ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងបើកល្បែកស៊ីសង០៣កន្លែងឃើញតែអ្នកលេងអុក នៅក្រុងបាវិត

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​០៣​កន្លែង ជួប​តែ​ម្ចាស់​ទីតាំង​ទំនងជា​ដឹងខ្លួន​មុន​ឃើញ​តែ​អ្នក​លេងអុក​។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​០៣​កន្លែង ជួប​តែ​ម្ចាស់​ទីតាំង​ទំនងជា​ដឹងខ្លួន​មុន​ឃើញ​តែ​អ្នក​លេងអុក​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង​បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​បើក​ល្បែងស៊ីសង​ចំនួន​០៣​ទីតាំង ស្ថិត​ក្នុង​សង្កាត់​ព្រៃ អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​មានការ​ចូលរួម​ពី​លោក​វណ្ណ សុ​មុន្នី និង​លោក រ៉េ​ត រក្សា អភិបាលរង​ក្រុង​បា​វិត​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ ទាំង​៣ និង​អ្នក​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ប្រភព​បន្ត​ថា នៅ​ក្នុង​កិច្ចការ​ចុះ​បង្ក្រាប​នេះ​បាន​ចុះ​ដល់ទី​តាំង​ចំនួន​០៣​គឺ ៖ – ទីតាំង​ទី​១ នៅផ្ទះ​ឈ្មោះ​ប្លង់ សាលី ស្ថិត​នៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ អ​ង្គុ​ញ ក្រុង​បា​វិត ក្រោយ​ត្រួតពិនិត្យ​ឃើញ​ថា គ្មាន​សកម្មភាព​លេងល្បែង​ស៊ីសង​ទេ ក្រុមការងារ​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​ខាងលើ កុំអោយ​មាន​លួចលាក់​បើក​លេងល្បែង​ឡើង​វិញ ព្រោះ វា​ជា ល្បែង​ដែល​ខុសច្បាប់​។

ទីតាំង​ទី​២ នៅផ្ទះ​ឈ្មោះ​កែវ សុខា ស្ថិត​នៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ​ពុំ​ឃើញ​មានការ​លេងល្បែង​នោះ​ទេ​ក្រុមការងារ​ក៏​បាន​ណែនាំ​កុំអោយ​បើក​លេងល្បែង​បន្ត​ទៀត​ហើយ​ក៏​បាន​ធ្វើការ​ណែនាំ​ម្ចាស់​ទីតាំង ប្រសិនបើ​នៅ​បើក​ទីតាំង​អោយ​លេងល្បែង​ទៀត​ក្រុមការងារ​នឹង​ធ្វើ​ទៅ​តាម​ច្បាប់​។

ទីតាំង​ទី​៣ គឺ​នៅផ្ទះ​ឈ្មោះ​ប្រាក់ យ៉េន ស្ថិត​នៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រោយ​ត្រួតពិនិត្យ ឃើញ​ថា គ្មាន​សកម្មភាព​លេងល្បែង​ស៊ីសង​ទេ ក្រុមការងារ​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​ខាងលើ​កុំអោយ​មាន​លួចលាក់​បើក​ឲ្យ​គេ​លេងល្បែង​ឡើង​វិញ​ព្រោះ​វា​ជា​ល្បែង​ដែល​ខុសច្បាប់​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​រួច លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង​បា​វិត និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​០៣​ភេទ ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ ក្នុង​ចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព នយោបាយ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នានា ដូច​ជា​ការ​ជួញដូរ ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ក្មេង​ទំនើង និង ការ​លេង ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ដែល​កើត​មាន​ឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាម​រយៈ​ការ​បន្ត​ជំរុញ និង​បំផុស​ចលនា ឱ្យ​មានការ​ចូលរួម អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​ជាទី​បំផុត​។

មហាជន​បាន​អបអរសាទរ​ចំពោះ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​នៅ​តាម​មូលដ្ឋាន ហើយ​សង្ឃឹមថា ម្ចាស់​ទីតាំង​ទាំង​បី ឈប់​បើក​លេងល្បែង​ទៅ​ចុះ ដោយសារ​មុន​ការ​បង្ក្រាប​ទីតាំង​ទាំង​បី​ខាងលើ​បើក​លេង​ល្បែ​ស៊ីសង​រាល់ថ្ងៃ នៅ​ពេល​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ចុះ​មក​បង្ក្រាប ស្ងាត់ឈឹង​ទំនង​ម្ចាស់​ទីតាំង​ដឹងខ្លួន​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ