ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ទួល​លិច​ទឹក​៤៥​ហិ​កតា​ការពារ​ដោយ​ព្រះរាជក្រឹត្យ អាច​រលាយ​ត្រឹម​ស្នាដៃ​អស្ចារ្យ​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បច្ចុប្បន្ន

1 ឆ្នាំ មុន
  • តាកែវ

មហាជន​បាន​លើក​ឡើង​ថា លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ អសមត្ថភាព​ក្នុង​ការ​បំពេញ​តួនាទី​ភារៈកិច្ច​រឿង​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ រួម​មាន​ដី​ទួល​លិច​ទឹក​ចំនួន​៣​កន្លែង ស្មើនឹង​៤៥​ហិ​កតា នៅ​ស្រុក

ខេត្តតាកែវ ៖ មហាជន​បាន​លើក​ឡើង​ថា លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ អសមត្ថភាព​ក្នុង​ការ​បំពេញ​តួនាទី​ភារៈកិច្ច​រឿង​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ រួម​មាន​ដី​ទួល​លិច​ទឹក​ចំនួន​៣​កន្លែង ស្មើនឹង​៤៥​ហិ​កតា នៅ​ស្រុក​អង្គរបុរី បច្ចុប្បន្ន​ដី​ទាំង​អស់នោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​យ៉ាង​ត្រជាក់​ពង​ទៅ​ហើយ​។

យោង​តាម​សម្ដី​ពលរដ្ឋ​រស់នៅ​ស្រុក​អង្គរបុរី បានអោយ​ដឹង​ថា ដី​ទួល​ឡាំង​កាក មាន​ទំហំ​៣០​ហិ​កតា ដី​ទួល​កាំ​ភ្លើ​.​ង​ធំ​មាន​ទំហំ​៧​ហិ​កតា និង​ដី​ទួល​ក្របី​កូន មាន​ទំហំ​៨​ហិ​កតា ការពារ​ដោយ​ព្រះរាជក្រឹត្យ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឈួ​ស​ឆាយ​អោយ​រាបស្មើ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ខ្ទេច​អស់​ទៅ​ហើយ ដោយ​មិន​បាន​រំខាន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ជា​ពិសេស​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដឹង​ហើយ តែ​លោក​គ្មាន​ចំណាត់ការ​នោះ​ឡើយ សង្ស័យ​ត្រូវ​គ្នា​។

ប្រភព​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ទៀត​ថា រឿង​ដី​នៅ​តំបន់​ខាងលើ​នេះ ពលរដ្ឋ​តូចតាច​ទៅ​ឈួ​ស​ឆាយ​ធ្វើស្រែ​មិន​បាន​ទេ គឺ​មាន​ក្រុម​កូនចៅ​របស់​លោក ញឹ​ប ស្រ៊​ន ចុះ​ទៅ​ចាប់ ឬ​ដក​យក​សម្ភារៈ​ភ្លាម​ៗ តែបើ​ក្រុម​អ្នកមាន​លុយ គេ​ឈួ​ស​ឆាយ គេ​សង្កេត​មើល​មិន​មាន​ក្រុម​លោក ញឹ​ប ស្រ៊​ន ចុះ​ទៅ​ហាមឃាត់​ទេ សង្ស័យ​ចាញ់​បារមី​តា​ស្រមូម​សញ្ញា​តិ​អា​មេ​រិ​ក​អស់​ទៅ​ហើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា ហាងឆេង​ដី​នៅ​តំបន់​ខាងលើ កំពុង​មាន​តម្លៃ​ដោយ​ក្នុង​១​ហិ​កតា​ចាប់ពី​៥០០០០​ដុល្លារ​ឡើង​ទៅ ហើយ​បើ​ដី​រដ្ឋ​ចំនួន​៤៥​ហិ​កតា ពិតជា​គ្រប់ទឹក​ហើយ ចឹ​ង​តើ​ទើប​លោក ញឹ​ប ស្រ៊​ន មិន​ព្រម​ចាត់វិធានការ​សោះ​ចំពោះ​ករណី​នេះ​។

ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​បាន​បញ្ចប់​តួនាទី​បាត់​ទៅ​ហើយ ដូច្នេះ​ពួក​គាត់​ស្នើ​ដល់​រដ្ឋមន្ត្រី នៃ​ក្រសួងកសិកម្ម ឡើង​កាន់​ដំណែង​ថ្មី មេត្តា​ស្រាវជ្រាវ​យក​ដី​៤៥​ហិ​កតា​ការពារ​ដោយ​ព្រះរាជក្រឹត្យ មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ចំណែក​អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ជា​ពិសេស​មន្ត្រី​ពាក់ព័ន្ធ ទើប​ពួក​គេ​អស់ចិត្ត​។

ជុំវិញ​ករណី​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ បាន​ទេ ដោយ​ទូរស័ព្ទ​តេ​មិន​ចូល​។

ដរាបណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​។
ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ