ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​កាប់​គ្រញូង​ក្នុង​តំបន់​អង្គរ ស្ងាត់ឈឹង !

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គិត​មក​ទល់​ចុងខែ​មីនា ឆ្នាំ​២០១៧​នេះ សំណុំរឿង​ឧក្រិដ្ឋ​កាប់​រំលំ​ដើម​គ្រញូង​យក្ស​ដ៏​ច​ម្រោ​ង​ចម្រាស​នៅ​មាត់ក​ស្សិណ នៃ​អតីត​រាជធានី​អង្គរធំ​នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នៅឡើយ ខណៈ

ខេត្តសៀមរាប ៖ គិត​មក​ទល់​ចុងខែ​មីនា ឆ្នាំ​២០១៧​នេះ សំណុំរឿង​ឧក្រិដ្ឋ​កាប់​រំលំ​ដើម​គ្រញូង​យក្ស​ដ៏​ច​ម្រោ​ង​ចម្រាស​នៅ​មាត់ក​ស្សិណ នៃ​អតីត​រាជធានី​អង្គរធំ​នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នៅឡើយ ខណៈ​ជន​ត្រូវ​ចោទ​ចំនួន​៥​រូប ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​អាជ្ញាធរ​អប្សរា កំពុង​បន្ត​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ អស់​រយៈកាល​ជិត​៥​ខែ​មក​ហើយ​។

លោក ឈ លី​ថៃ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​២​រូប​ក្នុង​ចំណោម​៥​រូប គឺ​លោក ឈរ ថា​ណាត អគ្គនាយករង​ទទួល​បន្ទុក​ព្រៃឈើ​នៃ​អាជ្ញាធរ​អ​ប្សា​រា និង​លោក ចេ​វ ផល ប្រធាន​ការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៨ នេះ​ថា រហូត​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​តុលាការ​ឲ្យ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង​កាប់​ដើម​គ្រញូង​ខាងលើ​នៅឡើយ​ទេ​។

លោក​បាន​អះអាង​ថា គិត​មក​ត្រឹម​ថ្ងៃនេះ (​ទី​២៨ មីនា​) សំណុំរឿង​ហ្នឹង​បាន​អូស​បន្លាយពេល​ជាង​៤​ខែ មក​ហើយ ប៉ុន្តែ​លោក​រំពឹង​ថា សវនាការ​ជំនំ​ជំ​រះ​រឿង​ក្តី​ហ្នឹង​អាច​នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ នេះ​បើ​យោង​តាម​នីតិវិធី​នៃ​ដំណើរការ​ស៊ើបអង្កេត​ដំបូង អាច​ធ្វើ​ឡើង​មិន​ឲ្យ​លើស​ពី​រយៈពេល​៦​ខែ​នោះ​ឡើយ ចំពោះ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​។

គួរ​បញ្ជាក់​ថា សំណុំរឿង​ឧក្រិដ្ឋ​ព្រៃឈើ​ខាងលើ មាន​ជន​ត្រូវ​ចោទ​សរុប​ទាំងអស់​ចំនួន​៥​នាក់ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ឈរ ថា​ណាត អគ្គនាយករង​ទទួល​បន្ទុក​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា ២-​ឈ្មោះ ចេ​វ ផល ប្រធាន​ការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា ៣-​ឈ្មោះ ទូច តេ​ត្រា ជា​មន្ត្រី​កាន់​ឃ្លាំង ៤-​ឈ្មោះ ខាន ង៉ិ​ក និង​៥-​ឈ្មោះ ឡឹ ជាតិ អ្នក​ទាំង​ពីរ​ជា​កម្មករ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​របស់​លោក ម៉ែ​ន វុ​ទ្ធី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​កាលពី​ពេល​កន្លង​ទៅ​។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។