ឱកាស​បុណ្យចូលឆ្នាំ ទណ្ឌិត​391​នាក់​ត្រូវ​បាន​ពិនិត្យ​សម្រាប់​ការ​លើកលែង​និង​បន្ធូរ​បន្ថយទោស


រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​លើកយក​សំណើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ពី​ពន្ធនាគារ​ចំនួន​១៧​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​សរុប​ចំនួន​៣៩១​នាក់ ។ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​ពិនិត្យ​បញ្ជី​ឈ្មោះ​ស្នើ​សុំ​លើកលែង និង​បន្ធូរបន្ថយ​អ្នកទោស​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែមីនា ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជាប្រធាន​គណៈកម្មការ​ជាតិ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​បន្ធូ​បន្ថយ និង​លើកលែងទោស​ទណ្ឌិត​នៅ​ទីស្តីការក្រសួង ។

លោក​បញ្ជាក់​ថា «​ទណ្ឌិត​ដែល​ត្រូវ​បាន​ដាក់​សំណើ​មក​គណៈកម្មការ​ជាតិ ដើម្បី​ត្រូ​ត​ពិនិត្យ​មាន​ចំនួន​៣៩១​នាក់ (​ស្រី​២៤​នាក់​) ក្នុង​ចំណោម​ទណ្ឌិត​ទាំងនេះ មាន​ទណ្ឌិត​៧៧​នាក់​ស្នើ​លើកលែងទោស និង​ជាង​៣០០​នាក់​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​» ។ លោក​បន្ត​ថា មុន​នឹង​ធ្វើការ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​គណៈកម្មការ​ជាតិ​បាន ធ្វើការ​ពិនិត្យ​ពិចារណា​យ៉ាង​ម៉ត់ចត់​លើ​ករណី​ចំនួន​ពីរ គឺ​ទី​១ ទាក់ទង​និង​ផ្នែក​ច្បាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អប់រំ កែប្រែ​នៅ​ក្នុង​ពន្ធនាគារ របស់​ទណ្ឌិត និង​ទី​២ ការ​ទទួលទោស​នៅ​ក្នុង​ពន្ធនាគារ ។

លោក​បញ្ជាក់​ថា «​ប្រសិនបើ​ទណ្ឌិត​ត្រូវ​បាន​អប់រំ​កែប្រែ​ខ្លួន​និង​អនុវត្ត​ទោស​១​ភាគ​៣ នោះ​អាច​ទទួល​បាន​បន្ធូ​បន្ថយទោស និង​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣ និង​បាន​លើកលែងទោស ។ ប៉ុន្តែ​លក្ខណៈ​ផ្លូវច្បាប់​ដែល​សំខាន់​នោះ គឺ​ទណ្ឌិត​ត្រូវ​មាន​សាលក្រម​ជា​ស្ថាពរ​ពី​តុលាការ ហើយ​ក្នុង​នោះ​ក៏​មានការ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​និ​មួយ​ៗ នៃ​សំណុំរ​រឿង​របស់​ទណ្ឌិត​ផង​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក គឹ​ម សន្តិភាព ក៏​បាន​អះអាង​សម្រាប់​បញ្ជី​ឈ្មោះ​ទណ្ឌិត និង​ពិនិត្យ​ឱ្យ​បាន​ល្អិន​ល្អន់​លើ​សំណុំរឿង​ពី​ប្រភេទ​ចៀសវាង​វា​មានការ​លើកលែង​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្តិ​ត​បទល្មើស​យ៉ាង​ព្រៃផ្សៃ បទល្មើស​ដែល​ប៉ះពាល់​ដល់​សង្គម​នោះ គណៈកម្មការ​នឹង​មិន​លើក​សំណើសុំ​លើកលែង និង​បន្ធូ​បន្ថយ​នោះ​ទេ​។

លោក គឹ​ម សន្តិភាព បានឱ្យ​ដឹង​ទៀត ថា ក្រោយ​ពី​មានការ​រឹត​បណ្តឹង​លើ​បញ្ហា​គ្រឿងញៀន​មក​សំណើរ​សុំ​លើកលែង និង​បន្ធូ​បន្ថយ​អ្នកទោស រឿង​គ្រឿងញៀន និង​បទឧក្រិដ្ឋ​មិន​មាន​នោះ​ទេ ។ លោក​បន្ថែម​ថា សម្រាប់​សំណើរ​សុំ​មក​គណៈកម្មការ​ពិនិត្យ និង​បន្ធូរបន្ថយ​អ្នកទោស ភាគច្រើន​មាន​បទល្មើស​មួយ​ចំនួន​ប៉ុន្តែ​បទល្មើស​ដែល​មាន​ច​រិ​ក​មាន​លក្ខណៈ​សាហាវ មាន​កាត់​បន្ថយ​ច្រើន ។

យ៉ាងណា​ក្តី​សម្រាប់​ឈ្មោះ​ទណ្ឌិត ដែល​ស្នើ​សុំ​មក​សម្រាប់​ការ​លើកលែង និង​បន្ធូ​បន្ថយទោស នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ ត្រូវ​បាន​អ្នកនាំពាក្យ គន​បក្ស​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា ភាគច្រើន​ជា​បទល្មើស​មជ្ឈិម​។ លោក​ថា «​ខ្ញុំ​មិន​អាច​បញ្ជាក់​ពី​បទល្មើស​ជាក់លាក់​នោះ​ទេ គ្រាន់តែ​ដឹង​ថា គណៈកម្មការ​ជាតិ​ពិនិត្យ​នេះ គឺ​សំខាន់ ទិ​ថ​ភាព​ច្បាប់ និង​ទិ​ថ​ភាព​ប្រទេស​នៃ​បទល្មើស​»​។

ចំពោះ​ការ​ព្រួយបារម្ភ​របស់​ប្រជាជន​លើ​ករណី​លើកលែង​អ្នកទោស ហើយ​កើត​ឱ្យ​មាន​ករណី​ប្លន់ លួច លោក គឹ​ម សន្តិភាព បាន​បញ្ជាក់​ថា «​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ក្រុមការងារ​ថ្នាក់​ជាតិ ធ្វើការ​ពិនិត្យ ពិចារណា​លើ​អង្គហេតុ​នៃ​បទល្មើស​និ​មួយ​ៗ នៃ​រឿង​ថា​តើ​សំណុំរឿង​នេះ​ទណ្ឌិត​បាន​ប្រព្រឹត្តិ​ក្នុង​លក្ខណៈ​បែប​ណា ថា​តើ​ទណ្ឌិត​នេះ​មិន​រាងចាល​។ ក្នុង​ករណី​ខ្លះ​មាន​សាលក្រម​រហូត​ដល់​ពីរ ឬ​បី​។ ករណី​នេះ​គណៈកម្មការ​ជាតិ​រឹត​បណ្តឹង​មិន​អនុញ្ញាត​ឱ្យ​លើកលែង​នោះ​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​គឹ​ម សន្តិភាព​បាន​អះអាង​ថា កន្លង​មក​ដោយ​ឃើញ​មាន​ករណី​នៃ​សំណុំរឿង​មាន​លក្ខណៈ​មិន​ប្រក្រតី​ច្រើន ទើប​នៅ​ថ្ងៃ​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១៦ មានការ​ស្នើ​សុំ​លើកលែង និង​បន្ធូរបន្ថយ ទណ្ឌិត​ជាង​៥០០​នាក់ តែ​គណៈកម្មការ​ជាតិ​សម្រេច​លើកលែង និង​បន្ធូរ​បន្ថយទោស​តែ​ជាង​៨០​នាក់​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ការ​លើកលែង​និង​បន្ធូរ​បន្ថយទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៣​លើក​គឺ ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យពិសាខបូជា និង​បុណ្យអុំទូក ៕​

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ