ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ចេញពី​ធ្វើការ ជួប​គ្រោះ​អកុសល​នៅ​មុខ​ការដ្ឋាន​សំណង់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​កម្មករ​សំណង់​ម្នាក់​ធ្វើការ​ទាំង​ស្រវឹង មិន​ហូប​បាយ បណ្តាល​ឱ្យ​ខ្យល់គ​នៅ​មុខ​ការដ្ឋាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់​ធ្វើការ​ទាំង​ស្រវឹង មិន​ហូប​បាយ បណ្តាល​ឱ្យ​ខ្យល់គ​នៅ​មុខ​ការដ្ឋាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ នៅ​មុខ​ការដ្ឋាន​សំណង់ ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ប៉ម តន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ព​ពាយ ឃុំ​ទ្រា​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មេការ​ជនជាតិ​វៀតណាម​ម្នាក់ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ព្រឹក​គាត់​បាន​ឌុ​ប​ជន​រង​គ្រោះ​មក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​ធ្វើការ​ទាំង​សភាព​ស្រវឹង​នៅ​ពេល​ថ្ងៃ ហើយ​ជន​រង​គ្រោះ​មិន​បាន​ហូប​បាយ​នោះ​ទេ លុះ​ធ្វើការ​រហូត​ដល់​ម៉ោង​ចេញពី​ធ្វើការ នៅ​មុខ​ការដ្ឋាន​សំណង់ ជន​រង​គ្រោះ​ក៏​បាន​ដួល​សន្លប់​នៅ​មាន​ដង្ហើម​តិច​ៗ ពេល​នោះ​ក៏​ត្រូវ​បាន​កម្មករ​សំណង់​ផ្សេង​ទៀត​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​២៤​ម៉ោង​ផ្សារ​ព្រៃ​ទា តែ​ក្រុម​គ្រូពេទ្យ​ឯកជន​ខាងលើ បាន​លាដៃ​មិន​ទទួល នៅ​ពេល​នោះ​កម្មករ​សំណង់​ក៏​បាន​ដឹក​ជន​រង​គ្រោះ​មក​មុខ​ការដ្ឋាន​សំណង់​វិញ​ភ្លាម​ៗ​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នាំ​ជន​រង​គ្រោះ​មក​ដល់​មុខ​ការដ្ឋាន​សំណង់​វិញ មេការ​សំណង់​ក៏​បាន​ទាក់ទង​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មក​ពិនិត្យ​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​ក៏​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ទាក់ទង​ទៅ​ផ្នែក​ជំនាញ និង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ផ្នែក​ជំនាញ​ចក្ខុ​កោសល្យវិច័យ​បាន​ពិនិត្យ​ស​.​ពភ្លាម​ៗ ហើយ​ក៏​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​ពិតប្រាកដ​ស្លា​.​ប់​ដោយ​ខ្យល់គ​ពិតប្រាកដ​មែន​។ បន្ទាប់​មក​ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើ​លិខិត រួច​ប្រគល់​ស​.​ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ