ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក​

7 ឆ្នាំ មុន

១-​បុរស​ចិន​យក​លាមក​ប៉ាត​អ្នកដំណើរ
ជនជាតិ​ចិន​ម្នាក់​កើត​អាការ​តប់ប្រមល់​យក​លាមក​ប៉ាត​អ្នកដំណើរ​នៅ​ក្រុង​ជើ​ន​ជាំ​ង ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

២-​ស្ត្រី​ទូត​អា​មេ​រិ​ក​ផ្តល់​ទិន្នន័យ​ឱ្យ​អ្នកស៊ើប​ការណ៍​ជនជាតិ​ចិន

១-​បុរស​ចិន​យក​លាមក​ប៉ាត​អ្នកដំណើរ
ជនជាតិ​ចិន​ម្នាក់​កើត​អាការ​តប់ប្រមល់​យក​លាមក​ប៉ាត​អ្នកដំណើរ​នៅ​ក្រុង​ជើ​ន​ជាំ​ង ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

២-​ស្ត្រី​ទូត​អា​មេ​រិ​ក​ផ្តល់​ទិន្នន័យ​ឱ្យ​អ្នកស៊ើប​ការណ៍​ជនជាតិ​ចិន
តុលាការ​អា​មេ​រិ​កបាន​ចោទប្រកាន់​ស្ត្រី​អ្នកការទូត​របស់​ខ្លួន​ពី​បទ​ទទួល​សំណូក​ជា​ច្រើន​ម៉ឺន​ដុល្លារ ពី​គិញ​សម្ងាត់​ចិន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បង្ហាញ​ទិន្នន័យ​ផ្នែក​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ឱ្យ​ចិន ។

៣-​ក្មេង​ស្រី​កើត​ជំងឺ​ចម្លែក​បែកញើស​ជា​ឈាម
ក្មេង​ស្រី​ឈ្មោះ​ណ​ង​ភី​ម អាយុ​១៤​ឆ្នាំ ជនជាតិ​ថៃ កើត​ជំងឺ​ចម្លែក​បែកញើស​ចេញ​ឈាម ហើយ​បើ​អាកាសធាតុ​ក្តៅ​ឈាម​ចេញ​មក​កាន់តែ​ច្រើន ។

៤-​ឆ្កែ​ខាំ​ម្ចាស់​ស្លាប់់​នៅ​អង់គ្លេស
លោក​ម៉ា​រី​យ៉ូ ប៉េ​រី​វ៉​យ​តូ​ស អាយុ​៤១​ឆ្នាំ ជា​ម្ចាស់ផ្ទះ​នៅ​ភាគ​ខាងជើង​ក្រុង​ឡុ​ង​ដ៍ ត្រូវ​ឆ្កែ​របស់​ខ្លួន​ខាំ​បណ្តាល​ឱ្យ​ស្លាប់ ។ វា​ជា​រឿង​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

៥-​ដំរី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ធ្លាក់ខ្លួន​ស្គម
បច្ចុប្បន្ន​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កំពុង​មាន​វិបត្តិ​នយោបាយ​ដោយ​ពលរដ្ឋ​កំពុង​ខ្វះខាត​ម្ហូបអាហារ ប៉ុន្តែ​សូ​ម្បី​តែ​សត្វ​ក៏​មាន​វិបត្តិ​ដែរ ជាក់ស្តែង​ដំរី​មួយ​ក្បាល​ព្រោះតែ​គ្មាន​ចំណី​ស៊ី​ធ្វើ​ឱ្យ​ស្គមស្គាំង ។

៦-​ឡាវ​ផ្តល់​សិទ្ធិ​ដល់​ជនបរទេស​រស់នៅ​បើ​ទិញ​បន្ទប់​ខុន​ដូ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច
អាជ្ញាធរ​ឡាវ​មាន​គោលនយោបាយ​ទ្រទ្រង់​លើ​ការ​វិនិយោគទុន​នៅ​តំបន់​សេដ្ឋកិច្ច ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​ជនបរទេស​ក្លាយជា​ពលរដ្ឋ​ឡាវ ប្រសិនបើ​គេ​ទិញ​បន្ទប់​ខុន​ដូ នៅ​អគារ​កម្ពស់​១៩​ជាន់ ។

៧-​វៀតណាម​បង្ហាញ​មាន់​ចម្លែក​មាន​ជើង​ធំ
មាន់ពូជ «Dong Tao» ធំ​ពេញវ័យ​អាច​មាន​ទម្ងន់​៦​គីឡូក្រាម និង​មាន​ជើង​ធំ​ប៉ុនកដៃ​មនុស្ស​។ មាន់​ញី​ភាគច្រើន​មាន​រោម​ពណ៌​ស ចំណែក​ឈ្មោល​ចម្រុះ​ពណ៌ ស្ថិត​នៅ​ខេត្ត​ហ៊ី​ង​អៀន ។

៨-​ពស់វែក​លូន​ចូល​ភូមិ​រក​ទឹក​ផឹក
ពស់វែក​មួយ​ក្បាល​លូន​ចូល​ភូមិ​មួយ​នៅ​ប្រទេស​ឥណ្ឌា ធ្វើ​ឱ្យ​អ្នកស្រុក​ភ័យ​ខ្លាច ប៉ុន្តែ​ក្រោយមក​អាណិត​វា​ព្រោះ​ដឹង​ថា​វា​ត្រូវការ​ទឹក​។ អ្នកស្រុក​បាន​ដាក់​ទឹក​ឱ្យ​វា​ផឹក ដោយ​មាន​ឧបករណ៍​ការពារ​វា​ចឹក ។

៩-​ស្ត្រី​ព្យាករ​អាកាសធាតុ​នៅ​ម៉ិ​ក​ស៊ិ​ក ស្លៀកពាក់​សិច​ស៊ី
នាង​យ៉ា​ណេ​ត ហ្គា​សេវ ជនជាតិ​ម៉ិ​ក​ស៊ិ​ក ទទួល​រហស្សនាម​ថា ជា​អ្នក​ប្រកាស​ព័ត៌មាន​អាកាសធាតុ​សិច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក ។

១០-​រថយន្តក្រុង​បុក​រថយន្ត​មួយ​បាំង​កន្លះ​ស្លាប់​១៣​នាក់ នៅ​តិច​សាស់ ។
រថយន្ត​ដឹក​អ្នកដំណើរ​នៅ​តិច​សាស់​បុក​ជាមួយ​រថយន្ត​មួយ​បាំង​កន្លះ​បណ្តាល​ឱ្យ​ស្លាប់​១៣​នាក់ និង​របួស​២​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​៕