ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្អូនថ្លៃ​បណ្ដេញ​ចេញពីផ្ទះ​ បងថ្លៃ​ស្រី​ចាក់​​សាំង​ដុតខ្លួន

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឲ្យ​តក់ស្លុត​បំផុត ​ដោយ​ស្ត្រី​ម្នាក់​បាន​យក​សាំង​មក​ស្រោច​លើ​ខ្លួន​ប្រាណ​​រួច​បាន​កេះ​មក​ដុត ​បណ្ដាល​ឱ្យ​ឆេះ​រលាក​ពេញ​​ខ្លួន​ ភ្លាម​ៗ​នោះ​ត្រូវ​បាន​បុរស​ជា​ប្ដី​យក​ភួយ​មក​គ្រប​ភ្លើង​ក៏​រលត់​ទៅ​វិញ​ ។ ​ហេតុការណ៍​​​នេះ​កើតឡើង​នៅ​ភូមិ​អា​រ័ក្ស​ត្នោត ឃុំ​អា​រ័ក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់…

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឲ្យ​តក់ស្លុត​បំផុត ​ដោយ​ស្ត្រី​ម្នាក់​បាន​យក​សាំង​មក​ស្រោច​លើ​ខ្លួន​ប្រាណ​​រួច​បាន​កេះ​មក​ដុត ​បណ្ដាល​ឱ្យ​ឆេះ​រលាក​ពេញ​​ខ្លួន​ ភ្លាម​ៗ​នោះ​ត្រូវ​បាន​បុរស​ជា​ប្ដី​យក​ភួយ​មក​គ្រប​ភ្លើង​ក៏​រលត់​ទៅ​វិញ​ ។ ​ហេតុការណ៍​​​នេះ​កើតឡើង​នៅ​ភូមិ​អា​រ័ក្ស​ត្នោត ឃុំ​អា​រ័ក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​ក្រោយមក​ក៏​បាន​ស្លា.ប់ ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងកាលពី​ព្រឹក​ថ្ងៃ​ទី២១ ​តុលា នេះថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ប៊ី​ន រស់ អាយុ​៥៤​ឆ្នាំ មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយនឹង​ប្អូនថ្លៃ​ប្រុស​ឈ្មោះ​ជា ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​៥០០​ម៉ែត្រ ក្នុងភូមិ​អា​រ័ក្ស​ត្នោត​ ។ ដោយ​ប្អូនថ្លៃ​រូប​នេះ​បាន​ដេញ​បងថ្លៃ​ស្រី​ឈ្មោះ​រស់ ​មិន​ឱ្យ​នៅ​លើ​ផ្ទះ​នេះ​បន្ត​ទៀត​នោះ​ទេ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​មាន​ជម្លោះ​ពាក្យ​សម្ដី​ស្ត្រី​ជា​បងថ្លៃ​បាន​លើក​ឡើង​ថា បើ​ចង់​ឲ្យ​គាត់​ចេញពីផ្ទះ​នេះ​ត្រូវ​តែ​សង​លុយ​គាត់​ចំនួន៥​ជី​សិន ទើប​យល់ព្រម​ចាកចេញ​ ។ ជម្លោះ​ពាក្យ​សម្ដី​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​តឹងសរសៃក​ ដោយ​ស្ត្រី​ជា​បងថ្លៃ​មិន​ព្រម​ចាកចេញ​ទៅ​ណា​នោះ​ទេ ​គឺ​សុខចិត្ត​រស់នៅ​ផ្ទះ​នេះ​បន្ត​ទៀត​។

ផ្អែក​តាម​ការ​សួរនាំ​ ដោយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នៅផ្ទះដែល​ស្ត្រី​បងថ្លៃ​រស់នៅ​សព្វ​ថ្ងៃនេះ​ កាលពីមុន​បុរស​ជា​ប្អូនថ្លៃ​ធ្លាប់​បាន​រស់នៅ​ ។​ ក្រោយមក ​ក៏​ឱ្យ​បងថ្លៃ​ស្រី​រស់នៅ​ទីនោះ​ ហើយ​ខ្លួន​ទៅ​រស់នៅ​ផ្ទះ​ផ្សេង​ទៀត ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា។ បុរស​ជា​ប្អូនថ្លៃ​ពេល​សមត្ថកិច្ច​សួរនាំ​បាន​លើកហេតុផល​ថា​ ប្រសិនបើ​បងថ្លៃ​មិន​មាន​ប្ដី​គឺ​គាត់​យល់ព្រម​ឲ្យ​រស់នៅ​លើ​ផ្ទះ​នោះ​មួយ​ជីវិត ​តែបើ​មាន​ប្ដី​គឺ​ឱ្យ​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​។

ស្ត្រី​ជា​បងថ្លៃ​ជា​ក្រមុំចាស់បាន​រៀបចំ​សែនព្រេន​យក​គ្នា​ជាមួយនឹង​បុរស​ម្នាក់​រស់នៅ​ក្នុងភូមិ​ធ្វើ​ជា​ប្ដី​ ។ លុះ​ពេល​រស់នៅ​បាន​មួយ​ខែ​ ក៏​ស្រាប់តែ​មាន​ជម្លោះ​ពាក្យ​សម្ដី​បាន​កើតឡើង​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ហេតុតែ​តូចចិត្ត​និង​ប្អូនថ្លៃ​ប្រុស​ស្ដីបន្ទោស​បងថ្លៃ​ស្រី​ក៏​បាន​ទៅ​ទិញ​សាំង​កន្លះ​លី​ត្រ​ពី​កន្លែង​លក់​នៅ​ក្នុងភូមិ​យក​មក​ចាក់​ស្រោច​លើ​ខ្លួន​រួច​ដុត​ធ្វើ​អ.ត្ត.ឃាត​តែ​ម្ដង​ ។ ​ដោយហេតុ​ការណ៍​នោះ​កើត​​ឡើង​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា ​ឆ្នាំ​២០២២ ភូមិ​អារក្ស​ត្នោត ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ បណ្ដាល​រង​របួស​ឆេះ​ខ្លោច​ពេញ​ខ្លួន  ហើយ​ត្រូវ​បាន​ប្តី​អ្នក​ជិតខាង​ជួយ​សង្គ្រោះ និង​បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម​។

រហូត​ដល់​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២២ ឈ្មោះ ប៊ី​ន រស់ បាន​ស្លា.ប់​បាត់បង់​ជីវិត រួច​ត្រូវ​បាន​សាច់ញាតិ​ដឹក​ត្រឡប់​យក​មក​កាន់​លំនៅ​ឋាន​វិញ ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ​ជាមួយ​នោះ​ កម្លាំង​ជំនាញ​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អារក្ស​ត្នោត រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​មណ្ឌល​សុខភាព​អារក្ស​ត្នោត ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញ​កន្លែង​កើតហេតុ និង​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​តាម​ការ​បំភ្លឺ ឈ្មោះ​ហម ង៉េ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ខ្មែរ​(​ប្តី​ស.ព​)​និង​ឈ្មោះ​សាយ សុភាព ភេទ ស្រី​អាយុ​៤១​ឆ្នាំ​ ឈ្មោះ​មួន ស្រី អាយុ​៤៨​ឆ្នាំ​ខ្មែរ ឈ្មោ​ញ​ចៀង ណាត ភេទ​ស្រី អាយុ​អាយុ​៥១​ឆ្នាំ​ខ្មែរ​(​អ្នក​ជិតខាង​) ជន​រង​គ្រោះ​ខាង​ពិតជា​ស្លា.ប់​ដោយសារ​ចាក់​សាំង​ដុត​សំលាប់​ខ្លួន​ពិត​ប្រា​ដក​មែន​។

តាម​ការ​សន្និដ្ឋាន ឈ្មោះ ប៊ី​ន រស់ ភេទ ស្រី គឺ​ពិតជា​ស្លា.ប់​ដោយសារ​ចាក់​សាំង​ដុត​ស.ម្លា.ប់​ខ្លួន​ពិតប្រាកដ​មែន និង​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ។ ​​​ប្រសិនណាបើ​ប្ដី​អ្នក​រង​គ្រោះ​ រួម​អ្នក​ជិតខាង​ពន្លត់ភ្លើង​មិន​ទាន់​ទេ​នោះ​នឹង​អាច​ឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ