គិតខ្លីម្ល៉េះ ! ចុះប្រពន្ធនិងកូនតូច3នាក់គិតយ៉ាងណា
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូឈ្លោះប្រកែកជាមួយប្រពន្ធបានសម្រេចចិត្តគិតខ្លី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូឈ្លោះប្រកែកជាមួយប្រពន្ធបានសម្រេចចិត្តគិតខ្លី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូឈ្លោះប្រកែកជាមួយប្រពន្ធបានសម្រេចចិត្តគិតខ្លីចង.កសម្លាប់ខ្លួនចោលប្រពន្ធ និងកូនប្រុសតូចៗ៣នាក់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១១ នៅចំណុចបុរីកីឡាអាគារទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ស្ថិតនៅក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនរងគ្រោះមានឈ្មោះ ស៊ុន ស៊ីថារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូមានកូន៣នាក់ប្រុសទាំង៣នាក់ មានប្រពន្ធឈ្មោះ ស្រីរត្ន័ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានប្រាប់ឱ្យដឹងថា សព្វថ្ងៃគាត់មានកូនប្រុសតូចៗចំនួន៣នាក់កូនបងអាយុ៥ឆ្នាំ កូនកណ្តាលអាយុ២ខួបកន្លះ និងកូនពៅអាយុ១ខួប ចំណែកឯប្តីរបស់គាត់វិញជាអ្នករត់រ៉ឺម៉កម៉ូតូ រីឯគាត់ជាចុងភៅនៅភោជនីដ្ឋានមួយកន្លែង មុនពេលកើតហេតុគាត់និងប្រពន្ធបានឈ្លោះប្រកែកគ្នាហើយកន្លងមកពេលដែលឈ្លោះប្រកែកគ្នារួចហើយជិតដល់ម៉ោងកើតហេតុគាត់បានចុះទៅក្រោមដើម្បីទៅទិញម្ហូបហើយប្តីគាត់កំពុងតែសម្រាកនៅក្នុងផ្ទះ លុះពេលគាត់ត្រឡប់មកពីទិញម្ហូបវិញបានគោះទ្វារហៅប្តីរបស់គាត់ ប៉ុន្តែប្តីគាត់មិនបានបើកទ្វារនោះទេដោយប្តីបាននិយាយថា បងលាអូនហើយ បងសុំទោស បងមិនបានជួយមើលកូនៗទេ និងចញ្ចឹមកូនឱ្យបានល្អ ហើយគាត់បានទូរស័ព្ទទៅប្រាប់មិត្តភក្តិរបស់គាត់អស់ហើយ ភ្លាមៗនោះដែលប្តី
របស់គាត់ក៏បានយកទានយកទៅអុជជុំវិញចុងជើង ហើយកៅអីតូចយកមកជាន់ និងយកក្រមាយកមកចង.កនឹងចម្រឹងបង្អួចដើម្បីសម្លាប់ខ្លួនរួចធាក់កៅអីចេញទៅប៉ះនឹងទានបង្កឱ្យឆេះកៅអីផ្អើលដល់អ្នកជិះខាងនាំគ្នាជួយសង្គ្រោះ ។ ប្រជាពលរដ្ឋបានទៅបំបែកកញ្ចក់ទ្វារផ្ទះចូលទៅជួយដែរប៉ុន្តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនរួមយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ