ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ទៅ​បេះ​ត្រកួន​តែ​មិន​ទាន់​ចុះ​ទឹក​ផង ស្រាប់តែ​ឆោឡោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​ដេក​ស្លា.ប់​នៅ​មាត់​ត្រពាំង​ឈូក​នៅ​ក្នុងភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​មាន​អា​គុយ និង​អាំង​វ​ទ័​រ​នៅ​ក្បែរ​ខ្លួន ដែល​សមត្ថកិច្ច​មាន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​ដេក​ស្លាប់​នៅ​មាត់​ត្រពាំង​ឈូក​នៅ​ក្នុងភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​មាន​អា​គុយ និង​អាំង​វ​ទ័​រ​នៅ​ក្បែរ​ខ្លួន ដែល​សមត្ថកិច្ច​មានការ​សង្ស័យ បុរស​នោះ​ដើរ​ឆក់​ត្រី​ក៏​ឆក់​ខ្លួនឯង​ស្លាប់​។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​អ្នក​ភូមិ​ទៅ​រក​បេះ​ត្រកួន​ក៏​ប្រទះ​ឃើញ​សព​។

សព​បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ជា ចាន់​ធឿ​ន អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់​បុរី​ហ្គ្រេ​ន​ភ្នំពេញ ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​វាល​ស្បូវ ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មាន​ប្រជាពលរដ្ឋ​ដែល​ដាំ​ត្រកួន​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​មើល និង​បេះ​ត្រកួន​ក៏​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នោះ​ដេក​ស្លាប់ និង​បាន​មក​រាយការណ៍​ប្រាប់​នគរបាល​តែ​ម្តង   ។

តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​រូប​នោះ​បាន​បាត់​ខ្លួន តាំងពី ល្ងាច​ថ្ងៃ​ទី​២៩ មីនា ខណៈ​ពេល​ដែល​ចេញ​មក​ឆក់​ត្រី ។ លុះ​រំលង​បាន​២​ថ្ងៃ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព ដោយ​សព​មាន​ស្នាម​ឆក់​ដៃ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​រូប​នេះ​ត្រូវ​ចរន្ត​ភ្លើង​ដែល​ឆ្លង​តាម​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​។ សព​ត្រូវ​សមត្តថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕