ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​ក្នុង​ព្រះ​វិហារ​មួយ​ស្លា.ប់​11​នាក់

7 ឆ្នាំ មុន

សមាជិក​សភា​មួយ​រូប​និង​គ្រូពេទ្យ​ម្នាក់​រាយការណ៍​នា​ថ្ងៃ​ទី​៣១ មីនា ថា ការ​ផ្ទុះ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១១​នាក់​និង​របួស​៦០​នាក់ នៅ​ទីក្រុង PARACHINAR ជាទី​ក្រុង​មួយ​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន ។

សមាជិក​សភា​មួយ​រូប​និង​គ្រូពេទ្យ​ម្នាក់​រាយការណ៍​នា​ថ្ងៃ​ទី​៣១ មីនា ថា ការ​ផ្ទុះ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់​និង​របួស​៦០​នាក់ នៅ​ទីក្រុង PARACHINAR ជាទី​ក្រុង​មួយ​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន ។

យោង​តាម​លោក SAJID HUSSAIN  សមាជិក​សភា​ថា ការ​ផ្ទុះ​បណ្តាល​មក​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ​ដែល​សំដៅ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ ហើយ​បន្ទាប់​មក​មានការ​បាញ់​តតាំង​គ្នា ។ ការ​វាយប្រហារ​នោះ​កើត​មាន​ជិត​ច្រក​ទ្វារ​ចូល​សម្រាប់​នារី​នៃ​ព្រះ​វិហារ​ស៊ី​អីុ​ត​មួយ ។

កាលពី​ខែ​មុន​មនុស្ស​ជាង​៧០​នាក់​ស្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​មួយ​សំដៅលើ​ព្រះ​វិហារ​របស់​ជនជាតិភាគតិច SOUFI ។ រួច​នា​ខែ​មុន​នេះ​ទៀត​មនុស្ស​យ៉ាងតិច​២១​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​សំដៅលើ​ផ្សារ​មួយ​នៃ​ទីក្រុង PARACHINAR ៕