ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៦​បណ្តេញ​ជនបរទេស​ចេញ​២.៩៩៨​នាក់​មាន​៥០​សញ្ជាតិ និង​ឃាត់ខ្លួន​ជនល្មើស​២.៦៥៦​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន និង​បណ្តេញចេញ​ជនបរទេស​ខុសច្បាប់​សរុប​២.៩៩៨​នាក់ ស្រី​៦៤៦​នាក់

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន និង​បណ្តេញចេញ​ជនបរទេស​ខុសច្បាប់​សរុប​២.៩៩៨​នាក់ ស្រី​៦៤៦​នាក់ មាន​៥០​សញ្ជាតិ​ក្នុង​នោះ  អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្តេញចេញ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចំនួន​២.២៩០​នាក់ ស្រី​៤៩៨​នាក់ មាន​៥០​សញ្ជាតិ (​ភាគច្រើន​ជនជាតិ​វៀតណាម​១.៦៣២​នាក់ ចិន​៣៣០​នាក់ តៃវ៉ាន់​៤៦​នាក់ ហ្វី​លី​ពី​ន​២៥​នាក់ នី​ហ្សេ​រី​យ៉ា​២៤​នាក់ ឥណ្ឌា​២២​នាក់ រុ​ស្សី​១៨​នាក់ អង់គ្លេស​១៧​នាក់ និង​អា​មេ​រិ​ក​១៦​នាក់​។

នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​ត្រូវ​បាន​បណ្តេញចេញ​ភ្លាម​ៗ​តាម​បណ្តា​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ និង​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ និង​បច្ចេកវិទ្យា​ចំនួន​៣២១​នាក់ ស្រី​៣៩​នាក់ មាន​៤៦​សញ្ជាតិ​។

ហើយ​បណ្តេញចេញ​ដោយ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៣៨៧​នាក់ ស្រី​១០៩​នាក់​មាន​០៣​សញ្ជាតិ ។ ជនបរទេស​ប្រព្រឹត្ត​បទល្មើស​ចំនួន​៤០២​ករណី ឃាត់ខ្លួន​២.៦៥៦​នាក់​មាន​៥០​សញ្ជាតិ​។ ជនបរទេស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦ មាន​ចំនួន​សរុប ៩១៦​នាក់ ស្រី​២០៨​នាក់ មាន​៤២​សញ្ជាតិ ក្នុង​នោះ​ជា​ប្រភេទ  ជន​ដែល​ត្រូវ​ចោទ​មាន​ចំនួន​១៨១​នាក់ ស្រី​២៤​នាក់  ជនជាប់ចោទ​មាន​ចំនួន​៨៤​នាក់​ស្រី​១២​នាក់  ពិរុទ្ធជន​មាន​ចំនួន​៤១៣​នាក់ ស្រី​១១២​នាក់  ទណ្ឌិត​មាន​ចំនួន​២៣៨​នាក់ ស្រី​៦០​នាក់​។

ជនបរទេស​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​នោះ​មាន  ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​មាន​៥​លើក​ឃាត់ខ្លួន​១៤​នាក់ ក្លែង​ឯកសារ​សាធារណៈ​មាន​១​លើក ឃាត់ខ្លួន​១​នាក់ លួច​រៀប​ការ​ខុសច្បាប់​១​លើក ឃាត់ខ្លួន​១​នាក់ ជួញដូរ​គ្រឿងញៀន​១៣​លើក ឃាត់ខ្លួន​១៨​នាក់ ប្រើប្រាស់​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​២​នាក់ ប្រើ​អំពើ​ហិង្សា​៧​លើក ឃាត់ខ្លួន​១០​នាក់ ជួញដូរ​មនុស្ស​៦​លើក​ឃាត់ខ្លួន​១៩​នាក់ បង្ខាំង​មនុស្ស​១​លើក​ឃាត់ខ្លួន​៣​នាក់ លួច​បន្លំ និង​ឆបោក​៨​លើក​ឃាត់ខ្លួន​១២​នាក់ អំពើ​អនាចារ​លើ​កុមារ​១១​លើក ឃាត់ខ្លួន​១១​នាក់  បង្ក​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក ឃាត់ខ្លួន​១១​នាក់ រៀប​អាពាហ៍ពិពាហ៍​ខុស​ច្បា់​១​លើក ឃាត់ខ្លួន​០១​នាក់ មាន​វិវាទ​ក្រហម​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​១​លើក​ឃាត់ខ្លួន​៤​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​ហាម​ចូល​កម្ពុជា​១​លើក ឃាត់ខ្លួន​១​នាក់។

លក់​រូប​អាសអាភាស​០១​លើក ឃាត់ខ្លួន​០១​នាក់ ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(VOIP)៣​លើក ឃាត់ខ្លួន​១៤០​នាក់​ស្រី​១៨​នាក់ ដើរ​រៃ​អង្គាសប្រាក់​ខុសច្បាប់​២​លើក ឃាត់ខ្លួន​៩​នាក់ បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អិន​ធឺ​ណែ​ត​៣​លើក ឃាត់ខ្លួន​៤៧​នាក់​,​ប៉ះពាល់​ការ​សម្ងាត់​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​២​លើក ឃាត់ខ្លួន​២​នាក់​,​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​១​លើក ឃាត់ខ្លួន​៨​នាក់​,​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​១​លើក ឃាត់ខ្លួន​១​នាក់ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្នុង​បញ្ជី​ស្ថិតិ​ឆ្នាំ​២០០២ មាន​ជនបរទេស​អន្តោប្រវេសន៍​ចំនួន​១៩.៣៤៧​គ្រួសារ មនុស្ស​ចំនួន​៧០.០១២​នាក់​(​ស្រី​៣៤.៦៣៤​នាក់​)​មាន​២០​សញ្ជាតិ​ក្នុង​ចំណោម​នោះ​ជនជាតិ​វៀតណាម​ចំនួន​១៩.១៥៩​គ្រួសារ ស្មើ​៦៩.៤១៣​នាក់​(​ស្រី​៣៤.០០០​នាក់​)​ប្រមាណ​៩៩.១៤%​ដែល​ក្នុង​នោះ​មាន អ្នក​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​១១.១៦៥​គ្រួសារ មនុស្ស​៣៨.៨៩២​នាក់​(​ស្រី​១៨.៨១៥​នាក់ បាន​ធ្វើការ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស​អន្តោប្រវេសន៍​ចំនួន​២៣.២៩៥​នាក់​(​ស្រី​១១.៣៣៨​នាក់ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​៥.៣៨៧​នាក់​(២.៤៧០​នាក់​) ។ អ្នក​មិន​ទាន់​បាន​មក​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​៨.២៧២​គ្រួសារ មនុស្ស​៣១.១២០​នាក់​(​ស្រី​១៥.០៨២​នាក់​)​មាន​១១​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​៨.០៥៦​គ្រួសារ ស្មើ​៣០.៥៩១​នាក់​(​ស្រី​១៣.៥៨៥​នាក់​)​។

ធ្វើការ​បូក​សរុប​លទ្ធផល​ជំហាន​ដំបូង​បាន​ចំនួន​២១.១២២​គ្រួសារ​មនុស្ស​ចំនួន​៧៦.៦១៤​នាក់​(​ស្រី​៣៧.៥៥៤​នាក់​)​មាន​ចំនួន​១៣​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​២១.០០០​គ្រួសារ​ស្មើ​៧៦.៣៩៨​នាក់​(​ស្រី​៣៧.៤៩៦​នាក់​)​ដែល​កាន់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​៕