្នាំ មាន​ប្រពន្ធ និង​កូន​២​នាក់ នៅ​ភូមិ​-​ឃុំ​ខាងលើ តែ​មួយ​រយៈ​ថ្មី​ៗ​កន្លង​មកនេះ ឈ្មោះ​បុ​ន កុសល បាន​មក​ធ្វើការ​នៅ ភ្នំពេញ ។ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្ដង​ៗ  លោក​ប្ដី​តែងតែ​និយាយ​ទូរស័ព្ទ​សាសង​ទៅស្រី​ស្នេហ៍​ឥត​ឈប់​ឈរ​ឡើយ ពិសេស​គឺ​នៅ ព្រឹក​ថ្ងៃ​ទី ១២ កក្កដា ឈ្មោះ​បុ​ន កុសល ជា ប្ដី​បាន​ទូរស័ព្ទ​រក​ស្រី​ទាំង​ព្រឹក​ព្រលឹម​ដោយមិន​រវល់​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​ទូរស័ព្ទ​ទៅ​រក ស្រី​ស្នេហ៍ ។ នេះ​បើ​តាម​ការ​អះអាង​របស់ ក្រុម​គ្រួសារ​ដែល​នាំ​ឈ្មោះ​បុ​ន កុសល មក កាន់​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​- សូ​វៀត ។

បុរស​ឈ្មោះ​បុ​ន កុសល រង​របួសក្បាល កដៃ កជើង និង​រាង​កាយ​ទាំងមូល ស្ទើរ​សុសសាច់​ដោយសារ​ប្រពន្ធ​កាប់​ចិញ្ច្រាំ​។ តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា មុន ពេល​ស្ដ្រី​ឈ្មោះ​ឡាំង ស្រី​មាស ជា​ប្រពន្ធ​ដាច់ ចិត្ដ​កាប់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​នេះ គឺ​រូប នាង​បាន​និយាយ​ល្អ​ទៅ​លោក​ប្ដី​ជា​ញឹកញាប់​ណាស់​មក​ហើយ​ថា ឱ្យ​ឈប់​ទូរស័ព្ទ​ទៅ​រក​ស្រី ផ្សេង ប៉ុន្ដែ​លោក​ប្ដី​ពុំ​ស្ដាប់​ប្រពន្ធ​ឡើយ គឺ ផ្គើន​ចិត្ដ​ប្រពន្ធ​ថែម​ទៀត​ផង ។ ហេតុ​ដូច្នេះ ហើយ​ទើប​ស្ដ្រី​ជា​ប្រពន្ធ​សំរេចចិត្ដ​កាប់​លោក​ប្ដី​ព្រមាន​ស្ទើរតែ​ស្លាប់​នា​ពេល​នេះ​តែ​ម្ដង ។

នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ មិត្ដភាព​ខ្មែរ​-​សូ​វៀត​បុរស​ឈ្មោះ​បុ​ន កុសល និយាយ​ស្ដី​អ្វី​មិន​រួច​ឡើយ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ។រឿងរ៉ាវ​ស្នេហា​ត្រីកោណ​ដូច​ខាងលើ​នេះ កើត​មាន​ច្រើន​ណាស់នា​ពេល​បច្ចុប្បន្ន​។ ទោះ បី​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ក៏​ដោយ ក៏​បុរស​ៗ​ខ្មែរ​យើង​ខ្លះ​សុខចិត្ដ​បង្អត់​ប្រពន្ធ​កូន​ផ្គាប់ផ្គុន​នារី​ក្មេង ហើយ​កើតជា​ទំនាស់​ហិង្សា ញឹកញាប់​បំផុត រហូត​ស្ដ្រី​ជា​ប្រពន្ធ​ខ្លះ​កញ្ឆក់ ទូរស័ព្ទ​ដៃ​ពី​ប្ដី​ទៅ​បោក​ចោល​ជា​ញឹកញាប់ក៏​មាន​ដែរ  ។ ប៉ុន្ដែ​អំពើ​ហិង្សា​ដូច​ខាងលើ នេះ​អាច​ចាត់​ទុក​ថា ទើបតែ​មាន​ម្នាក់ ប៉ុណ្ណោះ​ទេ ដែល​ស្ដ្រី​ជា​ប្រពន្ធ​ទ្រាំ​លែង​បាន ក៏​ដាច់​ចិត្ដ​លើក​កាំបិត​កាប់​ចិញ្ច្រាំ​លោក​ប្ដី​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បែប​នេះ ៕