ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​បញ្ជល់​មាន់​នៅ​ជាប់​វិទ្យា​ល័យ​សម្តេច​ហេង​សំរិន

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ទីតាំង​បញ្ជល់មាន់​២​កន្លែង​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​កៀក​វិទ្យាល័យ​សម្តេច​ហេង សំ​រិ​ន ​អន្លង់​ជ្រៃ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក គេ​តែងតែ​ឃើញ

ខេត្ត​ត្បូងឃ្មុំ ​៖ ទីតាំង​បញ្ជល់មាន់​២​កន្លែង​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​កៀក​វិទ្យាល័យ​សម្តេច​ហេង សំ​រិ​ន ​អន្លង់​ជ្រៃ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក គេ​តែងតែ​ឃើញ​មាន​ខ្មែរ​នាំ​គ្នា​ចូល​​លេងយ៉ាង​គ​គ្រឹ​ត​គគ្រេង​តែ​ម្តង។ ជាមួយគ្នា​នោះ​ក៏​ជា​ក្តី​កង្វល់​ដ៏​ធំធេង​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សិស្សសាលា ស្រួល​មិន​ស្រួល​អាច​គេច​សាលារៀន​នាំ​គ្នា​ចូល​មក​លេងល្បែង​ផង​ដែរ​។

លោក តា ម៉ៅ អាយុ​៧២​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ពញាក្រែក មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​ទី​៣១ មី​នា ២០១៧ ​ថា សម្រាប់​ចិត្ត​របស់​គាត់ ​គឺ​មិន​ចូល​ចិត្ត​ទេ ល្បែង​ស៊ីសង ព្រោះ​នាំ​ឲ្យ​ខាតបង់ពលកម្ម ​និង​ពេលវេលា​ដែល​ត្រូវ​បាន​ចាត់​ទុក​មាសប្រាក់ ។ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង មាន​សន្តិសុខ​ដែល​យាម​ប្រចាំការ​ទីនោះ ត្រូវ​ហាមឃាត់​ខ្មែរ​មិន​ឲ្យ​ចូល​លេងទៅ​ជា​ការ​ស្រេច ។ បើ​អ្នកលេងល្បែង​ចាញ់ហើយ​នោះ គេ​នឹង​ប្រ​ព្រឹ​ត្តិ​នូវ​ទ​ង្វើ​ផ្សេង​ៗ​ដូច​ជា អំពើ​លួច ប្លន់ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន
លុយ​មក​លេងល្បែង ហើយ​មិនតែប៉ុណ្ណោះ​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​ថែម​ទៀត ។

លោក​ ឃុ​ត ឃី​ម នាយករង​វិទ្យាល័យ​សម្តេច​ហេង សំ​រិ​ន អន្លង់​ជ្រៃ មាន​ប្រសា​សន៍​ឲ្យ​ដឹង​ថា ​ដំបូង​ឡើង​មាន​កាស៊ីណូ​ចក្រវាឡជាយ​ដែន ដែល​បាន​កើត​មុនគេ​ និង​កំពុង​តែ​ដំណើរ​លេង​រហូត​មក​ដល់​សព្វ​ថ្ងៃ ។​ ហើយ​ចុង​ក្រោយ​មាន​កាស៊ីណូ​ ឃី​ង​រូ​ស្ទ័​រ ដែល​ទើបនឹង​ត្រូវ​បាន​បង្កើត​ឡើង ដោយ​បានឃើញ​ប្រជាពលរដ្ឋ​មក​ពី​ទី​ឆ្ងាយ​ៗ​សុទ្ធ​សឹង​តែ​​មាន​រថយន្ត​ទំនើប​ៗ​មក​ចូល​លេងល្បែង​បញ្ជល់មាន់ ដែល​គេ​លេង​ចាប់ផ្តើម​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ពេល​ល្ងាច ។

សំណូមពរ​ដល់​អាជ្ញាធរ​គួរតែ​ឲ្យ​កាស៊ីណូ​ទៅ​នៅ​ទីតាំង​ឆ្ងាយ​ពី​សាលារៀន​៕