ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​«​ស្នេហា​ត្រីកោណ​» ​តួ​ប្រុស​ស្លា.ប់​ក្រោម​ចុង​​កន្ត្រៃ​របស់​ប្រពន្ធចុង ​        

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  បុរស​ម្នាក់​ត្រូវ​គូ​ស្នេ​ហ៍​ហេងស៊យ​ចា.ក់​មួយ​ចុង​កន្ត្រៃ រួច​ចា.ក់​អាល់កុល​ស្រោច​ដុត​បន្ថែម​ទៀត​រហូត​ដល់​ស្លា.ប់​នៅ​ក្នុង​បន្ទប់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី២០ តុលា ស្ថិត​នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ក្រោយ​ផ្ទុះ​ជម្លោះ​ដ៏​ក្ដៅ​រោលរាលដែល​ផ្ដើម​ចេញពី​ខាង​តួ​ប្រុស​មិន​គោរព​សន្យា…

ខេត្តបាត់ដំបង ​៖  បុរស​ម្នាក់​ត្រូវ​គូ​ស្នេ​ហ៍​ហេងស៊យ​ចា.ក់​មួយ​ចុង​កន្ត្រៃ រួច​ចា.ក់​អាល់កុល​ស្រោច​ដុត​បន្ថែម​ទៀត​រហូត​ដល់​ស្លា.ប់​នៅ​ក្នុង​បន្ទប់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី២០ តុលា ស្ថិត​នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ក្រោយ​ផ្ទុះ​ជម្លោះ​ដ៏​ក្ដៅ​រោលរាលដែល​ផ្ដើម​ចេញពី​ខាង​តួ​ប្រុស​មិន​គោរព​សន្យា តែ​ជន​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ​។ នេះ​បើ​តាម​ព័​ត៌​មាន​បឋម​ពី​សមត្ថកិច្ច​ ។​

របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ នេ​ត ចំប៉ី ភេទស្រី​ អាយុ​៥៣​ឆ្នាំ (​ប្រពន្ធ​ចុង​) មានមុខ​របរ​លក់​នំ​បញ្ចុក រស់នៅ​កន្លែង​កើតហេតុ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ អាន់ វុ​ធ ​អាយុ​៤៦​ឆ្នាំ មាន​មុខរបរ​ជាកម្មករ​សំណង់ រស់នៅ​ក្នុងភូមិ-ឃុំ​ជាមួយ​គ្នា​។  របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា  ជន​រង​គ្រោះត្រូវ​របួស​ត្រង់​ពោះ​មួយ​កន្លែង និង​ស្នាម​រលាក​លើ​ខ្លួន និង​លើ​ផ្ទៃមុខ​ដោយសារ​ភ្លើង​ឆេះ ដែល​ជនសង្ស័យ​ប្រើ​កន្ត្រៃ​ចាក់ និង​ចាក់​ស្រោច​អាល់កុល​ដុត​បន្ថែម​ ។

អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​កោះសន្តិភាព​ថា  ស្ត្រី​ដៃដល់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​កើតហេតុ​ ។  លោក​ថា បើ​តាម​ការ​សាកសួរ​បឋម ជន​ដៃដល់​ជា​ប្រពន្ធចុង​ជន​រង​គ្រោះ  ខណៈ​ជន​រង​គ្រោះ​មាន​ប្រពន្ធ​និង​កូន​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ ។   លោក​អធិការ​បាន​បញ្ជាក់​ថា  បើ​តាម​ចម្លើយ​សារភាព​បឋម​របស់​ជនសង្ស័យ មូលហេតុ​ដែល​នាំ​ឲ្យ​ចា.ក់​ស.ម្លា.ប់​គូ​ស្នេ​ហ៍យ៉ាង​ឃោ​រឃៅ​បែប​នេះ ដោយសារ​ខ្លួន​ខឹង​នឹង​គូ​ស្នេ​ហ៏​ដែល​សន្យា​ថា «​ព្រម​ជួយ​ឧបត្ថម្ភ​ប្រាក់​មួយ​ខែ​១០​ម៉ឺន​រៀល តែ​ជា​សន្យា​ខ្យល់ ទើប​ខ្លួន​ខឹង​ហៅ​មក​សួរនាំ រហូត​មានការ​វាយតប់​គ្នា​ក៏​សម្រេចចិត្ត​សម្លា.ប់​តែ​ម្ដង​»​។

បើ​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ដ៏​កាច​សាហាវ ឈ្មោះ នេ​ត ចំប៉ី  ដែល​មន្ត្រី​ជំនាញ​បាន​សួរនាំ ក្រោយ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ  អ្នកលក់​នំ​បញ្ចុក​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​និង​ជន​រង​គ្រោះ​ដែល​ជា​កម្មករ​សំណង់ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ និង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​គ្នា រហូត​មក​ដល់​ពេល​នេះ​ត្រូវ​គេ​ដឹង​ពេញ​ភូមិ មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​ហើយ បើ​ទោះជា​គាត់​ដឹង​ថា  ប្ដី​ហេងស៊យ​របស់​រូប​នេះ​មាន​ប្រពន្ធ​កូន និង​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ក្ដី​ ។ គាត់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា  គាត់​និង​ជន​រង​គ្រោះ​តែង​ស្នាក់​នៅ​ជុំ​គ្នា​ពេល​រាត្រី​មិនសូវ​ខកខាន​ទេ ហើយ​ក៏​តែង​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​ជា​ញឹក​ញាប់​ដែរ​ជាមួយ​ខាង​ប្រពន្ធដើម​គេ​។  

គាត់​និយាយ​ថា ពេល​នៅ​ស្រលាញ់​គ្នា​ល្អូកល្អិន​ ប្ដី​ហេងស៊យ​របស់​គាត់​បាន​សន្យា​ថា នឹង​ជួយ​ផ្ដល់​លុយកាក់​ចិញ្ចឹម​គាត់​មួយ​ខែ​១០​ម៉ឺន​រៀល តែ​បាត់​ឈឹង​រហូត មិន​គោរព​ការ​សន្យា ទើប​គាត់​ខឹង​ក៏​ហៅ​មក​សួរនាំ​ម្ដង តែ​ពេល​មក​ដល់​សួរនាំ​រឿង​លុយកាក់​ក៏​កើតការ​ឈ្លោះប្រកែក​គ្នា ឈាន​ដល់​ការ​សម្លា.ប់​តែ​ម្ដង ​។​

ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​ធ្វើឃាត​ប្ដី​ហេងស៊យ​នេះ ស្ត្រី​វ័យ​៥៣​ឆ្នាំ​រូប​នេះបាន​ប្រាប់​ថា គាត់​បាន​ហៅ​ជន​រង​គ្រោះ​មក​ជួប​មុន​ពេល​កើតហេតុ ខណៈ​គាត់​ស្រវឹង​ឡើង​ជោកជាំ​ទៅ​ហើយ​ ។ ​ពេល​មក​ដល់​ផ្ទះ​គាត់ គាត់​បាន​សួរនាំ​ពី​រឿង​សន្យា​ផ្ដល់​ប្រាក់​មួយ​ខែ​១០​ម៉ឺន​រៀល តែ​មិនឃើញ​ប្រាក់ ហើយ​ខាង​តួ​ប្រុស​ប្រាប់​ថា «​អត់​មាន​»​។  គាត់​គិត​ថា ប្ដី​ហេងស៊យ​រូប​នេះ មានគំនិត​បោកប្រាស់​គាត់ យក​គាត់​គ្រាន់តែ​ត្រឹម​​សប្បាយ​លេងសើច ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា រហូត​ប្រតាយប្រតប់​គ្នា​ពេញ​បន្ទប់ ​។​

ស្ត្រី​រូប​នេះបាន​បញ្ជាក់​ថា ពេល​នោះ​ខាង​ប្រុស​ហាក់ដូចជា​ប្រើ​កណ្ដាប់ដៃ​រាង​ធ្ងន់​បន្តិច​មក​លើ​គាត់ ធ្វើ​ឲ្យ​គាត់​ក្ដៅក្រហាយ​ក៏​ស្ទុះ​ទៅ​ទាញ​កន្ត្រៃ​ចាក់​ត្រូវ​ចំពោះ​ក្បែរ​ផ្សិត​មួយ​កន្ត្រៃ  ហើយ​ទាញ​ដប​អាល់កុល​ចាក់​ស្រោច​បន្ថែម រួច​ដុត​ឆេះ​រោល​រហូត​ស្លា.ប់​តែ​ម្ដង ​។​

នេះ​ជា​ចម្លើយ​សារភាព​ដំបូង​របស់​ជនសង្ស័យ ដែល​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទាំង​យប់​អំពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើឃាត​គួ​ស្នេ​ហ៍លួចលាក់ ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​ ។ ​យ៉ាងណា កោះសន្តិភាពមិន​អាច​ស្វែងរក​ការ​បំភ្លឺ​តប​ភ្លាម​ៗណាមួយ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅឡើយ​ទេ រហូត​ដល់​ពេល​នេះ ​។​

ប៉ុន្តែ​អធិការ​ស្រុក​បាណ​ន់ លោកបាន់ វ៉ា​ន់​នី បាន​និយាយ​ថា ជន​ដៃដល់​បាន​ប្រើ​កន្ត្រៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ និង​បាន​យក​អាល់កុល​ចាក់​ស្រោច​រួច​ដុត​បន្ថែមធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឆេះ​រលាក​ពេញ​ខ្លួន និងលើ​ផ្ទៃមុខ​ ។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​របស់​លោក បាន​ឃាត់ខ្លួន​ជន​ដៃដល់​ហើយ​ក្រោម​បទ​សង្ស័យ​អំពើ​«​ឃា.ត.កម្ម​»ហើយ​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ