ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ស្រោចស្រព​ព្រះ​សុ​គ​ន្ធវា​រី​ ប្រគេន​ព្រះ​គ្រូ​នាគ​មុនី​ ស​ត្ថា​នី សុវណ្ណ​ មុ​​នី​រ៉េ​ត​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អស់​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៩ ​និង​៣០​ មីនា ស្ថិត​នៅ​ទី​អារាម​វត្ត​នាគ​វ័ន​ រាជធានី​ភ្នំពេញ ​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​ បាន​ប្រារ​ព្ធពិធីបុណ្យ​ស្រោចស្រព​ ព្រះ​សុ​គ​ន្ធវា​រី​ ដែល​ចូលរួម​សុ​ទ្ធ​​តែ​បណ្តា​ពុ​ទ្ធបរិស័ទ​ និង​មន្ត្រីរាជការ​ រហូត​ដល់​ថ្នាក់​អ្នក​

រាជធានីភ្នំពេញ ៖ អស់​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៩ ​និង​៣០​ មីនា ស្ថិត​នៅ​ទី​អារាម​វត្ត​នាគ​វ័ន​ រាជធានី​ភ្នំពេញ ​ព្រះ​គ្រូ​នី សុវណ្ណ​មុនី​រ៉េ​ត​ បាន​ប្រារ​ព្ធពិធីបុណ្យ​ស្រោចស្រព​ ព្រះ​សុ​គ​ន្ធវា​រី​ ដែល​ចូលរួម​សុ​ទ្ធ​​តែ​បណ្តា​ពុ​ទ្ធបរិស័ទ​ និង​មន្ត្រីរាជការ​ រហូត​ដល់​ថ្នាក់​អ្នក​ដឹកនាំ​ការងារ​ប្រទេស​ជាតិ​មួយ​ចំនួន បាន​បញ្ជើញចូលរួម​​ពិធីបុណ្យ​មួយ​នេះ​ កាន់តែ​ផុស​ឡើង ​ក្នុង​ភាព​ស្និទ្ធស្នាល​ សប្បាយ ​ទាំង​អស់​គ្នា​ផង​ដែរ​ ។

​ព្រះ​គ្រូ​នាគ ​ស​ត្ថា​សុខ​មោ​ន​នី សុវណ្ណ​មុនី​រ៉េ​ត​ កាលពី​ពេល​កន្លង​ទៅ​ ព្រះ​អង្គ​ត្រូវ​បាន​ទទួល​នូវ​ព្រះ​គោ​រម្យ​ងារ​ថ្មី​ ព្រះ​ធម្ម​វិជ្ជា​នី សុវណ្ណ​មុនី​រ៉េ​ត​ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ និង​អធិបតីភាពដ៏​​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេចព្រះ​សុមេធា​ធីប​តី​​ឧទ្ទេស​បណ្ឌិត​ន​ន្ទ ង៉ែត​ សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​ពោធិ​វង្ស​កិត្តិ​បណ្ឌិត​អំ លឹ​ម​ហេង ​ព្រះ​សង្ឃ​​​នាយករង​ទី​២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហា​អរិយវង្ស​បណ្ឌិត​សៅ ចន្ទ​ថុ​ល្ល​ អនុប្រធាន​ទី​៣​ ថេរ​សភាព​ព្រះ​ពុ​ទ្ធ សាសនា​នៃ​កម្ពុជា​ លោក​ជំទាវ​ម៉ែ​ន សំ​អន ​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹ​ទ្ធសភា ​និង​អធិការកិច្ច​។

​អ្នក​ផ្តើមបុណ្យ​ គឺលោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ព្រមទាំង​បុត្រ លោក​ជំទាវ​ លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង​ព្រម​ទាំង​បុត្រ លោក​ជំទាវ​ឧកញ៉ា​ស៊ុ​យ សុ​ផា​ន​ ​​ព្រមទាំង​បុត្រ​ លោក​ជំទាវ​អ៊ឹ​ង ស៊ី​ស្រ៊​ន​ ​​ព្រមទាំង​បុត្រ​ឯកឧត្តម​ហង្ស វិចិត្រ ​និង​លោក​ជំទាវ​ ព្រមទាំង​បុត្រ​ ។